Home / Post

Kampong Cham Documention Center: Students from Preah Sihanouk Visit The Kampong Cham Documentation Center

សិស្សានុសិស្ស មកពីវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម ចូលរួមកិច្ចពិភាក្សា និងស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងជម្លោះតាមព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ សិស្សានុសិស្សចំនួន ៤នាក់ (ស្រី១នាក់) មកពីវិទ្យាល័យ ព្រះសីហនុ ខេត្តកំពង់ចាម បានចូលរួមកិច្ចពិភាក្សា និងស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងជម្លោះតាមព្រំដែនកម្ពុជា-ថៃ នៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។ ជាការចាប់ផ្តើមនូវកម្មវិធី លោកស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាមបានធ្វើការស្វាគមន៍ និងណែនាំអំពីកិច្ចការងារទូទៅផ្សេងៗ របស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម។

បន្ទាន់មកលោកទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម បាននាំសិស្សានុសិស្ស ផ្ទាំងពិព័រណ៍ទាំង ១០ផ្ទាំងនៅខាងមុខការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាមដែលបង្ហាញពីប្រវត្តិ និងសកម្មភាពនានាទាក់ទងពី ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ សិស្សានុសិស្សទាំងអស់ក៏បានចូលទស្សនាបន្ទប់ឯកសារ និងបណ្ណាល័យរបស់មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម ដែលមានតម្កល់ទុកនូវឯកសារជាច្រើនដែលទាក់ទង និងប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ។ ក្រោយពីដើរទស្សនាផ្ទាំងពិព័រណ៍ និងបន្ទប់ផ្សេងៗទៀត នៅក្នុងមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម សិស្សានុសិស្សបានចូលរួមកិច្ចពិភាក្សា និងរៀនសូត្របន្ថែមពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ ហើយបានសិក្សា និងចែករំលែកគ្នាពីអ្វីដែលបានដឹង និងលឺពីការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ។

នៅពេលដែលដែលបានចូលរួមការពិភាក្សានៅថ្ងៃនេះ សិស្សានុសិស្សទាំងបានស្វែងយល់ពីដំណើរនៃការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហម ការសម្លាប់ និងការធ្វើទារុណកម្មលើប្រជាជនកម្ពុជាទូទាំងប្រទេស។ ក្រៅពីនេះប្អូនសិស្សានុសិស្សដែលបានចូលរួមក៏បានស្វែងយល់បន្ថែមទៀតពីជម្លោះតាមព្រំដែនកម្ពុជា-ថៃ ដែលធ្វើឱ្យមានការខូចខាន, បាត់បង់ជីវិត និងរបួសទាំងទាហាន និងប្រជាជនស៊ីវិលផងដែល។

ក្រោយពីបានចូលរួមកម្មវិធីថ្ងៃនេះសិស្សានុសិស្សទាំងបានបង្ហាញពីចំណាប់អារម្មណ៍ និងការយល់ឃើញរបស់ពួកគេដូចខាងក្រោយ៖

ឈ្មោះ ជីម ចាន់កក្កដាមានអាយុ១៤ឆ្នាំ រៀនថ្នាក់ទី១០ នៅវិទ្យាល័យព្រះសីហនុ។ ខ្ញុំសប្បាយរីករាយពេលបានចូលពិភាក្សា។ បានទទួលព័ត៍មានថ្មីក្នុងការរស់នៅប្រចាំថ្ងៃក្នុងរយះពេលដែលចោលសៀមចង់ធ្វើសង្គ្រាមជាមួយខ្មែរ។ ចំពោះសង្គ្រាម កម្ពុជានិងថៃ គឺកងទ័ពថៃបានក្លែងបន្លំប្រវត្តិសាស្ត្រនិងជាប្រទេសវង្វេងនិងប្រត្តិសាស្រ្តមិនមានប្រវត្តិសាស្ត្រពិតប្រាកដ។

ឈ្មោះ ខុម បញ្ញា មានអាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០ នៅវិទ្យាល័យព្រះសីហនុ។ ខ្ញុំបានយល់ដឹងពីការតស៊ូរបស់ទាហ៊ានកម្ពុជា ការពារទឹកដីហ៊ានពលីជីវិតដើម្បីជាតិ។ ខ្ញុំដឹងពីការប្រយុទ្ធក្នុងសមភូមិដោយថៃប្រើអាវុធទំនើបៗ ដោយបានប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែក មកលើដែនដីកម្ពុជា ប្រើកាំភ្លើងធំបាញ់មានចម្ងាយឆ្ងាយ និងរាយមីនតាមព្រំដែនដើម្បីបំផ្ទុះសម្លាប់ទាហ៊ានកម្ពុជា។ ថៃគឺជាអ្នកដែលមកឈ្លានពានកម្ពុជាមុននៅតាមព្រំដែលនៅតាមបណ្ដាលខេត្ត កោះកុង ឧត្តមានជ័យ បន្ទាយមានជ័យ បាត់ដំបង ហើយបានបាញ់កម្ទេចផ្ទះប្រជាជន និងបាញ់ផ្សែងពុលមកលើទាហានខ្មែរ។

ឈ្មោះ មាស វ៉ាន់ដា មានអាយុ១៥ឆ្នាំ រៀនថ្នាក់ទី១០ នៅវិទ្យាល័យព្រះសីហនុ។ ពេលខ្ញុំបានចូលកម្មវិធីខ្ញុំមានអារម្មណ៍ព្រោះពីមុនមកខ្ញុំមិនដែលបានចូលរួមកម្មវិធិអ្វីទេ។ បន្ទាប់ពីបានចូលរួមខ្ញុំទទួលបានព័ត៍មានជម្លោះរវាងប្រទេសកម្ពុជានិងថៃ ការកន្លងមក។ ខ្ញុំយល់ថាមុនជម្លោះខ្មែរនិងថៃ ប្រទេសថៃបានកុហកពិភពលោកថាខ្មែរបានលួចប្រាសាទតាមាន់ ជារបស់សៀម នៅពេលជាន់មីនខ្លួនឯងបានចោទខ្មែរជាអ្នកបង្គប់មីន ហើយថៃបានបាញ់ចូលប្រទេសឡាវច្រលំចោទថាជាខ្មែរ។

ខ្ញុំឈ្មោះ លីម ច័ន្ទធាន ១៤ឆ្នាំ រៀនថ្នាក់ទី១០ នៃវិទ្យាល័យព្រះសីហនុ ។ ខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយណាស់នៅពេលដែលខ្ញុំបានចូលរួមទស្សនៈកិច្ច មជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តកំពង់ចាម ដើម្បីសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជា។ ក្រោយពីការចូលរួមខ្ញុំទទួលបានចំណេះដឹងថ្មីៗដូចជា៖
១. ស្គាល់នូវសមាជិករបស់ខ្មែរក្រហមដែលកាន់អំណាចធំៗ
២. ដឹងអំពីសកម្មភាពជាច្រើននៅសម័យខ្មែរក្រហម
៣. ដឹងអំពីការផ្ទុះអាវុធនិងមានជម្លោះព្រំដែនកម្ពុជាថៃ ដែលកើតឡើងនៅពេលថ្មីៗនេះ
៤. ដឹងពីសកម្មភាពដែលកម្ពុជានិងថៃឈ្លោះគ្នា។
ខ្ញុំយល់ថាជម្លោះព្រំដែនកម្ពុជា ថៃ គឺប្រទេសថៃបាននិយាយក្លែងបន្លំប្រវត្តិសាស្រ្ដ និងចូលចិត្តឈ្លានពានទៅលើបូរណភាពទឹកដីកម្ពុជានៅតំបន់ផ្សេងៗ ហើយថៃបានបាញ់វាយប្រហារមកកម្ពុជាមុន តែកម្ពុជាប្រើសិទ្ធការពារខ្លួន។

Students from Preah Sihanouk Visit The Kampong Cham Documentation Center
Photo: Ly David
Date: August 12, 2025
Documentation Center of Cambodia Archives

Full report