ណ្អាច ឡោម ជនជាតិពូនង អាយុ៥៥ឆ្នាំ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ គាត់បានដឹងរឿងរ៉ាវជម្លោះរវាងកម្ពុជានិងថៃ តាមរយៈកូនៗរបស់គាត់។ គាត់មានទស្សនៈយល់ឃើញដូចខាងក្រោម៖
ខ្ញុំខឹងជាមួយថៃហ្នឹងណា ដោយសារថៃយកដីខ្មែរ ធ្វើឲ្យខ្មែរអត់មានដីនៅទេ។ ថៃមិនល្អទេ ខូចណាស់។ តាំងពីដូនតាមកហើយ ឮតែគេថាអញ្ចឹង។ យើងរស់នៅអត់ស្រណុកទេ។ យើងបានស្ងប់តែមួយឆ្នាំទៅពីរឆ្នាំ ថៃមកអ៊ុកឡុកយើងទៀតហើយ។ ខ្ញុំដេកមិនសូវស្រណុក ហើយហូបមិនសូវស្រួលទេ ដោយសារពិបាកចិត្តនឹងអំពើរបស់ថៃមកលើខ្មែរយើង គឺរស់នៅអត់សប្បាយទេ។ យើងចាស់គិតច្រើន ខ្ញុំគិតដល់កូនចៅ អាណិតកូន អាណិតចៅ ខ្លាចក្រែងមានសង្គ្រាមទៀត។ មួយវិញទៀតដីអត់សល់ទេ ខេត្តណាក៏ថៃចូលមក បើយើងមិនឲ្យទេ ថៃបាញ់ ងាប់ខ្មែរអស់ហើយ។ យើងមិនមានកាំភ្លើងបាញ់ពីលើមេឃទេ សូម្បី សម្តេច ហ៊ុន សែន ក៏និយាយដែរថា យើងអត់មានកាំភ្លើញបាញ់ពីលើមេឃទេ។
ខ្ញុំបន់ស្រន់ឲ្យយើងនៅសុខជាមួយគ្នា។ យើងព្យាយាមនិយាយគ្នាឲ្យស្រួលទៅ។ កុំឈ្លោះគ្នា កុំបាញ់គ្នា កុំបាញ់ផ្សែងពុល កុំទម្លាក់គ្រាប់ពីលើមេឃ។ យើងរស់នៅឲ្យសុខសប្បាយជាមួយគ្នាទៅ។ ធ្វើយ៉ាងណាឲ្យកូនចៅរីករាយ សុខសប្បាយ និងរកស៊ីឲ្យបានសុខស្រួលផង។
ខ្ញុំឮថា អាមេរិកនិងប្រទេសផ្សេងៗទៀតជួយយើង ប៉ុន្តែដូចជាអត់ឃើញជួយទេ ឃើញតែថៃនៅតែបន្តទន្រ្ទានចូលដីកម្ពុជា ហើយបែរជាចោទថា ខ្មែរជាអ្នកទន្រ្ទានដីថៃទៅវិញ។ ខ្ញុំអត់យល់។ តើពេលណាទើបប្រទេសទាំងនោះជួយកម្ពុជាឲ្យរួចផុតពីការលំបាកនេះ?
Na-Ach Loam, ethnic Bunong, age 55, lives in Pu Taing village, Sangkat Romnea, Krong Sen Monorom, Mondulkiri province. She learned about the conflict between Cambodia and Thailand through her children. She has the following views:
I am angry with Thailand because Thailand took Cambodian land, leaving Cambodians with no land left. Thailand is not good, it plays trick. Since our ancestors, we have always heard that. We live in a state of misery. We have been at peace for only one or two years, and Thailand comes to attack us again. I haven’t slept well and eaten well because I am upset with Thailand’s actions against Cambodians, and I do not live happily. We are old and think a lot. I think about our children, I feel sorry for our children and our grandchildren if our country is at war again. Besides, there won’t be any land left as Thailand always claims and encroaching us. Thailand dares not to shoot and kill our Cambodian fellows because it has fighter jets and Cambodian doesn’t have those.
I pray that we will live together in peace. We should try to settle the dispute peacefully. Don’t fight, don’t shoot each other, don’t use white phosphorus, don’t drop bombs. Let’s live together in peace. Let’s build peace to make our children happy, healthy, and prosperous.
I hear that America and other countries are helping us, but it seems like we don’t see any significant help. We only see Thais continue to encroach us and then accuse Cambodians of encroaching Thailand. I do not understand. When will those countries help us out?
ខ្ញុំឈ្មោះ ណ្អាច ឡោម អាយុ៥៥ឆ្នាំ រស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ខ្ញុំមានកូន៨នាក់ តែស្លាប់អស់៤នាក់ នៅសល់តែ៤នាក់ទេ។ ខ្ញុំមានចៅ៦នាក់។ ខ្ញុំដាំស្រូវ ដំឡូងមី ស្វាយចន្ទី ផ្លែប័រ ស្វាយ ខ្នុរ ទុរេន និងបន្លែបន្តិចបបន្តួច។ ផ្ទះចម្ការរបស់ខ្ញុំសាងសង់បាន៤ឆ្នាំហើយ។ ដីចម្ការរបស់ខ្ញុំមានប្រហែល២-៣ហិចតា។ ដីចម្ការនេះគឺជាកេរ្តិ៍មកពីម៉ាក់របស់ខ្ញុំ។ គាត់ចាប់ដីត្រង់ហ្នឹង។ ខ្ញុំបន្តពីគាត់ បន្ទាប់ពីគាត់ស្លាប់ទៅ។ នៅពេលអត់ពីខ្ញុំទៅ ខ្ញុំមានបំណងចែកបន្តឲ្យទៅកូនស្រីពៅរបស់ខ្ញុំ។ យើងអត់មានលុយទិញដីគេទេ ហើយគេក៏អត់ឲ្យយើងដែរ។ ខ្ញុំមិនលក់ដីរបស់ខ្ញុំឲ្យគេទេ បើលក់ទៅអត់មានអីចែកកូន។ កូនអត់ចង់ធ្វើចម្ការទេ វាចង់ដើរស៊ីឈ្នួលឲ្យគេ ឬដើររកចង្រិតយកទៅលក់វិញ។
ប្រសិនបើខ្ញុំមានលុយ ខ្ញុំចង់សង់បង្គន់អនាម័យ និងធ្វើផ្ទះថ្មីហើយមាំសម្រាប់ឲ្យកូនចៅរបស់ខ្ញុំ។ ខ្ញុំចាស់ហើយ ខ្ញុំខំប្រឹងដាំបន្លែ ដើម្បីយកទៅលក់ ដើម្បីទិញអំបិល ស្ករ ប៊ីចេង សាប៊ូ និងទុកលុយខ្លះសម្រាប់មើលជំងឺ។ ថ្ងៃខ្លះខ្ញុំមានត្រយ៉ូងចេក ត្រប់ ខ្ញី ម្ទេស ល្ពៅ ត្រសក់ស្រូវ គល់ស្លឹកគ្រៃ រំដេង ហើយយកទៅលក់បាន២-៣ម៉ឺន។ ប្រសិនបើមានច្រើនអាចលក់បាន១០ម៉ឺនរៀល។ ខ្ញុំខំដាំដំណាំណាស់តែអត់សូវផ្លែ បើមានផ្លែយើងភ្លេចបេះ គឺស្វាចុះមកហែកស៊ីអស់ ជួនកាលមានសត្វដំរីចុះមកស៊ីស្រូវខ្ញុំទៀត។
ផ្ទះរបស់ខ្ញុំនៅចម្ការនេះសាងសង់អស់២០ម៉ឺនរៀល (ថ្លៃក្តារ១០ម៉ឺន និងស័ង្កសី១០ម៉ឺន) ។ បងប្អូនខ្ញុំបានមកជួយសង់ ទើបមិនសូវចំណាយច្រើន។
ក្នុងមួយព្រឹក ខ្ញុំដាំបាយអស់៧កំប៉ុង ល្ងាចអស់៣កំប៉ុងសម្រាប់មនុស្ស៥នាក់។ ខ្ញុំចំណាយលុយទិញបន្លែអស់៤០០០ទៅ៥០០០ពាន់រៀល និងសាច់ជ្រូក៣ពាន់រៀលក្នុងមួយពេល។ ប៉ុន្តែខ្ញុំចូលចិត្តហូបសម្លត្រីប៉ុន្តែត្រូវអាំងត្រីមុននឹងយកមកស្ល។
ប្រសិនបើខ្ញុំរកលុយបាន៥ម៉ឺនរៀល ខ្ញុំចាយតែ២ម៉ឺនទេ ទុក៣ម៉ឺន។ ប៉ុន្តែបើកូនស្រីខ្ញុំស៊ីឈ្នួលគេបាន៥ម៉ឺនរៀល ចាយអស់ទាំង៥ម៉ឺនរៀល។
កាលពីជំនាន់ដើមដូចឥឡូវដែរគឺ ប៉ារកលុយបានទុកឲ្យម៉ាក់ខ្ញុំទុក។ ម៉ាក់ខ្ញុំចាយតិចៗ គាត់ទុកលុយសន្សំ។ ខ្ញុំធ្វើតាមម៉ាក់ខ្ញុំដែរ។
ចំណែកសុខភាពខ្ញុំវិញ នៅហាលថ្ងៃច្រើនហត់ ហូបបាយបានតិចៗ ខ្ញុំហូបប្រៃអត់បានទេឈឺ។ ពីមុនអត់មានអីហូប ខំហូបទំពាំងច្រើន។ ឥឡូវហូបអត់កើតទេ ឈឺក្រពះ ហើយពេទ្យហាមមិនឲ្យហូបច្រើនទេ។ ត្រពាំងមិនសូវល្អសម្រាប់ស្រ្តីទេ។
នៅពេលឈឺម្តងៗ ខ្ញុំទៅពេទ្យធំ និងពេទ្យក្រៅ (ឯកជន)។ ពេទ្យឯកជន អស់លុយមែន តែឆាប់ជា។ ជំងឺខ្ញុំគឺលើសឈាមនិងឆាប់ហត់។
ខ្ញុំអត់ដែលទៅភ្នំពេញ ឬខេត្តផ្សេងទេ បើមានលុយចង់ទៅដែរ។ ខ្ញុំចង់ធ្វើផ្ទះនិងបង្គន់អនាម័យមួយ ព្រោះផ្ទះចាស់ហើយ។ ខ្ញុំចង់ចិញ្ចឹមជ្រូកនិងរកជីណាដែលជួយឲ្យដើមស្វាយចន្ទីនិងស្រូវនៅចម្ការខ្ញុំលូតលាស់ជាងនេះ។
ខ្ញុំពឹងផ្អែកលើព្រៃ ភ្នំ ទឹកជ្រោះ និងដីដែលបន្សល់ទុកពីដូនតាខ្ញុំ ដើម្បីចិញ្ចឹមជីវិត។ ប្រសិនបើគ្មានធនធានធម្មជាតិទាំងនេះទេ ខ្ញុំមិនដឹងប្រកបរបរអ្វីទេ។ តាំងពីបុរាណមក ដូនតាខ្ញុំដើររកសត្វនិងធ្វើចម្ការដើម្បីជីវភាពប្រចាំថ្ងៃ។ ឥឡូវខ្ញុំនៅបន្តមុខរបរនេះដើម្បីចិញ្ចឹមគ្រួសាររបស់ខ្ញុំ។ ហេតុអីបានជាយើងត្រូវទៅស៊ីឈ្នួលគេ ដើម្បីចិញ្ចឹមជិវិត ខណៈពេលដែលយើងមានធនធានទាំងនេះនៅជិតខ្លួនយើងហើយ?
ខ្ញុំចង់ឲ្យកូនធ្វើចម្ការព្រោះខ្ញុំចាស់ហើយ។ បើធ្វើចម្ការ អាចសល់លុយធ្វើផ្ទះ។
ខ្ញុំខឹងជាមួយថៃហ្នឹងណា ដោយសារថៃយកដីខ្មែរ ធ្វើឲ្យខ្មែរអត់មានដីនៅទេ។ ថៃមិនល្អទេ ខូចណាស់។ តាំងពីដូនតាមកហើយ ឮតែគេថាអញ្ចឹង។ យើងរស់នៅអត់ស្រណុកទេ។ យើងបានស្ងប់តែមួយឆ្នាំទៅពីរឆ្នាំ ថៃមកអ៊ុកឡុកយើងទៀតហើយ។ ខ្ញុំដេកមិនសូវស្រណុក ហើយហូបមិនសូវស្រួលទេ ដោយសារពិបាកចិត្តនឹងអំពើរបស់ថៃមកលើខ្មែរយើង គឺរស់នៅអត់សប្បាយទេ។ យើងចាស់គិតច្រើន ខ្ញុំគិតដល់កូនចៅ អាណិតកូន អាណិតចៅ ខ្លាចក្រែងមានសង្គ្រាមទៀត។ មួយវិញទៀតដីអត់សល់ទេ ខេត្តណាក៏ថៃចូលមក បើយើងមិនឲ្យទេ ថៃបាញ់ ងាប់ខ្មែរអស់ហើយ។ យើងមិនមានកាំភ្លើងបាញ់ពីលើមេឃទេ សូម្បី សម្តេច ហ៊ុន សែន ក៏និយាយដែរថា យើងអត់មានកាំភ្លើញបាញ់ពីលើមេឃទេ។
ខ្ញុំឮថា អាមេរិកនិងប្រទេសផ្សេងៗទៀតជួយប្រទេសកម្ពុជា ប៉ុន្តែដូចជាអត់ទាន់ឃើញជួយដោះស្រាយទេ។ ខ្ញុំឃើញតែថៃនៅតែបន្តទន្រ្ទានចូលដីកម្ពុជា ហើយបែរជាចោទថា ខ្មែរជាអ្នកទន្រ្ទានដីថៃទៅវិញ។ ខ្ញុំអត់យល់។ តើពេលណាទើបប្រទេសទាំងនោះជួយកម្ពុជាឲ្យរួចផុតពីការលំបាកនេះ?
ខ្ញុំបន់ស្រន់ឲ្យយើងនៅសុខជាមួយគ្នា។ យើងព្យាយាមនិយាយគ្នាឲ្យស្រួលទៅ។ កុំឈ្លោះគ្នា កុំបាញ់គ្នា កុំបាញ់ផ្សែងពុល កុំទម្លាក់គ្រាប់ពីលើមេឃ។ យើងរស់នៅឲ្យសុខសប្បាយជាមួយគ្នាទៅ។ ធ្វើយ៉ាងណាឲ្យកូនចៅរីករាយ សុខសប្បាយ និងប្រកបរបរបានសុខស្រួលផង។
Photo by So Farina and Mony Bunsen
Team: Ry Lakana, Mony Bunsen and So Farina
September 17, 2025
Documentation Center of Cambodia Archives
MOUNTAINS, FORESTS, AND WATERFALL