Home / Post

Anlong Veng Peace Center: Visiting Some Sites In the Aftermath of Cambodia-Thailand Border Conflict From 7-27 December 2025. January 14, 2026

ទិដ្ឋភាពនៅតំបន់ព្រំដែនលើកំពូលភ្នំដងរែកស្ថិតក្នុងបន្ទាត់ក្រហម

នៅថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៦ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ទទួលបានការអនុញ្ញាតពីសមត្ថកិច្ចពិនិត្យប្រចាំការនៅក្នុងតំបន់បន្ទាត់ក្រហមឲ្យចូលទៅពិនិត្យមើលការិយាល័យមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង(អតីតផ្ទះប្រជុំតាម៉ុក លើកំពូលភ្នំដងរែក)។

ទិដ្ឋភាពនៅតាមបណ្ដោយបន្ទាត់ព្រំដែនលើភ្នំដងរែក និងភូមិស្ថានមួយចំនួនដែលស្ថិតនៅក្នុងបន្ទាត់ក្រហម មានសភាពស្ងាត់ជ្រងំគ្មានមនុស្សរស់នៅប្រៀបបានដូចជាទីរហោឋាន។ ភូមិស្ថាន ធ្លាប់តែមានមនុស្សរស់នៅលក់ដូរអូរអ៊របែរជាលែងមានមនុស្សរស់នៅ។ នៅតាមផ្លូវធ្វើដំណើរ ធ្លាប់តែមានចរាចរណ៍ចេញចូលប្រែជាគ្មានយានយន្ត ឡាន ម៉ូតូ កង់ ធ្វើដំណើរទៅវិញ។

សាលាបឋមសិក្សាស្រះឈូក រួមទាំងសាលារៀនបឋមសិក្សាអូរគ្រូញូង ត្រូវបានបិទទ្វាមិនទាន់បើកដំណើរការ​នៅឡើយទេ ដែលជាហេតុធ្វើឲ្យសិស្សានុសិស្សត្រូវផ្អាក់ការសិក្សារៀនសូត្ររយៈពេលយូរ។ ចំណែកឯសិស្សានុសិស្សនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យអន្លង់វែង ថ្នាក់ដឹកនាំសាលាមិនអនុញ្ញាតឲ្យសិស្សធ្វើដំណើរចេញពីសាលានោះទេ។ ការធ្វើបែបនេះ គឺជាការការពារសុវត្ថិភាពដល់សិស្សគ្រប់រូបកំឡុងពេលព្រំដែន ដែលនៅមិនទាន់ស្ងប់ស្ងាត់។ អាស្រ័យហេតុនេះហើយ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក៏បានរំកិលសកម្មភាពថ្នាក់រៀនទៅតាមកាលវិភាគបន្តបន្ទាប់វិញ។

បន្ថែមពីនេះទៀត នៅតាមផ្ទះប្រជាពលរដ្ឋ និងទីតាំងមួយចំនួនដែលទទួលរងការប៉ះពាល់ពីការទម្លាក់គ្រាប់បែករបស់យោធាថៃ មានសភាពខូចខាតទាំងស្រុង និងនៅមិនទាន់មានការរៀបចំបោសសម្អាតឡើងវិញនៅឡើយទេ។ ទង្វើយោធាថៃ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធស៊ីវិលកម្ពុជាជាច្រើន។ ទីតាំងអគារផ្សារអន្តរជាតិជាំ និងកាស៊ីណូ រួមទាំងផ្ទះប្រជាជននៅក្បែរនោះ ត្រូវបានឆេះខូចខាតទ្រព្យសម្បត្តិគ្មានសេសសល់។

នាព្រឹកថ្ងៃពុធ ក្រុមការងារមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានធ្វើដំណើរឡើងទៅភូមិស្ថាននៅលើខ្នងភ្នំដងរែក និងច្រកទ្វារអន្តរជាតិជាំ។ យើងបានឃើញទីតាំងគ្រាប់ផ្លោងជាច្រើន ដែលត្រូវបានដាក់សញ្ញាសម្គាល់រួចជាស្រេច ភាពខ្ទេចខ្ទាំនៃដំបូលផ្សារអន្តរជាតិជាំ និងដំបូលនិងបង្អួចនៃកាស៊ីណូជាំ ព្រមទាំងស្លាកស្នាមនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្បែរច្រកទ្វារអន្តរជាតិជាំ។ ទិដ្ឋភាពជាក់ស្តែងទាំងនេះត្រូវបានបង្កឡើងដោយយោធាថៃ ដែលបើការវាយប្រហារដោយរថក្រោះនិងកាភ្លើងផ្លោងជាច្រើនប្រភេទ ដែលបានប្រើនប្រាស់រយៈពេលប្រមាណជា៦ម៉ោង ចាប់ពីម៉ោង៧ព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ នៃថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លងមក។

ហេតុដូច្នេះហើយ តំបន់ខ្នងភ្នំដងរែក និងច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងតំបន់គ្រោះថ្នាក់នៅឡើយទេ ព្រោះអ្នកជំនាញនៅមិនទាន់រៀបចំបោសសម្អាតអំបែងគ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ៕ (ដោយ មេក វិន និង​ លី សុខឃាង)

Some Scenes in Anlong Veng’s Red Zone

On Wednesday, January 14th, 2026 Anlong Veng Peace Center’s working group was briefly permitted to visit its mountain-top library, which was converted from Ta Mok’s former meeting house.

The scenes along the borderline on the Dangrek mountain and in villages are extremely cautious. All the villagers have become displaced, while most of the traffic was not allowed. Schools such as Srah Chhouk and O’Kranhoung secondary schools closed. Students could not sit in their classrooms. Some secondary and high schools have to confine their students at their own classrooms for safety measures. Anlong Veng Peace Center skipped its regular classroom on the history this January 2026 and moved to next dates.

Some house of the local people and sites as well as local infrastructure were damaged by Thai military’s shelling. Cases in points were Choam markets and buildings in which roofs and windows were blown up by mortar attacks and tanks.
On Wednesday Anlong Veng Peace Center’s working group were heading for the mountain top and also Choam International Border Checkpoint. Marks of shelling and damaged buildings could be still seen after the six-hour attack between 7 am and 12 am of December 27th, 2025.

Areas on the mountain top and near Choam International Border Checkpoints are being designated as red zone. Unexploded ordnance specialists will do their job as soon as situation is getting better.

Full report