Home / Post

Kampong Cham Documentation Center: Listen to a story of the Fallen Soldiers during the five-day aggressive war waged by Thailand (July 24-27, 2025)

ការចងចាំអំពីការពលីជីវិតរបស់វីរៈកងទ័ព ភាព សោភ័ណ្ឌ ក្នុងសមរភូមិប្រយុទ្ធជួរមុខ (ប្រាសាទតាក្របី) ខេត្តឧត្ដរមានជ័យ ក្នុងសង្រ្គាមឈ្លានពានរបស់កងទ័ពថៃ
ដោយ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម

ភាព សោភ័ណ្ឌ គឺជាវីរៈកងទ័ពជួរមុខដែលបានពលីជីវិតនៅសមរភូមិតាក្របី ទិសខេត្តឧត្ដមមានជ័យ ក្នុងការពារបូរណភាពទឹកដីពីសង្រ្គាមឈ្លានពានរបស់កងទ័ពថៃ។ វីរៈកងទ័ព ភាព សោភ័ណ្ឌ គឺជាកងទ័ពនៅកងពលលេខ២១ ចំណុះយោធភូមិភាគ២។ វីរៈកងទ័ព ភាព សោភ័ណ្ឌ មានទីកន្លែងរស់នៅភូមិបែកអន្លុងទី២ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងរៀបការប្រពន្ធឈ្មោះ ជឹង គឹមហ៊ាង ដោយមានកូនប្រុសស្រីសរុបចំនួន៤នាក់។ វីរៈកងទ័ព ភាព សោភ័ណ្ឌ ត្រូវបានទទួលស្គាល់ថា ជាមនុស្សល្អ ស្លូតបូត និងឧស្សាហ៍ព្យាយាម។ វីរៈកងទ័ព ភាព សោភ័ណ្ឌ រៀនសូត្រត្រឹមថ្នាក់មធ្យមសិក្សាទុតិយភូមិ។ នៅឆ្នាំ២០០៦ វីរៈកងទ័ព ភាព សោភ័ណ្ឌ បានដាក់ពាក្យចូលបម្រើកងទ័ពកម្ពុជា និងត្រូវបានបញ្ចូនទៅរៀនវគ្គហ្វឹកហ្វឺន ជំនាញកងវិស្វកម្មយោធា អស់រយៈពេល២ឆ្នាំ ទើបអាចបញ្ចប់វគ្គ និងវិលត្រឡប់មកអង្គភាពវិញ។ វីរៈកងទ័ព ភាព សោភ័ណ្ឌ បញ្ចប់ដោយជោគជ័យវគ្គហ្វឹកហ្វឺនប្រយុទ្ធ, បំរើប្រយុទ្ធ ក្នុងថ្នាក់កម្រិតខ្ពស់។ បន្ទាប់មកទៀត វីរៈកងទ័ព ភាព សោភ័ណ្ឌ បានចូលបម្រើជាកងទ័ពជើងគោកកម្ពុជា ហើយត្រូវបានបញ្ចូនទៅបេសកកម្មការពារសន្តិភាពនៅក្នុងប្រទេសកម្ពុជា។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥  គឺមួយថ្ងៃមុនសង្រ្គាមផ្ទុះឡើង វីរៈកងទ័ព ភាព សោភ័ណ្ឌ បានទំនាក់ទំនងតាមរយៈទូរស័ព្ទ ឬផ្ញើសារតាមបណ្ដាយសង្គម មកកាន់ភរិយា និងគ្រួសាររបស់ខ្លួនដើម្បីសួរសុខទុក្ខគ្នាទៅវិញទៅមក។ រាល់ពេលដែលនិយាយ ឬផ្ញើសារទៅកាន់ភរិយា, វីរៈកងទ័ព ភាព សោភ័ណ្ឌ តែងតែចង់ជួបឬនិយាយជាមួយកូនស្រីច្បង និងចៅៗ ហើយបានផ្ដាំផ្ញើថា នៅតែ៥ថ្ងៃទៀតទេ គឺត្រូវប្ដូរវេណអ្នកប្រចាំការ និងអាចវិលត្រឡប់មកជួបជុំគ្រួសារវិញ។ ប៉ុន្តែសង្រ្គាមបានផ្ទុះឡើងនៅថ្ងៃបន្ទាប់គឺថ្ងៃទី២៤ ខែកក្កដា ដែលកងទ័ពថៃចាប់ផ្ដើមបើកការវាយប្រហារយ៉ាងកម្រោលមកលើកងទ័ពកម្ពុជា។ វីរៈកងទ័ព ភាព សោភ័ណ្ឌ និងយុទ្ធមិត្តជួរមុខ ទិសប្រាសាទតាក្របី បានប្រយុទ្ធយ៉ាងអង់អាចក្លាហានទប់ទល់ពីការឈ្លានពានរបស់កងទ័ពសៀម ជាបន្តបន្ទាប់។ កងទ័ពថៃ ប្រើប្រាស់រាល់យុទ្ធោបករណ៍សង្រ្គាមទំនើបៗ និងកាំភ្លើងធំធន់ធ្ងន់ រួមទាំងការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក មកកាន់កងទ័ពកម្ពុជា។ នៅវេលាម៉ោង១២ថ្ងៃត្រង់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ (សង្រ្គាមឈានចូលថ្ងៃទី២) វីរៈកងទ័ព ភាព សោភ័ណ្ឌ បានពលីជីវិតដោយសារតែត្រូវអំបែងគ្រាប់បែកចំសរសៃបំពង់ក ហើយមានវីរៈកងទ័ពកម្ពុជា៣នាក់ផ្សេងទៀតត្រូវរងរបួសផងដែរ។ សាកសពរបស់វីរៈកងទ័ព ភាព សោភ័ណ្ឌ ត្រូវបានបញ្ចូនតាមវថយន្តពេទ្យ និងមកដល់ផ្ទះនៅវេលាម៉ោង៨:៤០នាទីយប់ ដើម្បីរៀបចំពិធីបុណ្យសព ទៅតាមប្រពៃណី និងបង្សុកូលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ព ភាព សោភ័ណ្ឌ។

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥  ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ អមដំណើរដោយឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្រី្តរដ្ឋបាលខេត្តរាជការ កងកម្លាំងអាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ គោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខជាមួយគ្រួសាររបស់វីរៈកងទ័ពភាពសោភ័ណ្ឌ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានលើកឡើងក្នុងលិខិតមរណៈទុក្ខជូនជំពោះគ្រួសាររបស់វីរៈកងទ័ព ភាព សោភ័ណ្ឌ ថា៖ «ការពលីជីវិតរបស់លោកអនុសេនីយ៍ត្រី ភាព សោភ័ណ្ឌ គឺជាការបាត់បង់នូវស្វាមី និងឪពុកជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយុទ្ធជនស្នេហាជាតិដ៏បរិសុទ្ធ អង់អាចក្លាហាន ដែលលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតីនិងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ។»

រស់ វីរ៉េត មេឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ក៏លើកឡើងផងដែរថា៖ «ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចងចាំអំពីវីរៈភាពនិងការលះបង់ជីវិតរបស់វីរៈកងទ័ព ភាព សោភ័ណ្ឌ ក្នុងការការពារទឹកដីប្រទេសកម្ពុជា។ ក្នុងនាមខ្ញុំ អាជ្ញាធរមូលដ្ឋាន តំណាងឲ្យរដ្ឋបាលឃុំ និងប្រជាជន ចូលរួមរំលែកទុក្ខក្រៀមក្រំនេះ។ ខ្ញុំក៏មានបទពិសោធន៍ជីវិតឆ្លងកាត់សង្រ្គាម និងរបបខ្មែរក្រហមផងដែរ។ ខ្ញុំតែងតែប្រាប់កូនចៅជំនាន់ក្រោយអំពីផលវិបាកនៃសង្រ្គាម ហើយយើងត្រូវតែឲ្យតំលៃនៃសន្តិភាព។ នៅតាមបណ្ដាវត្តអារាមនៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ នឹងប្រារព្ធពិធីបុង្សកូល ឧទិ្ទសមហាកុសលជូនដល់មហាវីរៈកងទ័ពពលីក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ។»

ភាព ច័ន្ទតារា ដែលជាកូនស្រីម្នាក់របស់វីរៈកងទ័ព ភាព សោភ័ណ្ឌ នៅតែនឹករលឹកឪពុកជាទីស្រលាញ់របស់ខ្លួន និងបានយល់សបិន្តឃើញឪពុកនិយាយប្រាប់ថា៖ «ប៉ាសួរខ្ញុំថាមានរឿងអ្វីបានជាខ្ញុំមានទឹកមុខស្រពោនខ្លាំងម្ល៉េះ។ ខ្ញុំឆ្លើយតបវិញថា ម៉ាក់មិនមានលុយឲ្យកូនរៀនគួរទេ ហើយគាត់បានប្រាប់ខ្ញុំថាឲ្យទៅមើលលុយនៅក្នុងស្បែកជើង។ ខ្ញុំពិតជាបានរកឃើញលុយនោះមែន។ បើទោះបីជាប៉ារបស់ខ្ញុំបានលាចាកលោកនេះក៏ពិតមែន ប៉ុន្តែក្ដីបារម្ភណ៍ និងការយកចិត្តទុក្ខដាក់របស់គាត់នៅតែមានមកលើខ្ញុំ និងគ្រួសារ។ ខ្ញុំសូមឲ្យប្រជាជនកម្ពុជាទាំងអស់ចងចាំនូវវីរៈភាព និងការលះបង់របស់ប៉ារបស់ខ្ញុំនិងកងទ័ពផ្សេងទៀត។»

________________________________________

កំណត់ចំណាំ៖ សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងទៅកាន់លោកស្រី ជឹង គឹមហ៊ាង ដែលជាភរិយាវីរៈកងទ័ពពលី ភាព សោភ័ណ្ឌ តាមរយៈលេខទូរស័ព្ទ ០៩៧ ៨៤៧ ៦០២១។

Kampong Cham Documentation Center: Listen to a Story of Fallen Soldiers during the Five-Day Aggressive War waged by Thailand (July 24-27, 2025)
Photo by Ly David
September 12, 2025
Documentation Center of Cambodia Archives