ខ្ញុំឈ្មោះ ម៉ៅ ឆេងស៊ា អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិឈើទាលស្រុតលើ ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដី និងមានកូនប្រុសស្រីសរុបចំនួន៧នាក់។ ខ្ញុំនឹងប្ដី គឺជាប្រជាកសិករ ដោយបានធ្វើស្រែ និងដំដុះដំណាំហូបផ្លែសម្រាប់លក់យកថវិកាផ្គត់ផ្គង់គ្រួសារ។ នៅវ័យកុមារ, ខ្ញុំមិនបានរៀនសូត្រអ្វីខ្ពង់ខ្ពស់នោះទេ ដោយសារតែសង្រ្គាម។ នៅពេលដែលខ្ញុំអាយុ១២ឆ្នាំ, សង្រ្គាមផ្ទុះកាន់តែខ្លាំងឡើង រវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហម។
ខ្ញុំបានដឹងខ្លះៗថា សម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ហើយមានអ្នកភូមិមួយចំនួនបានចូលរួមបាតុកម្មដង្ហែរទៅទីរួមខេត្តកំពង់ចាម ដើម្បីទាមទារអំណាចឲ្យសម្ដេចតាវិញ។ នៅពេលនោះ ខ្ញុំឃើញមានសភាពការណ៍មិនល្អនោះទេ។ បន្ទាប់មក បាតុកម្មបានស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែមានវត្តមានកងទ័ពខ្មែរក្រហម ចូលមកដល់ក្នុងភូមិ។ ការមកដល់របស់កងទ័ពខ្មែរក្រហម នៅក្នុងភូមិ គឺជាការចាប់ផ្ដើមនៃការផ្ទុះសង្រ្គាម ដោយទាហានលន់ នល់ ត្រូវបានបញ្ចូនមកវាយបណ្ដេញកងទ័ពខ្មែរក្រហមចេញពីភូមិ។ ចាប់ពីពេលនោះមក, ឪពុករបស់ខ្ញុំបានជីករណ្ដៅត្រង់សេ ក្បែរ ឈើធំមួយ សម្រាប់ការពារខ្លួនពីការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងរបស់ទាហានលន់ នល់។ នៅពេលដែលមានការប្រយុទ្ធគ្នា ទាំងថ្មើរជើង, ការទម្លាក់គ្រាប់បែក និងបាញ់គ្រាប់ផ្លោង, ឪពុកម្ដាយរបស់ខ្ញុំបានយកអាហារ និងកូនៗទៅចូលរណ្ដៅត្រង់សេ។ ដោយសារតែស្ថានសភាពសង្រ្គាមមិនថមថយ, ឪពុកម្ដាយរបស់ខ្ញុំសម្រេចជម្លៀសកូនៗចេញពីភូមិទៅកាន់ភូមិមួយទៀតដែលមានសាច់ញាតិរបស់ឪពុកខ្ញុំរស់នៅ។ នៅចន្លោះពីឆ្នាំ១៩៧២ដល់ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហមបានវាយគ្រប់គ្រងភូមិសាស្រ្តជាច្រើននៅខេត្តកំពង់ចាម រួមទាំងភូមិរបស់ខ្ញុំ។ នៅក្នុងភូមិ, ខ្មែរក្រហមបានប្រកាសប្រាប់ និងបញ្ចុះបញ្ចូលអ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិជាច្រើន បានសម្រេចចិត្តចូលរួមចលនាបដិវត្តន៍ខ្មែរក្រហម ប្រឆាំងរបប លន់ នល់។ កងទ័ពខ្មែរក្រហមបន្តវាយប្រហារ និងកាន់កាប់ភូមិសាស្រ្តជាច្រើនរហូតដល់ព្រំប្រទល់ខេត្តកំពង់ចាម។ យ៉ាងណាក៏ដោយ, ទាហាន លន់ នល់ បានវាយបកមកកាន់កងទ័ពខ្មែរក្រហម តាមរយៈការបើកយន្តហោះទម្លាក់គ្រាប់បែកនៅភូមិនានា ដែលបណ្ដាលឲ្យមាការបំផ្លិចបំផ្លាញផ្ទះសំបែងរបស់អ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យមានការរងរបួស ឬស្លាប់។
ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃដែលខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងផ្នែកសេសសល់នៃទីរួមខេត្តកំពង់ចាម។ បើទោះបីជាខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញយ៉ាងណាក៏ដោយ, អ្នកភូមិខ្ញុំនៅបន្តធ្វើការងារជាកងប្រវាស់ដី រហូតដល់ចុងឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៦, សហករណ៍ត្រូវបានបង្កើតឡើង ហើយប្រជាជន ត្រូវបានដាក់ឲ្យធ្វើការងារនៅតាមកងចល័យនីមួយៗ ដែលផ្អែកទៅតាមអាយុ។
ក្នុងរបបខ្មែរក្រហម, ខ្ញុំត្រូវបានចាត់ឲ្យចូលធ្វើការងារក្នុងកងចល័តយុវនារី។ ជារៀងរាល់ថ្ងៃ ខ្ញុំធ្វើការងារ រួមមាន ភ្ជួររាស់, លើកទំនប់ និងច្រូតស្រូវ ចាប់ពីព្រលឹមទល់ព្រលប់។ ចំណែកឯការទទួលរបបអាហារវិញ ខ្ញុំត្រូវកាន់ចានទៅតម្រង់ជួរដើម្បីយកបបររាវហូប នៅរោងបាយរួម ស្ថិតនៅកណ្ដាលភូមិ ដែលជាទីកន្លែងស្ដុកទុកអង្ករ ប្រហុក និងអំបិល។ នៅក្នុងអំឡុងពេលនោះ, ជីវិតគ្រួសាររបស់ខ្ញុំបានជួបនឹងរឿងអកុសលជាខ្លាំង។ បងប្រុសច្បងរបស់ខ្ញុំរៀបការប្រពន្ធជាមួយកូនកាត់វៀតណាម (ឪពុកជាជនជាតិខ្មែរ ហើយម្ដាយជាជនជាតិវៀតណាម) ដែលជាហេតុធ្វើឲ្យខ្មែរក្រហមចោទប្រកាន់ថា គ្រួសាររបស់ខ្ញុំមានជាប់ខ្សែស្រឡាយវៀតណាម។ ដំបូងឡើយ ខ្មែរក្រហមមិនទាន់ធ្វើបាបគ្រួសារខ្ញុំភ្លាមៗនោះទេ ដោយគ្រាន់តែហៅបងប្រុស និងបងថ្លៃខ្ញុំឲ្យទៅរស់នៅកន្លែងផ្សេង ប៉ុត្តែបែទៅជាយកទៅសម្លាប់ចោលទាំង២នាក់ទៅវិញ។ ឪពុកម្ដាយរបស់ខ្ញុំ មានការភ័យជាខ្លាំង។ សូម្បីតែធ្វើអ្វីមួយ ឪពុកម្ដាយខ្ញុំមានអារម្មណ៍ខ្លាចខ្មែរក្រហមឃើញ និងចាប់យកទៅសម្លាប់ចោល។
បន្ទាប់មក ឪម្ដាយរបស់ខ្ញុំត្រូវបានខ្មែរក្រហមបំបែកឲ្យទៅធ្វើការផ្សេងពីគ្នា ដោយម្ដាយរបស់ខ្ញុំត្រូវទៅត្បាញនៅកងតម្បាញនៅម្ដុំវត្តក្រូចសើច នៅឃុំហាន់ជ័យ ដែលមានផ្ទះថ្មមួយខ្នងសម្រាប់ជាទីកន្លែងស្នាក់។ ម្ដាយរបស់ខ្ញុំធ្វើការតម្បាញនៅទីនោះ រយៈពេល៥ថ្ងៃ ទើបអាចលួចមកលេងផ្ទះម្ដង។ ជាសំណាងល្អ, ឪពុកម្ដាយរបស់ខ្ញុំបានរួចផុតពីទុក្ខវេទនា និងសេចក្ដីស្លាប់ បន្ទាប់ពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរំដោះប្រទេសជាតិ និងប្រជាជនឲ្យរស់រានមានជីវិត និង សេរីភាព។។ នៅឆ្នាំ១៩៨០ ឪពុកម្ដាយ និងខ្ញុំបន្តរស់នៅភូមិកំណើត និងប្រកបរបរជាប្រជាកសិករ រហូតមកដល់សព្វថ្ងៃនេះ។
ខ្ញុំឈ្មោះ មាន អេង អាយុ៧០ឆ្នាំ កើត និងរស់នៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរ់ៀបការប្ដី និងមានកូនស្រីម្នាក់។ ឪពុករបស់ខ្ញុំមានឈ្មោះ ជុំ មាន និងម្ដាយមានឈ្មោះ លឹម ពិល។ ខ្ញុំជាកូនស្រីពៅ ក្នុងចំណោមបងប្អូនបង្កើតទាំងអស់១២នាក់។ បងប្អូនរបស់ខ្ញុំជាច្រើននាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។ នៅវ័យកុមារ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាវត្តមាន់ហើរ ប៉ុន្តែដោយសារតែរៀនមិនពូកែ ទើបគ្រូឲ្យខ្ញុំនៅរៀនត្រួតថ្នាក់ រហូតដល់ឈប់រៀន បន្ទាប់ពីមានរដ្ឋប្រហារលន់ នល់ នៅខែមីនា ឆ្នាំ១៩៧០។
បន្ទាប់ពីរដ្ឋប្រហារលន់ នល់, ស្ថានភាពក្នុងភូមិ ចាប់ផ្តើមប្រែប្រួលទៅវឹកវរ ពីព្រោះអ្នកភូមិបានចូលរួមបាតុកម្មដង្ហែរទៅកាន់ទីរួមខេត្តកំពង់ចាម ដើម្បីទាមទារអំណាចមកថ្វាយសម្ដេចព្រះ នរោត្តម សីហនុ វិញ។ នៅពេលនោះ បងប្រុសរបស់ខ្ញុំក៏បានចូលរួមបាតុកម្ម និងត្រូវបានទាហានលន់ នល់ បាញ់សម្លាប់។ នាគ្រានោះ ខ្ញុំត្រូវអំទូកទៅទទួលយកសាកសពរបស់បងប្រុសនៅឃុំកៀនជ្រៃទាំងអារម្មណ៍សោកសង្វេក។ ក្នុងព្រឹត្តិការណ៍បាតុកម្មនោះ ប្រជាជនជាច្រើនបានចូលរួមបាតុកម្ម និងត្រូវបានទាហានលន់ នល់ ធ្វើការបង្រ្កាបដោយបាញ់សម្លាប់ ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងអ្នករបួសជាច្រើននាក់។
ក្រោយពីសភាពការប្រែទៅជាស្ងប់ស្ងាត់វិញ, ខ្ញុំឃើញមានការចល័តកងទ័ពខ្មែរក្រហមចូលមកដល់ភូមិ និងសុំផ្ទះប្រជាជនស្នាក់អាស្រ័យ។ នៅពេលនោះ ទាហានលន់ នល់ បានដឹងអំពីការចល័តកងទ័ពខ្មែរក្រហម និងបានបញ្ចូនទាហានរបស់ខ្លួនចូលវាយបណ្ដេញកងទ័ពខ្មែរក្រហមចេញពីភូមិ។ នេះគឺជាការចាប់ផ្ដើមនៃសង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហម។ សង្រ្គាមបានផ្ទុះកាន់តែខ្លាំងឡើង និងរាលដាលទៅកាន់ភូមិនានា។ ដោយក្ដីព្រួយបារម្ភណ៍ពីសុវត្ថិភាព, ឪពុកម្ដាយរបស់ខ្ញុំបាននាំយកកូនៗរត់ភៀសខ្លួនពីទីកន្លែងមួយទៅទីកន្លែងមួយទៀត។ នៅឆ្នាំ១៩៧២ ខ្មែរក្រហមបានវាយរំដោះ និងគ្រប់គ្រងតំបន់នានានៅខេត្តកំពង់ចាម។ ជាមួយគ្នានោះដែរ ការទម្លាក់គ្រាប់បែកពីសំណាក់ទាហាន លន់ នល់ កើតមានឡើងកាន់តែច្រើនឡើងៗ។ រាល់ពេលដែលលឺសម្លេងយន្តហោះ ខ្ញុំត្រូវរត់ចូលរណ្ដៅត្រង់សេដើម្បីខ្មែរក្រហមចពីអំបែងគ្រាប់បែក។ ការទម្លាក់គ្រាប់បែកបានបំផ្លាញផ្ទះសម្បែង និងសម្លាប់ជីវិតអ្នកភូមិ។ ក្រោយមកទៀត ឪពុកម្ដាយរបស់ខ្ញុំក៏បាននាំកូនៗរត់ភៀសខ្លួនទៅភូមិអូរ៥ ដែលជាទីមានសុវត្ថិភាព ដោយសារតែមិនសូវមានការទម្លាក់គ្រាប់បែករបស់ទាហានលន់ នល់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេសកម្ពុជា។ នៅពេលនោះ ខ្ញុំទើបតែមានអាយុ២០ឆ្នាំ ហើយត្រូវបានចាត់ឲ្យចូលធ្វើការងារនៅកងចល័តនារី។ ខ្ញុំត្រូវបានបង្ខំឲ្យធ្វើការជាទម្ងន់គ្រប់បែបយ៉ាង មានដូចជា ការរែកដី, ការលើកទំនប់ និងការដកស្ទូង ច្រូតកាត់។ បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ចូនទៅធ្វើការងារនៅស្រុកស្ទឹងត្រង់ ដើម្បីដកស្ទូង ជីកប្រឡាយ និងលើកទំនប់ដែលមានកម្ពស់ជិត១០ម៉ែត្រ។ ខ្ញុំនៅចងចាំងអំពីជីវិតប្រចាំថ្ងៃដូចខាងក្រោម៖
• ម៉ោងការងារ៖ ខ្ញុំត្រូវក្រោកនៅម៉ោង៥ព្រឹកដើម្បីប្រជុំជួរ។ ខ្ញុំចាប់ផ្ដើមធ្វើកាងារចាប់ពីចាប់ពីម៉ោង៦ដល់ម៉ោង១១ និងសម្រាកហូបអាហារថ្ងៃត្រង់។ បន្ទាប់មក ខ្ញុំបន្តធ្វើការងារនៅម៉ោង១រហូតដល់ម៉ោង៥រសៀល។ នៅពេលយប់ ខ្ញុំត្រូវទៅវាយកណ្ដុរក្នុងស្រែ។
• កម្រិតការងារ៖ ខ្មែរក្រហមដាក់ផែនការឲ្យកាប់ដី ៣ម៉ែត្រគីប និងដកសំណាបឲ្យបាន៣ផ្លូនក្នុងមួយថ្ងៃ។
• របបអាហារ៖ របបអាហារគឺមានតែបបររាវ។ ទោះបីជាយ៉ាងណាក៏ដោយ ភូមិអូរ៥ មានភ័ព្វសំណាងជាភូមិផ្សេងទៀត ពីព្រោះខ្មែរក្រហមអនុញ្ញាតឲ្យប្រជាជនដាំដំឡូង ឬចេក តាមផ្ទះសម្រាប់បេះហូបបានខ្លះ។ នៅភូមិមាន់ហើរវិញ ខ្ញុំលឺថា នរណាដែលលួចបេះចេកមួយផ្លែ ឬហូបបាយក្ដាំងមួយដុំ នឹងត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ចោល។ ក្នុងមួយសប្តាហ៍ ខ្មែរក្រហម ធ្វើបង្អែមបបរស្ករ ឬបាយទ្រាបឲ្យខ្ញុំ និងអ្នកផ្សេងទៀតហូប។
• ការស្នាក់នៅរោងសហករណ៍រួម៖ បន្ទាប់ពីបញ្ចប់ការងារប្រចាំថ្ងៃ, ខ្ញុំ និងមិត្តផ្សេងទៀត រួមទាំងប្រុសៗ ត្រូវដេកសម្រាកនៅក្នុងរោងរួមគ្នា គឺបុរសដេកម្ខាង ស្រ្តីដេកម្ខាង ទល់ក្បាលគ្នា ដោយមានសម្លៀកបំពាក់ខ្មៅតែមួយឈុតជាប់ខ្លួន។
ការចងចាំដែលមិនអាចបំភ្លេចបានគឺ ខ្ញុំស្ទើរតែត្រូវខ្មែរក្រហមចាប់យកទៅសម្លាប់២ទៅ៣ដង ដោយសារតែការច្រណែន និងការបង្កាច់បង្ខូចពីអ្នកដទៃទៅកាន់ប្រធានកង។ ប៉ុន្តែអាចថា មកពីបុណ្យបារមី និងអាយុមិនទាន់អស់ ទើបខ្ញុំអាចរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ ទោះបីជាខ្ញុំមិនចេះអែបអបប្រធានកងក៏ដោយ។ ខ្ញុំបានរួចផុតពីទុក្ខវេទនា និងសេចក្ដីស្លាប់ នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ នៅឆ្នាំ១៩៨០ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញ និងប្រកបរបរជាកសិកររហូតមកដល់បច្ចុប្បន្ន។
ខ្ញុំឈ្មោះ ស៊ុក សេងលី អាយុ ៦០ ឆ្នាំ កើតនៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិ ឈើទាលស្រុតលើ ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ គុយ ស៊ា និងមានកូនប្រុសស្រីចំនួន៤នាក់(ស្រី៣និងប្រុស១នាក់)។ ឪពុកខ្ញុំឈ្មោះ គិន សុខ និងម្ដាយឈ្មោះ លីម ម៉េន មានបងប្អូនប្រុសស្រីចំនួន៦នាក់ ស្រី៣នាក់ ប្រុស៣នាក់ ខ្ញុំជាកូនទី៣ក្នុងគ្រួ សារ។ កាលពីនៅវ័យក្មេង ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៧ពីមុន តែឥឡូវស្មើថ្នាក់ទី១២ ខ្ញុំទៅប្រឡងនៅទីរួមខេត្តកំពង់ចាម ២ ដង។ ខ្ញុំទៅប្រឡងម្ដងមិនជាប់ ខ្ញុំទៅម្ដងទៀតមិនជាប់ ទើបខ្ញុំបានរៀបការ។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ ខ្ញុំនៅក្មេងដឹងតាមរយះឪពុកម្ដាយខ្ញុំនិយាយប្រាប់ មានប្អូនប្រុសខ្ញុំខូចយំទាំងយប់ទាំងថ្ងៃ។ គ្រួសារខ្ញុំភៀសខ្លួនទៅរស់នៅភូមិហាន់ជ័យជាមួយបងប្អូនម្ដាយខ្ញុំ ព្រោះនៅភូមិមាន់ហើរមានការទម្លាក់គ្រាប់បែកខ្លាំង។ នៅតាមតំបន់រំដោះ, កងទ័ពខ្មែរក្រហមបានប្រកាសប្រាប់អ្នកភូមិឲ្យចូលរួមចលនាបដិវត្តន៍។ អ្នកភូមិភាគច្រើនចូលរួមជាមួយបដិវត្តន៍។ ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមរិក មិនត្រឹមតែបំផ្លិចបំផ្លាញផ្ទះសំបែងអ្នកភូមិនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអ្នកភូមិខ្លះរងរបួស ឬស្លាប់។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយចូលកាន់កាប់ទីក្រុងភ្នំពេញ ហើយបានជម្លៀសប្រជាជនដោយបង្ខំចេញពីទីក្រុងភ្នំពេញ។ ខ្មែរក្រហមឲ្យខ្ញុំធ្វើការនៅកងកុមារ កើបអាចម៌គោ កាប់ដើមឈើជញ្ជាំជីតិចតួច ភាគច្រើនខ្ញុំនៅជាកូនសិស្សដើរតាមជាមួយអ្នកគ្រូរហូត។ ខ្ញុំប្រាប់អ្នកគ្រូថាមិនចង់ទៅទេ អ្នកគ្រូនិយាយប្រាប់ថាត្រូវតែទៅកូន។ ខ្ញុំបានរៀនសូត្រអក្សរនិងលេខ ការរៀនសូត្រមិនបានដិតដល់ទេ រៀនផងខ្ញុំជាសិស្សនិងត្រូវធ្វើការដើរកាប់ដើមកន្ដៀងខែតធ្វើជាជីផង មិនរៀនរហូតទេ។ កងកុមារនៅជាមួយខ្ញុំមានប្រហែល៣០ទៅ៤០នាក់ ដែលមានអាយុប្រហាក់ប្រហែលខ្ញុំរស់នៅភូមិទាំងអស់។ អ្នកគ្រូដែលបង្រៀននិងខ្ញុំដើរតាមមានឈ្មោះ អ្នកគ្រូ រិទ្ធ ខ្ញុំរៀនជាមួយអ្នកគ្រូរហូតមិនមានផ្លាស់ប្ដូរគ្រូទេ។ ខ្ញុំត្រូវបានខ្មែរក្រហមឲ្យហូបបបរ២ពេលក្នុងមួយថ្ងៃ បបររាវ១វែកសំរិតកាកបាន១ស្លាបព្រា ប៉ុន្ដែខ្ញុំបានម្ដាយខ្ញុំចេះត្បាញក្រមា ត្បាញហូលទៅនៅរោងសិប្បកម្មភូមិហាន់ជ័យ។ នៅរោងតម្បាញមានត្បាលកិនស្រូវ រួចពីពេលត្បាញម្ដាយខ្ញុំទៅអ៊ំចុងអង្ករល្អយកមកដាំបាយឲ្យកូនខ្លះទៅ និងឲ្យយាយម្នាក់ឈ្មោះចិន ដែលមើលប្អូនពៅខ្ញុំនិងកូនគេម្នាក់។ ម្ដាយខ្ញុំដាំបាយយកមកហូប ដោយសារម្ដាយខ្ញុំចេះធ្វើឆ្មបបង្កើតកូនឲ្យប្រពន្ធមិត្ត ឃួន។
ប្រពន្ធមិត្ត ឃួន ដឹងគុណនិយាយប្រាប់ម្ដាយខ្ញុំ បងស្រីមិនមានក្រមួនត្បាញទៅយកក្រមួននៅក្នុងមន្ទីរខ្ញុំទៅ។ ម្ដាយខ្ញុំមកយកជាមនុស្សត្រង់ ប្រពន្ធមិត្ត ឃួន ប្រាប់ម្ដាយខ្ញុំថាក្រមួននៅក្នុងផ្ទិលខាត់ ម្ដាយខ្ញុំបើកសុទ្ធតែមាសគ្រឿងអលង្ការគ្រប់ប្រភេទ មានខ្សែក ខ្សែដៃ ស្នៀតសក់ ចំនួន៤ផ្ទិល ម្ដាយមិនយកត្រឡប់ទៅវិញ។ ម្ដាយខ្ញុំបានជួបប្រពន្ធមិត្ត ឃួន និយាយថាបងម្ដេចយកក្រមួន ម្ដាយខ្ញុំឆ្លើយប្រាប់ថា រកមិនឃើញទេ។ ប្រពន្ធមិត្ត ឃួន ឲ្យម្ដាយខ្ញុំទៅមួយសារទៀតរកមិនឃើញបើកទូរនៅក្នុងមានផ្ទិលចំនួន៤ សុទ្ធតែមាសម្ដាយខ្ញុំឃើញប្រាប់ថាក្រមួនខ្ញុំនៅសល់ខ្លះហើយខ្ញុំខ្ជិលយក។ ប្រពន្ធមិត្ត ឃួន ដឹងគុណម្ដាយខ្ញុំដែលជួយបង្កើតកូន តែម្ដាយខ្ញុំមិនហ៊ានយកមាសទេ ជាកម្លាំងញើសឈាមរបស់គេ។ ម្ដាយខ្ញុំមិនយកទេ ឲ្យមីងម្នាក់ត្បាញជាមួយម្ដាយខ្ញុំ ឈ្មោះ មីង គង់ ។ ប្រពន្ធមិត្ត ឃួន ប្រាប់ថាបងឯងទៅយកទៅ បើបងម៉េនមិនយក សុទ្ធតែក្រមួន មិត្តគង់ស្លៀកសំពត់ខ្មៅដាក់មាសនៅក្នុងឈ្នក់សំពត់។ នៅពេលជិតដាច់របបខ្មែរក្រហម ម្ដាយខ្ញុំលឺសំលេងគ្រាប់ផ្លោងក្ដុងក្ដាំង រត់ទៅរកកូននៅភូមិរំលេចបងប្អូនទាំងអស់គ្នា ប៉ុន្តែបងខ្ញុំ២នាក់បែកចេញទៅកងចល័តនៅត្រឹមខ្ញុំចុះក្រោមប្អូនៗចំនួន៤នាក់នៅជុំគ្នា។ ផ្ទះខ្ញុំស្នាក់នៅឆ្ងាយពីផ្លូវ មិត្តឃួន និងប្រពន្ធកូនទៅរកម្ដាយខ្ញុំ ឃើញខ្ញុំសួរថាម៉ែនៅផ្ទះអត់ ព្រោះមិត្តឃួនស្គាល់ខ្ញុំច្បាស់ដោយសារខ្ញុំធ្លាប់ទៅលេងកន្លែងធ្វើការម្ដាយខ្ញុំ។ ខ្ញុំឆ្លើយប្រាប់ថាម៉ែខ្ញុំនៅផ្ទះកំពុងដាំបាយ មិត្តឃួននិងប្រពន្ធដើរចូលទៅទាំង២នាក់ ប្រពន្ធមិត្តឃួនដោះខ្សែឈៀងចេញពីខ្លួនឲ្យទៅម្ដាយខ្ញុំ។ ម្ដាយខ្ញុំមិនព្រមយកទេ ប្រាប់ថារបស់ប្អូនសម្រាប់ការពារខ្លួន មានអ្នកដើរតាមដែលរស់នៅភូមិជាមួយមា្ដយខ្ញុំ។
នៅក្នុងសម័យខ្មែរក្រហម ខ្ញុំបាត់បងពូម្នាក់ដែលត្រូវជាប្អូនម្ដាយខ្ញុំ។ ពូខ្ញុំជាអ្នក១៩៧៥ គាត់ធ្វើទាហាន លន់ នល់ ។ ឪពុកខ្ញុំធ្វើការនៅកងនេសាទក្នុងទន្លេយកត្រីមកដាក់រោងបាយ។ ឪពុកខ្ញុំសួរទៅពូ ប្អូនឯងចង់ទៅខាងត្បូងឃ្មុំ បងជូនទៅតាមទូកនៅខាងត្បូងឃ្មុំមិនតឹងរឹងដូចខាងយើងទេ។ បើមានខ្មែរក្រហមសួរប្អូនឆ្លើយប្រាប់ថាប្រវត្តិរូបមិនជាប់អ្នក៧៥ទេ ប្អូនឯងបានរស់ហើយ ពូខ្ញុំនិយាយប្រាប់ថាខ្ញុំមិនទៅទេបងអើយ។ ខ្ញុំបែកពីម៉ែយូរហើយ ខ្ញុំនឹកម៉ែខ្លាំងណាស់។ មុនពេលខ្ញុំរៀបការ១០ថ្ងៃ មានប្រឡាយមួយក្រោយភូមិមាន់ហើរឆ្លងអូរ ឡើងពីអូរមានប្រឡាយបាក់ច្រាំងស្រាប់តែមិនដឹងគេមកយកកេសកំណប់ ប្រហែលជាម្ចាស់កំណប់ដែលគេលាក់ទុកកេសគ្រាប់ស្ដើង។ ពីមុនកេសគ្រាប់មានក្រាស់និងស្ដើង ប្រឡាយវាបាក់ច្រាំង នៅនឹងច្រាំងបាក់គ្មានកាយដីអ្វីទេ លើកយកទៅមានស្នាមកេសច្បាស់តែម្ដង។ ខ្ញុំដើរទៅចំការថ្នាំរាល់ថ្ងៃ ប្រឡាយនិងអូរ ជាកន្លែងដែលសម្លាប់មនុស្សជាច្រើននៅទីនោះ។ ទីតាំងរណ្ដៅសព នៅក្រោយភូមិមាន់ហើរ ជីករណ្ដៅត្រឹមជង្គង់វ៉ៃសម្លាប់មនុស្សរួច កាយដីកប់និងដាក់ស្លឹកឈើគ្របពីលើ។ បងស្រីខ្ញុំ បាននិយាយជាក់ស្ដែង មានបងម្នាក់ដែលទៅកងចល័តជាមួយចេញពីភូមិ ស្នាក់នៅផ្ទះ២ធំៗ ផ្ទះមួយសម្រាប់មនុស្សស្រី និងផ្ទះមួយទៀតសម្រាប់មនុស្សប្រុស មាននិរសាជិះសេះជាមួយកម្មាភិបាលខ្មែរក្រហមទៅឃ្លុំមើល២ទៅ៣យប់ រួចនិរសាលួចនិយាយប្រាប់ទៅកងចល័ត បើលឺសំលេងជើងសេះមក ពេលណាក៏ដោយ នាំគ្នាក្រោកទាំងអស់មានកាំបិទកាន់កាំបិទ មានពូថៅកាន់ពូថៅ។ បើកម្មាភិបាលខ្មែរក្រហមហៅទៅអង្គុយមាត់រណ្ដៅកាន់អ្វីត្រូវតែកាន់ដែរកុំខ្ជិលច្រអូស កុំថាងងុយដេកណាស់ត្រូវតែក្រោកទាំងអស់គ្នា។ កម្មាភិបាលខ្មែរក្រហមទៅ៣យប់ សម្លាប់មិនបាន ឲ្យតែលឺសំលេងសេះទៅ បើនិរសាប្រាប់រួចហើយកុំដេក បើមិនចឹងមិនបានជួបមុខម្ដាយទេ សម្លាប់ចោលក្នុងរណ្ដៅនឹងហើយ។ នៅពេលលឺសំលេងជើងសេះទៅ នាំគ្នាកាន់កាំបិទ ពូថៅ អង្គុយរួច កម្មាភិបាលខ្មែរក្រហមហៅប្រជុំរយះពេល៣យប់ ធ្វើការសម្លាប់អត់បាន។ ពេលលឺសំលេងគ្រាប់ផ្លោងក្ដុងៗ មានបងប្រុសម្នាក់ដែលនៅភូមិជាមួយ ទៅសួរបងស្រីខ្ញុំ នាំគ្នារត់មកផ្ទះ។ បងស្រីខ្ញុំនិយាយថា ខ្ញុំនឹកឪពុកម៉ែណាស់ បើចង់ជួបនាំគ្នាលួចរត់នៅម៉ោង៤ ទៀបភ្លឺ ដាក់បង្អោងឲ្យចុះ មក។ បងប្រុសឈ្មោះ ផល ប្រាប់បើចង់ទៅជួបម៉ែចុះតាមចង្អួចយកខោអាវមួយឬពីរកំភ្លេរបានហើយ មានត្រីវិស័យមួយនាំដើរនៅពេលយប់ៗទេ បងស្រីខ្ញុំដើរ ៧យប់បានមកដល់ផ្ទះ។ ឪពុកខ្ញុំព្រួយបារម្ភពីបងស្រីខ្ញុំដែលមិនធ្លាប់ស្គាល់ភូមិសាស្រ្ត ចំណែកបងប្រុសខ្ញុំស្គាល់ភូមិសាស្រ្តច្បាស់កន្លែងណាក៏ដោយ ឪពុកខ្ញុំមិនមានការព្រួយបារម្ភទេ។ ឪពុកខ្ញុំចេះតែចាំមើលផ្លូវ បងប្រុសខ្ញុំមកដល់ផ្ទះមុន បងស្រីខ្ញុំមកដល់តាមក្រោយជាមួយបង ផល ចេះលេងភ្លេងអារក្ស។ អ្នកមកជាមួយខ្លះអត់បាយអត់ទឹកស្រែកយំតាមផ្លូវ បងស្រីខ្ញុំប្រាប់ថាទ្រាំបន្តិចទៅរកទឹកផឹកសិន មានផ្លែឈើព្រៃបេះហូបទៅជិតដល់ផ្ទះវិញហើយ យកកម្លាំងដើរនៅពេលយប់ទេ បានមកជួបឪពុកម្ដាយ។ អ្នកខ្លះមិនត្រឡប់មកវិញទេ និយាយថាឪពុកម្ដាយ ទាហានវៀតណាមកាត់ក្បាលដាំតែអុងអស់ហើយ ទៅតាមកម្មាភិបាលខ្មែរក្រហមដល់ជួរភ្នំដងរែក។ ខ្ញុំចងចាំមិនបំភ្លេចបាន «នៅពេលព្រលប់ឡើង ចាប់ផ្ដើមភ័យខ្លាចខ្មែរក្រហមយកទៅសម្លាប់ចោលមិនដឹងថាខ្ញុំឬគេនៅយប់នេះ។ នៅពេលយប់ខ្មែរក្រហម ដើរចាប់ប្រមូលមនុស្សដែលប្រព្រឹត្តខុសយកទៅសម្លាប់ចោល ខ្ញុំភ័យខ្លាចតែប៉ុណ្ណឹងទេ។ ពេលដេកយប់នាំខ្សឹបគ្នា ឪពុកម្ដាយ បងប្អូន កូន មិនដឹងស្លាប់ឬរស់ទេ ដល់ពេលភ្លឺឡើងរស់បានមួយថ្ងៃទៀត»។
ខ្ញុំ និងក្រុមគ្រួសារ រួចផុតពីទុកវេទនានឹងសេចក្ដីស្លាប់ នៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានវាយរំដោះប្រទេសនិងប្រជាជនពីរបបខ្មែរក្រហម។ ខ្ញុំបានមករស់នៅភូមិកំណើតវិញ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។

ខ្ញុំឈ្មោះ ហ៊ត់ ឡន់ បច្ចុប្បន្នអាយុ ៧២ ឆ្នាំ កើតនៅភូមិថ្មី ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃ ខ្ញុំរស់នៅភូមិឈើទាលស្រុតលើ ឃុំរំចេក ស្រុកកំពង់សៀម ដដែល។ ខ្ញុំមានឪពុកឈ្មោះ ហូត និងម្ដាយឈ្មោះ កៀវ ដោយមានបងប្អូនបង្កបង្កើតចំនួន ៥ នាក់ (ប្រុស ២ ស្រី ៣) ហើយខ្ញុំគឺជាកូនទី ៤ ក្នុងគ្រួសារ។ កាលពីកុមារភាព ខ្ញុំមិនសូវបានរៀនសូត្របានខ្ពង់ខ្ពស់ឡើយ ដោយសារមានជំងឺឈឺក្បាលរ៉ាំរ៉ៃ រៀនបានត្រឹមថ្នាក់ទី ៣ ក៏ឈប់ទៅ។ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីឈ្មោះ អុន (បច្ចុប្បន្នគាត់បានទទួលមរណភាពហើយ) និងមានកូនចំនួន ៥ នាក់ (ស្រី ៣ ប្រុស ២) ជាចំណងដៃ។
ក្រោយពីរដ្ឋប្រហារថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ ខ្ញុំនៅចាំបានថា អ្នកភូមិបាននាំគ្នាដើរដង្ហែបាតុកម្មទៅកាន់ទីរួមខេត្តកំពង់ចាម ដោយស្រែកជ័យឃោសថា «ជយោ! សម្ដេចឪ»។ កាលនោះ មានការប៉ះទង្គិចគ្នាជាមួយទាហាន លន់ នល់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ គ្រួសារខ្ញុំមិនបានចូលរួមដង្ហែបាតុកម្មនោះទេ គឺបានត្រឹមតែឈរមើលអ្នកភូមិដើរកាត់មុខផ្ទះតែប៉ុណ្ណោះ។ បន្ទាប់មកទៀត ខ្មែរក្រហមបានចាប់ផ្ដើមបញ្ជូនកម្លាំងចូលមកក្នុងភូមិ។ លុះដល់ឆ្នាំ ១៩៧៣ ខ្ញុំត្រូវបានខ្មែរក្រហមណែនាំឲ្យចូលរួមក្នុងបដិវត្តន៍ ដោយដំបូងឡើយធ្វើជាកងឈ្លប និងក្រោយមកបានចូលកងទ័ពខ្មែរក្រហម។ ក្នុងអំឡុងពេលសង្គ្រាម ទាហាន លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិក បានធ្វើការទម្លាក់គ្រាប់បែកយ៉ាងខ្លាំនៅក្នុងភូមិ។ ខ្ញុំមិនទាន់ចេះជីកត្រង់សេនៅឡើយទេ។ នៅពេលលឺសូរគ្រាប់បែកម្ដងៗ ខ្ញុំមានអារម្មណ៍ភ័យតក់ស្លុត រហូតដល់ថ្នាក់លិចនោម ហើយរត់ទៅពួនក្រោមគ្រែ។ ការទម្លាក់គ្រាប់បែកបានបំផ្លិចបំផ្លាញផ្ទះសំបែង និងសម្លាប់ជីវិតអ្នកភូមិអស់ជាច្រើន ដែលជាកត្តាជម្រុញឲ្យអ្នកភូមិកាន់តែច្រើនស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍។
ខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេសកម្ពុជា។ នៅពេលនោះ ខ្ញុំទើបតែមានអាយុ២០ឆ្នាំ ហើយត្រូវបានចាត់ឲ្យចូលធ្វើការងារនៅកងចល័តនារី។ ខ្ញុំត្រូវបានបង្ខំឲ្យធ្វើការជាទម្ងន់គ្រប់បែបយ៉ាង មានដូចជា ការរែកដី, ការលើកទំនប់ និងការដកស្ទូង ច្រូតកាត់។ យើងត្រូវក្រោកធ្វើការងារ ចាប់តាំងពីម៉ោង៦ដល់ម៉ោង១១ព្រឹក និងបន្តពីម៉ោង១រសៀលដល់ម៉ោង៥ ល្ងាច។ នៅការដ្ឋាននោះ, មានប្រជាជនស្លាប់ច្រើនដោយសារតែជំងឺគ្រុនចាញ់ និងការហូបចុកមិនគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៧ ខ្ញុំមានអាយុ២២ឆ្នាំ។ ខ្មែរក្រហមបានរៀបចំឲ្យខ្ញុំរៀបការ ហើយគូរដែលត្រូវរៀបការនោះមានរហូតទៅដល់ចំនួន៣០គូរ។ ខ្ញុំបានឃើញការមកដល់ និងការចាប់ខ្លួនប្រជាជន ដែលខ្មែរក្រហមហៅថា “ពួក៧៥” យកទៅសម្លាប់ចោលជាបន្តបន្ទាប់ ក្រោមបទចោទថា “ក្បត់អង្គការ”។ ខ្ញុំ និងស្វាមីបានរួចផុតពីសេចក្ដីស្លាប់ នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍។ នៅឆ្នាំ១៩៨០ ខ្ញុំបានវិលត្រឡប់មកកាន់ភូមិកំណើតវិញ និងបានប្រកបរបរជាកសិករដើម្បីចិញ្ចឹមកូនៗ រហូតមកដល់សព្វថ្ងៃនេះ។

ខ្ញុំបាទឈ្មោះ ទូច ឆេងហ៊ត់ អាយុ៥៦ឆ្នាំ កើតនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប៉ុន្តែបច្ចុប្បន្ន ខ្ញុំរស់នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម។ ឪពុកខ្ញុំឈ្មោះ គ្រែង ទូច និងម្ដាយឈ្មោះ នាង ណៃហួយ។ ខ្ញុំជាកូនទី ៣ ក្នុងចំណោមបងប្អូន ៥ នាក់ (ស្រី ២ និងប្រុស ៣)។ ខ្ញុំរៀបការប្រពន្ធឈ្មោះ សើ ស៊ាងហ៊ី និងមានកូនចំនួន២នាក់។កាលពីសម័យសង្គមរាស្ត្រនិយម ខ្ញុំបានសិក្សារៀនសូត្រដល់ថ្នាក់ទី១ (សង្គមចាស់)។ នៅឆ្នាំ១៩៧៣ ដោយសារតែមានការបាញ់យុទ្ធគ្នាយ៉ាងខ្លាំងរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម ឪពុកម្ដាយខ្ញុំក៏បានសម្រេចចិត្តផ្លាស់ទីលំនៅពីភូមិរមូល មកស្នាក់នៅទីរួមខេត្តកំពង់ចាមវិញ។
នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលកាន់កាប់ គ្រួសារខ្ញុំត្រូវបានជម្លៀសចេញពីទីរួមខេត្តកំពង់ចាម ឱ្យមកដេកនៅភូមិកៀនជ្រៃ។ កាលនោះ ខ្មែរក្រហមប្រាប់ថាឱ្យចេញតែ ៣ ថ្ងៃប៉ុណ្ណោះ ឪពុកម្ដាយខ្ញុំក៏បានរៀបចំអង្ករ ៥០ គីឡូក្រាមដាក់លើរម៉ក់រុញ និងដឹកមេជ្រូកមួយក្បាលមកជាមួយផងដែរ ប៉ុន្តែការពិតយើងត្រូវរស់នៅទីនោះរហូតដល់ទៅ ៣ ឆ្នាំ។ នៅឆ្នាំ១៩៧៦ នៅពេលចាប់ផ្ដើមបង្កើតសហករណ៍ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឱ្យទៅនៅក្នុង កងឃ្វាលគោ នៅវត្តរមូល ដែលមានសមាជិក ១០ នាក់ (ប្រធានឈ្មោះ ឯក អោក, អនុប្រធានឈ្មោះ ម៉ៅ អាន និងសមាជិកឈ្មោះ សុខា)។ ខ្ញុំត្រូវបែកពីឪពុកម្ដាយមកមើលថែគោចំនួន ៧៥ ក្បាល។ ក្រៅពីឃ្វាលគោ យើងត្រូវធ្វើការលើកអាចម៌គោធ្វើជីអស់រយៈពេលប្រហែល ១ ឆ្នាំ។ នៅឆ្នាំ ១៩៧៧ ខ្មែរក្រហមបានបែងចែកគោឱ្យមើលការខុសត្រូវតាមកម្លាំងមនុស្ស (ម្នាក់ ៧ ទៅ ៨ ក្បាល) ហើយយើងត្រូវរៀនវេញខ្សែក្រឡូសគោដោយខ្លួនឯង ពីដើមខ្លែងពណ៌ និងជក់ត្នោត ដែលចំណេះដឹងនេះខ្ញុំនៅចាំច្បាស់រហូតដល់សព្វថ្ងៃ។ ក្នុងកងឃ្វាលគោ ការហូបចុករបស់ខ្ញុំមិនសូវជាខ្វះខាតខ្លាំងពេកទេ ដោយសារក្នុងក្រុមមានលោកតា ម្នាក់ចេះឡើងត្នោត យើងក៏ជួយមើលគោឱ្យគាត់ ដើម្បីឱ្យគាត់មានពេលឡើងត្នោតយកទឹក និងស្ករមកផ្គត់ផ្គង់ក្រុម។ ទោះជាយ៉ាងណាក៏ដោយ ជីវិតគឺស្ថិតក្នុងភាពភ័យខ្លាចជានិច្ច ព្រោះបើបណ្ដោយឱ្យគោស៊ីដំណាំអង្គការ នោះនឹងត្រូវខ្មែរក្រហមយកទៅអប់រំ ឬសម្លាប់ចោល។
រឿងដែលខ្លោចផ្សាបំផុតសម្រាប់គ្រួសារខ្ញុំ គឺមិត្តភក្តិក្នុងកងឃ្វាលគោរបស់ខ្ញុំ ២ នាក់បងប្អូន ត្រូវបានខ្មែរក្រហមយកទៅសម្លាប់។ ចំណែកឪពុកម្ដាយរបស់ខ្ញុំ ក៏ត្រូវបានខ្មែរក្រហមសម្លាប់នៅឃុំរអាង (ចំណុចទំនប់ចារ) ផងដែរ។ កាលនោះ បងប្រុសខ្ញុំនៅកងចល័តរែកដី ឯប្អូនៗនៅជាមួយម្ដាយក្នុងកងវ័យកណ្ដាលនៅភូមិច្រនៀង។ ចំពោះការហូបចុកសម្រាប់ប្រជាជនថ្មីវិញ គឺលំបាកណាស់ ខ្មែរក្រហមចែកបបរឱ្យតែ ៣ វែកប៉ុណ្ណោះ បើមិនឆ្អែតទេ មានតែសុំទឹកក្ដៅមកលាយថែម ឬដើរបេះស្លឹកបាស ស្លឹកងប់ យកមកស្ងោរហូបបន្ថែមដើម្បីរស់។ នៅដើមខែមករា ឆ្នាំ១៩៧៩ ខ្ញុំ និងសមាជិកគ្រួសារដែលនៅសេសសល់ បានរួចជីវិតពីរបបប្រល័យពូជសាសន៍ ក្រោយការវាយរំដោះពីសំណាក់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ នៅឆ្នាំ១៩៨១ ខ្ញុំបានបន្តការសិក្សារហូតដល់ថ្នាក់ទី ៧ ហើយបានប្រឡងជាប់ជាគ្រូបង្រៀន។
February, 10, 2026
Photo by Ly David and Sang Chanthou
Documentation Center of Cambodia Archives