Home / Post

Kampong Cham Documentation Center: Consultation Forum with Civil Society and NGOs in Kampong Cham province

Consultation Forum with Civil Society and NGOs in Kampong Cham province
Report by Touch Vannet & Photo by Ly David
November 18, 2025
Documentation Center of Cambodia Archives

———————————————

របាយការណ៍ស្ដីពី «វេទិកាពិគ្រោះយោបល់ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្តកំពង់ចាម»

(កំពង់ចាម)៖ នៅថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ចិន្ដា អភិបាលរងទទួលបន្ទុក បានអញ្ជើញចូលរួមក្នុង«វេទិកា ពិគ្រោះយោបល់រដ្ឋបាលខេត្តកំពង់ចាម ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្តកំពង់ចាមលើកទី២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អជ្ញាធរមូលដ្ឋាន បណ្ដាសមាគម និងអង្គការសង្គមស៊ីវិលជាច្រើន ដែលស្ថិតនៅសាលាខេត្តកំពង់ចាម(សាលប្រជុំធំ)។

ជាកិច្ចបើកវេទិកាពិគ្រោះយោបល់ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុង,ស្រុក និងមន្ត្រីទាំងអស់ដែលពាក់ពន្ធ័ នឹងសមាគម, អង្គការមិនមែនរដ្ឋាភិបាល ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើការអនុវត្តន៍ការងាររបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន និងត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានា ។ តាមគោលការណ៍ណែនាំលេខ៤០ស.ន.ណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ក្នុងគោលបំណងសំណូមពរនិងបញ្ហាប្រឈមដែលដោះស្រាយមិនបាន នៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តកំពង់ចាម ត្រូវធ្វើជារបាយការណ៍ជូនទៅក្រសួងមហាផ្ទៃ គាំទ្រនិងសម្របសម្រួលបញ្ហានានារបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្តកំពង់ចាម។ ដើម្បីធានាឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវស្របច្បាប់ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ការលើកកម្ពស់គ្រប់វិស័យ និងសហប្រតិបត្តិការ ភាពជាដៃគូ រវាងរដ្ឋបាលខេត្តជាមួយអង្គការមិនមែនរដ្ឋាភិបាល និងសមាគមនៅមូលដ្ឋាននានា។ អង្គការនិងសមាគមនានា មានសិទ្ធិពេញលេញ ដែលបានការអនុវត្តន៍សកម្មភាពនៅក្នុងប្រទេសកម្ពុជា ឲ្យបានត្រឹមត្រូវតាមចប្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ។ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលមានវត្តមានទាំងអស់នៅទីនេះ ខ្ញុំសូមបញ្ជាក់ថា ភាពជាដៃគូជាមួយគ្នា គឺសំខាន់ឲ្យតម្លៃ ចេះជួយបំពេញកិច្ចការគ្នាទៅវិញទៅមក ដោយសារគោលបំណងធំរួមមួយ បម្រើសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ និងចូលរួមគិតដោះស្រាយបញ្ហាប្រឈម តាមរយះធ្វើសកម្មភាព ការអភិវឌ្ឍប្រទសជាតិក្នុងការសម្រេចបាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០។ សូមអំពាវដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍវិស័យឯកជន និងអង្គការសង្គមស៊ីវិល សមាគមចំនួន៤០ ដែលបានចូលរួមនៅថ្ងៃនេះ លើកឡើងពីបញ្ហា និងសំណូមពរ ដើម្បីឲ្យអាជ្ញាធរ ផ្ដល់កិច្ចសហប្រតិបត្តិការណ៍ក្នុងកម្រិតណាមួយ ផលប៉ះពាល់ដល់សកម្មភាព និងផែនការគម្រោងរបស់អង្គការនិងសមាគម។ យើងត្រូវចាំបាច់ ធ្វើការរួមគ្នាទៅកាន់សហគមន៍ ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីទទួលបានផលប្រយោជន៍ ដែលកើតចេញពីប្រទេសមានសន្ដិភាព ការចេះជួយគ្នាទៅវិញទៅមក ប៉ុន្តែប្រទេសយើងមានបញ្ហាបន្តិចបន្តួចដែលមានជម្លោះតាមព្រំដែន រាជរដ្ឋាភិបាលបានដោះស្រាយជាបន្តបន្ទាប់។

ក្នុងឳកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្នើសូមដល់សមាគម, អង្គការស៊ីវិលប្រចាំខេត្តកំពង់ចាម បន្តចូលរួមឲ្យកាន់តែសកម្ម ក្នុងកំណែទម្រង់នានា របស់រាជ រដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការចូលរួមគាំទ្រការកសាងសមត្ថភាពដល់មន្រ្តីរាជការ រដ្ឋក្រុង, ស្រុក និងឃុំ, សង្កាត់ ការបន្តចូលរួមពង្រឹងគណនេយ្យភាព តម្លាភាព បរិយាបន្ននិងមានប្រសិទ្ធភាព។

កិច្ចបន្ទាប់ លោក អ៊ុំ ប៉ុណ្ណកា ប្រធានអន្ដរវិស័យ ឡើងអានរបាយការណ៍ពីការរៀបចំ និងការប្រព្រឹត្តិទៅសមាគម អង្គការស៊ីវិលនៅខេត្តកំពង់ចាម៖

ដោយយោងតាមគោលការណ៍ណែនាំ លេខ ៤០ ស.ន.ណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំ វេទិកា ពិគ្រោះយោបល់ជាមួយសមាគម និងអង្គការស៊ីវិល ចំនួន២ដងក្នុង១ឆ្នាំយ៉ាងទៀងទាត់។ លើកទី១ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការលើកឡើងពីបញ្ហាប្រឈម និងតម្រូវការ ទុក្ខកង្វល់របស់អង្គការស៊ីវិលនិងសមាគមនៅខេត្តកំពង់ចាម ដើម្បីស្វែងយល់រកដំណោះស្រាយ។ វឌ្ឍនភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានអនុវត្តន៍កន្លងទៅ។ នៅឆ្នាំ២០២២ រដ្ឋបាលខេត្តបានធ្វើវឌ្ឍនភាព សមាគមនិងអង្គការស៊ីវិល ដែលមានទីស្នាក់ការនៅខេត្តកំពង់ចាម សរុបមាន៥៧ ក្នុងនោះសមាគមមានចំនួន១១និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៤៦។ មកដល់ពេលនេះ សមាគម និងអង្គការស៊ីវិលមួយចំនួនបានផ្អាក់សកម្មភាពខ្លះ ដោយសារគ្មានជំនួយ។

Full report