នៅ០២:០០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ១០២៥ សិស្សានុសិស្សមកពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ ចំនួន ១៣នាក់ (ស្រី១៣) អញ្ជើញទស្សនកិច្ចសិស្សានៅផ្ទះសហគមន៍ភូមិក្តុលលើ។
មុននឹងចាប់ផ្តើមអានសៀវ កញ្ញា វី ស៊ីថា បុគ្គលិកមជ្ឈមណ្ឌលឯកកោះថ្ម ធ្វើការបង្ហាញអំពីរូបថតអ្នកទោសនៅមន្ទីរស-២១ និងសៀវភៅភាសាខ្មែរមួយចំនួនដែលមានតាំងនៅមជ្ឈមណ្ឌលឯកសារកោះថ្មដែលអាចឲ្យប្អូនសិក្សារស្វែងយល់បន្ថែម។
កិច្ចបន្ទាប់ ស៊ីថា បានធ្វើបទបង្ហាញដល់ប្អូនៗអំពីសៀវភៅ”សាក្សីប្រវត្តិសាស្រ្ត” ដែលជាសៀវភៅ កំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ព្រះរាជដំណើរសម្ដេច ព្រះមហាក្រត្រី នរោត្តម មុនិនាថ សីហនុ ទៅកាន់តំបន់រំដោះរណសិរ្សរួបរួមជាតិកម្ពុជា ឆ្នាំ១៩៧៣។ សៀវភៅកំណត់ហេតុមួយច្បាប់នេះ គឺជាព្រះរាជសំណេរដើម និងមិនបានកែសម្រួល ឆ្លុះបញ្ចាំងអំពីព្រះរាជតម្រិះ ព្រះរាជយោបល់ និងព្រះរាជទស្សន:របស់សម្ដេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព និង សេចក្ដីថ្លៃថ្នូរ ក្នុងអំឡុងពេលដែលព្រះអង្គអមព្រះរាជដំណើរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតា ជាតិខ្មែរ យាងតាមយន្តហោះចេញពីទីក្រុងប៉េកាំងទៅកាន់ទីក្រុងហាណូយ និងបន្តព្រះរាជដំណើរពីទីក្រុងហាណូយដោយរថយន្តតាមបណ្តោយផ្លូវលំហូជីមិញទៅកាន់ខេត្តសៀមរាប ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៧៣។ ព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេរបានចំណាយអស់រយ:ពេលមួយខែ។ សៀវភៅកំណត់ហេតុនេះបានបង្ហាញ យ៉ាងច្រើនអំពីសេចក្ដីថ្លៃថ្នូរ និងភាពទន់ភ្លន់របស់ព្រះមហាក្សត្រី ទោះបីព្រះអង្គស្ថិតនៅក្នុងស្ថានភាពវឹកវរដែលគ្រប់ដណ្តប់ពេញប្រទេសកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍នាពេលនោះក្តី។
ព្រះមហាក្សត្រី គឺជាសាក្សីផ្ទាល់ចំពោះប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជានារយ:កាលជាង៧ទសវត្សរ៍កន្លងមក ហើយ ព្រះអង្គ គឺជាឥស្សរជនប្រវត្តិសាស្ត្រដ៏លេចធ្លោមួយអង្គក្នុងអំឡុងពេលនោះ។
ស៊ីថា បានបន្តទៀតថា សៀវភៅកំណត់ហេតុមួយច្បាប់នេះ អាចជាគំរូល្អដល់ប្អូនក្នុងការចាប់ផ្ដើមសរសេរកំណត់ហេតុរបស់ប្អូនៗជាប្រចាំថ្ងៃផងដែរ។
ការសង្កេតៈ
-ប្អូនៗមានអារម្មណ៍សប្បាយរីករាយ និងអានសៀវភៅសាក្សីប្រវត្តសាស្រ្តទាំងអស់គ្នា
-យកចិត្តទុកដាក់ស្តាប់ ពេលក្រុមការងារណែនាំឬធ្វើបទបង្ហាញ។
រាយការណ៍ដោយៈ វី ស៊ីថា
Photos by Chhum Ra
Jun 9, 2025
Documentation Center of Cambodia Archives