Home / Post

Kampong Cham Documentation Center: Welcome Visitors!

គ្រូបង្រៀននៃសាលាបឋមសិក្សាហួច ចូលអាន និងស្រាវជ្រាវឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោក ស៊ឹម ជីវន្ត គ្រូបង្រៀននៅសាលាបឋមសិក្សាហួច ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានអញ្ជើញមកទស្សនា អាន និងស្រាវជ្រាវឯកសារនៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។ ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសដល់លោកគ្រូក្នុងការស្វែងយល់ និងសិក្សាស្រាវជ្រាវឯកសារប្រវត្តិសាស្ត្រដែលមានសារៈសំខាន់សម្រាប់ការសិក្សា ការបង្រៀន និងការចែករំលែកចំណេះដឹងអំពីប្រវត្តិសាស្ត្រកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម មានតម្កល់ឯកសារប្រវត្តិសាស្ត្រជាច្រើនប្រភេទ និងបើកទូលាយសម្រាប់អ្នកស្រាវជ្រាវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសាធារណជនទូទៅ ចូលអាន សិក្សាស្រាវជ្រាវ និងប្រើប្រាស់ធនធានឯកសារដែលមាននៅក្នុងមជ្ឈមណ្ឌល ដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងចូលរួមថែរក្សាការចងចាំប្រវត្តិសាស្ត្រកម្ពុជា។

Primary School Teacher visits the Kampong Cham Documentation Center

On October 23, 2026, Sim Chivorn, a teacher at Huoch Primary School, Ponhea Krek District, Tboung Khmum Province, visited the Kampong Cham Documentation Center to explore the Center’s work, read documents and conduct research. The visit provided Mr. Chivann with an opportunity to learn about and study historical documents and books that are valuable resources for education, teaching, and sharing knowledge about the Khmer Rouge History (1975-1979). The Kampong Cham Documentation Center is home to a wide range of historical documents and welcomes researchers, teachers, students, and the general public to read, conduct research, and access its available resources. These efforts aim to promote a deeper understanding of Cambodian history and contribute to preserving the country’s historical memory.

October 23, 2026
Photo by Ly David | Text by Touch Vannet
Documentation Center of Cambodia Archives

https://photos.app.goo.gl/a5ZgvTttKayfAPmp8