Home / Post

Kampong Cham Documentation Center: វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្កការសង្គមស៊ីវិល ប្រចាំខេត្តកំពង់ចាម

វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្កការសង្គមស៊ីវិល ប្រចាំខេត្តកំពង់ចាម
ដោយ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក ទូច វណ្ណេត និងលោក លី ដេវីត បានចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត និងសមាគម អង្កការសង្គមស៊ីវិល ប្រចាំខេត្តកំពង់ចាមក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងអភិបាលខេត្តកំពង់ចាម ជាតំណាងដ៏ខ្ពង់ខ្ពស់ឧត្តម អ៊ុន ចិន្តាអភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសំណាក់ មន្រីរាជការរដ្ឋបាលសាលាខេត្ត ក្រុងស្រុក និងប្រធាន តំណាងអង្គការសមាគម ជុំវិញខេត្តកំពង់ចាមសរុបប្រមាណ ៨៥រូប។ វេទិកានេះធ្វើឡើងក្នុងគោលបំណង ស្តាប់នូវលទ្ធផលការងារផ្សេងៗ ដែលសមាគម អង្គការសង្គមស៊ីវិលនៅក្នុងខេត្តកំពង់ចាម បានធ្វើនាពេលកន្លងមក និងសំណូមពី ក៏ដូចជាបញ្ហាប្រឈមនានាដែលសមាគម អង្គការសង្គមស៊ីវិល បានជួបប្រទះនៅពេលដែលបំពេញការងារ និងជាវេទិកាសម្រាប់បង្កើនទំនាក់ទំនងថែមទៀតរវាងរដ្ឋបាលខេត្ត និងសមាគម អង្គការសង្គមស៊ីវិល ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាលខេត្តកំពង់ចាម។

ឯកឧត្តម ខ្លូត ចិន្ដា មានប្រសាសន៍ក្នុងការបើកវេទិកាពិគ្រោះយោបល់ ពីបញ្ហាប្រឈម និងសួរសុខទុក្ខសំណេះសំណាលជាមួយអភិបាលនៃគណៈអភិបាលក្រុង/ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាលប្រចាំខេត្តកំពង់ចាម។ ឯកឧត្តមក៏បានលើកឡើងបញ្ហាជម្លោះព្រំដែន និងបានបញ្ជាក់ថែមដែរថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ មុខនេះ រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំទៅជួបសួរសុខទុក្ខជាមួយកងទ័ពជួរមុខ ដែលការពារព្រំដែននៅមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីយកស្បៀងអាហារជូនកងទ័ព។ បន្ថែមទៀត ឯកឧត្តម ក៏មានប្រសាសន៍ដែលទាក់ទងទៅនឹងវិបត្តសេដ្ឋកិច្ចពិភពលោកដែលបានធ្វើអោយសមាគម អង្គការសង្គមស៊ីវិលមានបញ្ហាហិរញវត្ថុកើតឡើង។ ឯកឧត្តមគណៈអធិបតីក៏បានកោតសរសើរមកយសមាគម អង្គការសង្គមស៊ីវិលទាំងដែលបានចូលរួមជារដ្ឋបាលខេត្តកំពង់ចាមនៅក្នុងការងារសង្គម ព្រឹត្តិការណ៍នានាដែលរដ្ឋបាលខេត្តបានរៀបចំនាពេលកន្លងមក ជាពិសេសក្នុងការអភិវឌ្ឈខេត្តកំពង់ចាមទាំងមូល។

ជាកិច្ចបន្ត លោកប្រធានអន្ដរវិស័យ មានប្រសាសន៍លើកឡើងពីសកម្មភាពការងារ វឌ្ឍនៈភាព និងការអនុវត្តន៍ដែលទទួលបានសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ លោកលី ដេវីត តំណាងមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម បានលើកឡើងពីសកម្មភាពការងារមួយចំនួនរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម ដូចជា ការរៀបចំកម្មវិធីពិនិត្យសុខភាពបឋមជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ការរៀបចំវេទិកាអន្តរជំនាន់រវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម វេទិកាថា្នក់រៀនប្រវតិ្តសាស្រ្តកម្ពុជាប្រជាធិបតេយ្យ និងការងារមួយទៀតដែលជាផ្នែកផ្សំក្នុងការអភិវឌ្ឈសហគមន៍ និងការអប់រំក្រៅប្រព័ន្ធ។

Full report