Home / Post

ដំណឹងស្វែងរកកូនប្រុស ផាន់ សុធា ដែលបាត់ខ្លួននៅសម័យខ្មែរក្រហម

ខ្ញុំបាទឈ្មោះ ផាន់ សុខុម មានទីកន្លែងកំណើតនៅខាងជើង​វត្តទួលទំពូង ក្នុងក្រុង​ភ្នំពេញ។ ពីមុនសម័យខ្មែរក្រហម ខ្ញុំមានតួនាទីជាទាហានជើង​ទឹកនៅជ្រោយចង្វារ។​ នៅ​ពេល​ដែលខ្មែរក្រហមចូលមកទីក្រុងភំ្នពេញ ឆ្នាំ១៩៧៥ ​ ខ្មែរក្រហមបានជម្លៀសក្រុមគ្រួសារ​របស់​ខ្ញុំទៅព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ខ្ញុំបានរស់នៅខេត្តតាកែវបានមួយរយៈ ទើប​ខ្មែរ​ក្រហមបាន​បញ្ជូនគ្រួសារ​ខ្ញុំឲ្យទៅរស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ ជាមួយប្រពន្ធ​របស់ខ្ញុំ​ឈ្មោះ សុផាវី ពីមុនជាគ្រូបង្រៀននៅជ្រោយចង្វារ និងម្តាយ​ឈ្មោះ ញឹម យ៉ា ព្រមទាំងកូន​ប្រុស​របស់ខ្ញុំម្នាក់ឈ្មោះ ផាន់ សុធា អាយុ៣ឆ្នាំ។ កូនខ្ញុំ ផាន់ សុធា កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៧៣។

ក្រោយមក ប្រពន្ធរបស់ខ្ញុំបានកើតពិស និងបានស្លាប់នៅពេលខ្មែរក្រហមចាត់​តាំងគាត់​ឲ្យ​ទៅធ្វើការនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈដែលខ្ញុំត្រូវបានខ្មែរក្រហមបំបែក​ចេញ​ពីគ្រួសារឲ្យទៅ​នេសាទត្រី នៅ​ខាងស្ទឹងសង្កែ ខេត្តបាត់ដំបង។ ចំណែកកូនប្រុសរបស់​ខ្ញុំ ដោយសារ​នៅក្មេងពេកមិនដឹងថា​​ម្តាយស្លាប់​ទេ គឺនៅ​យំឱ​បសាកសពម្តាយ។

នៅពេលវៀតណាមវាយចូលប្រទេសកម្ពុជាឆ្នាំ១៩៧៩ ខ្ញុំបានទទួលដំណឹងថា មាន តាចាស់ម្នាក់បានយកកូនរបស់ខ្ញុំទៅចិញ្ចឹម។ នៅឆ្នាំ១៩៨០ ខ្ញុំបានភៀសខ្លួនទៅនៅជំរំខាវអ៊ីដាង ក្នុងទឹកដីថៃ។ ក្រោយមក ខ្ញុំបានចេញទៅរស់នៅសហរដ្ឋអាមេរិក ប៉ុន្តែមិនដែលបានទទួល​ដំណឹង​ពី​កូន​ប្រុស​របស់ខ្ញុំឡើយ។

ដូច្នេះ ប្រសិនបើបងប្អូនណាបានដឹងដំណឹង ឬស្គាល់កូនប្រុសរបស់ខ្ញុំ ផាន់ សុធា សូមទាក់ទងមកខ្ញុំបាទឈ្មោះ ផាន់ សុខុម តាមរយៈអាសយដ្ឋាន៖ #1419 Red Field Rodd, Bel Air, MD  (Marry Land) 21015, USA អ៊ីម៉ែល Sxphann@yahoo.com ទូរសព្ទនៅ​ប្រទេសកម្ពុជាលេខ 015 971 144 ទូរសព្ទនៅកន្លែងធ្វើការងារលេខ 410 436 2592 និងទូរសព្ទដៃ 4434184314។ សូមអរគុណ!