Tei is A Lifeline for Former Khmer Rouge Members
A Khmer word ‘Tei’ is a long tube-like cross-shoulder rice bag of dark green fabric. Tei was one of the few means that Cambodian people, especially former Khmer Rouge members, used it to bring along rice in the jungle during the evacuation from Phnom Penh in January 1979. As its 1.2-meter length was intentionally made, the evacuees could put it in a cross-shoulder shape and tie it to each end to make their journey a bit convenient through complicated and dangerous terrain. Such valuable material was presented to a group of a younger generation of Anlong Veng residents. This demonstrates our concerted efforts to reflect upon the Khmer Rouge history some fifty years ago.
On November 18, 2025 Anlong Veng Peace Center hosted a visit by students of Anlong Veng Secondary School to watch a documentary film about Anlong Veng and to engage in a discussion about the history of Democratic Kampuchea (1975-1979). The theme of the discussion was about “rice and life,” while Tei and unhusk rice were put on display to relate it to the film titled: “Anlong Veng.” The documentary film started with green, growing rice fields, while its final scene was the harvest season in Anlong Veng. This related the students to their daily life as farmers in Anlong Veng district are busy harvesting.
This reminded the Cambodian people, especially younger generation, of the Khmer Rouge rule (1975-1979) during which it set out a four-year plan prioritizing agricultural sector. The KR merely predicted that rice production would help transform itself into a self-reliant economy. According to the Khmer Rouge’s four-year plan, over 26 million tons of rice would be annually produced, while 11 million tons would be only for exports. The target set relied exclusively on a maximum yield, which would be 3 to 4 tons per hectare of land. To endorse such a policy, people were forced to build irrigation systems. Overwork, exhaustion and starvation became widespread. As the quality of land varied, the calculation was highly unlikely.
Chheng Von, 16 years old, said: “after watching the documentary film, I am so pitiful of the people who lived through the KR regime. They ate meals insufficiently, while being forced to work for the Angkar. I really don’t want to hear any discrimination against the Anlong Veng people as many of them were forced to join the KR revolution.”
មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងទទួល«ទៃ»សម្រាប់ដាក់អង្ករខាងលើនេះពីអតីតកងទ័ពខ្មែរក្រហម អ៊ូច ខុម អាយុ៦៥ឆ្នាំដែលបានខិតខំថែរក្សាជាច្រើនឆ្នាំ។ បច្ចុប្បន្ន ខុមរស់នៅក្នុងភូមិអូរគរគីលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ទៃអង្ករនេះទទួលបានអំឡុងចុះសម្ភាសន៍ក្នុងកម្មវិធីវេទិកាប្រវត្ដិសាស្រ្ដគ្រួសារកាលពីឆ្នាំ២០២១។ ទៃអង្ករ គឺជាសម្ភារៈមួយប្រភេទសម្រាប់ដាក់អង្ករ មានរាងទ្រវែង និងធ្វើអំពីក្រណាត់។ សម្ភារៈនេះប្រជាជន និងកងទ័ពនិយមប្រើប្រាស់អំឡុងពេលសង្គ្រាម និងពេលរត់ភៀសខ្លួនដោយសារសង្គ្រាម។ ជាក់ស្ដែងនៅក្នុងសម័យខ្មែរក្រហម អតីតកងទ័ពខ្មែរក្រហម និងប្រជាជនបានប្រើប្រាស់ងាយស្រួលដាក់អង្កនៅតាមខ្លួន។
«ទៃ»អង្ករផ្ដល់នូវរឿងរ៉ាវជាច្រើនអំពីជីវិតមនុស្សដែលមិនអាចទម្លាក់ចោល ទោះឆ្លងកាត់សង្គ្រាមយ៉ាងណាក៏ដោយ។ ទៃនេះបានឆ្លុះបញ្ចាំងអំពីបរិបទប្រទេសកម្ពុជាអំឡុងសង្គ្រាម ហើយមានតម្លៃស្មើនឹងជីវិតក្នុងគ្រាអត់ឃ្លាននោះ។ ដូចនេះ ទៃអង្ករ គឺសម្រាប់ទ្រទ្រង់ជីវិត។ នៅចុងបញ្ចប់ភាពអត់ឃ្លាន និងការសម្លាប់រងា្គលពាសពេញផ្ទៃប្រទេសក្នុងសម័យខ្មែរក្រហមបណ្ដាលឲ្យមនុស្សជិត២លាននាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធ័ម។
អង្ករ និងជីវិត
មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងបានទទួលស្វាគមន៍សិស្សចំនួន៤នាក់ ដើម្បីទស្សនាភាពយន្តឯកសារស្តីពីអន្លង់វែង និងសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយផ្តោតលើប្រធានបទ «អង្ករ និងជីវិត» នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
ការជួបជុំនេះគឺជាពេលវេលានៃការឆ្លុះបញ្ចាំងអំពីប្រវត្តិសាស្ត្រកាលពីជិត៥០ឆ្នាំមុន ដែលការស្លាប់ដោយសារអត់បាយស្ថិតក្នុងចំណោមមូលហេតុមួយ។ ចាប់តាំងពីរបបខ្មែរក្រហមទទួលបានអំណាចទាំងស្រុងដឹកនាំប្រទេសកម្ពុជាចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩មក គោលនយោបាយអភិវឌ្ឍន៍ជាតិ គឺផ្ដោតសំខាន់ទៅលើវិស័យកសិកម្មដែលជាវិស័យអាទិភាពចម្បងសម្រាប់ប្រែក្លាយសង្គមកម្ពុជាជាសង្គមមួយដែលគ្មានវណ្ណៈ មានវិស័យកសិកម្មជឿនលឿន និងរុងរឿងមហាលោតផ្លោះមហាអស្ចារ្យ។ ខ្មែរក្រហមចង់ប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាសង្គមនិយមមួយខ្លួនទីពឹងខ្លួនឯង។
នៅចន្លោះឆ្នាំ១៩៧៧ ដល់១៩៨០ ជាអំឡុងពេលខ្មែរក្រហមបានដាក់ចេញនូវគោលនយោបាយផែនការបួនឆ្នាំ ដែលផ្ដោតទៅលើការបង្កបង្កើនផលស្រូវដើម្បីសម្រេចនូវគោលដៅរួមនៃបដិវត្ដន៍របស់ខ្លួន។ ជំហានដំបូង ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ លុបបំបាត់ទីផ្សារ រូបិយប័ណ្ណ និងកម្មសិទ្ធិឯកជន ហើយប្រមូលផ្ដុំមនុស្សឲ្យរស់នៅរួម និងធ្វើការងារតាមសហករណ៍ ។ ខ្មែរក្រហមមានគម្រោងផលិតស្រូវឲ្យបាន២៦,៥៦០,០០០តោន ដោយ១១លានតោនកិនជាអង្ករយកទៅលក់នៅក្រៅប្រទេស។ ចំណែកឯទិន្នផលផ្សេងទៀតទុកសម្រាប់ធ្វើជាស្បៀងអាហារ និងគ្រាប់ពូជ។ ខ្មែរក្រហមបានដាក់ផែនការផលិតស្រូវឲ្យបាន៣ទៅ៤តោនក្នុងមួយហិកតា។ ប្រភេទដីនៅក្នុងប្រទេសកម្ពុជាមិនអំណោយផលទាំងអស់ទេ ដូច្នេះហើយគោលនយោបាយដែលគ្របដណ្ដប់លើផ្ទៃប្រទេសនេះ វាជាចំនួនមួយដ៏លំបាក។
ជាក់ស្ដែងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនបានជួបប្រទះការលំបាក ភាពអត់ឃ្លានធ្ងន់ធ្ងរ និងការសម្លាប់ដ៏មហាសោកនាដកម្មក្នុងប្រវត្ដិសាស្រ្ដ។ ខ្មែរក្រហមបានបង្ខំឲ្យប្រជាជនកសាងទំនប់ទឹក រែកដី ជីកប្រឡាយ និងធ្វើប្រព័ន្ធធារាសាស្ដ្រដែលសុទ្ធសឹងតែប្រើកម្លាំងមនុស្សទាំងស្រុង។ មានអតីតខ្មែរក្រហមមួយចំនួននៅក្នុងស្រុកអន្លង់វែងបច្ចុប្បន្នបាននិយាយថា ក្នុងសម័យខ្មែរក្រហមមានគ្រឿងចក្រតិចតួចប៉ុណ្ណោះសម្រាប់រុញពង្រាបដីនៅពេលប្រជាជនលើកដីចាក់លើខ្នងទំនប់ហើយ។ រីឯផលិតកម្មស្រូវ ឬអង្ករ ខ្មែរក្រហមមិនមែនជាធម្មតាៗទេ។
នៅក្នុងរបបកម្ពុជាខ្មែរក្រហម (១៩៧៥-១៩៧៩) ពុំមានប្រជាជនណាម្នាក់ទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់ឡើយ។ ប្រជាជនភាគច្រើនហូបតែបបរលាយពោត លាយដើមចេក និងលាយគល់ល្ហុង ហើយទទួលបានរបបអង្ករតិចជាងកន្លះកំប៉ុងទឹកដោះគោក្នុងមួយថ្ងៃ។ មានតែកម្មាភិបាល និងកងទ័ពខ្មែរក្រហមប៉ុណ្ណោះ ដែលមានបាយហូបគ្រប់គ្រាន់ ឬប្រសើរជាងប្រជាជន។ ការសម្លាប់ និងការធ្វើការងារហួសកម្លាំង គឺជាអ្វីដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅចងចាំ និងផ្ដាំតកូនតចៅរហូតដល់សព្វថ្ងៃ។
ក្រោមរបបខ្មែរក្រហម ប្រជាជនប្រហែលប្រាំសែននាក់ត្រូវបានសម្លាប់ក្រោមការចោទប្រកាន់ពីបទប្រឆាំងនឹងបដិវត្ដន៍ និងអង្គការ។ «ប្រជាជនថ្មី» រាប់ពាន់នាក់ដែលមិនមានពិសោធន៍ ឬជំនាញក្នុងការធ្វើស្រែចម្ការបានបាត់ខ្លួន។ ប្រជាជនត្រូវបានយកទៅព្រៃជ្រៅ ឬទីវាលឆ្ងាយពីភូមិស្រុកដើម្បីសម្លាប់ បន្ទាប់ពីអ្នកទាំងនោះបានប្រព្រឹត្ដនូវអំពើដែលខ្មែរក្រហមចាត់ទុកថាជាកំហុសឆ្គង ឬបានបញ្ចេញកាយវិការខឹងសម្បារនឹងកម្មាភិបាលដឹកនាំរបស់ខ្លួន។ ជនរងគ្រោះត្រូវបានកប់ទាំងរស់ ហើយស្លាប់ដោយថប់ដង្ហើម។ ការសម្លាប់មនុស្សត្រូវធ្វើឡើងច្រើនបែបច្រើនសណ្ឋាន។ អ្នកខ្លះត្រូវខ្មែរក្រហមចោទថាបានក្បត់នឹងបដិវត្ដន៍ ឬជាខ្មាំង ត្រូវបានបញ្ជូនទៅកាន់មន្ទីរសួរចម្លើយ។ បន្ទាប់មក អ្នកទោសត្រូវបានបញ្ជូនទៅវាលពិឃាត ដែលអ្នកទោសត្រូវបង្ខំឲ្យលុតជង្គង់នៅមាត់រណ្ដៅ មុននឹងត្រូវបានសម្លាប់ដោយវាយចំផ្នែកខាងក្រោយនៃក្បាលជាមួយនឹងប៉ែល ចបកាប់ ឬដំបង។
សិស្សានុសិស្សមើលឃើញថា ការកេណ្ឌប្រជាជនឲ្យធ្វើការបំបាក់កម្លាំង គឺជាអ្វីដែលគួរឲ្យខ្លាចបំផុត ហើយជាការរំលោភសិទ្ធិរបស់ប្រជាជនម្នាក់ៗ។
ចាន់ វណ្ណា ភេទប្រុស អាយុ១៣ឆ្នាំ យល់ឃើញថា៖ «ខ្ញុំចង់ឲ្យប្រទេសជាតិមានការរីកចម្រើន ហើយឃើញថាសង្គមយើងមានការផ្លាស់ប្ដូរដោយមិនប្រកាន់នូវអកប្បកិរិយាដូចពីមុនទៀតទេ។ ក្នុងនាមខ្ញុំជាអ្នកជំនាន់ក្រោយ ប្រសិនបើខ្ញុំស្ថិតនៅក្នុងសម័យកាលនោះ ខ្ញុំមិនអាចតស៊ូនឹងភាពអត់ឃ្លាន និងការងារបំបាក់កម្លាំងបានទេ ពីព្រោះខ្ញុំត្រូវធ្វើការងារ ហើយអាចធ្លាក់ខ្លួនឈឺទៀតផង»។
ឆេង វ៉ុន ភេទប្រុស អាយុ១៦ឆ្នាំ យល់ឃើញថា៖ « នៅពេលខ្ញុំបានទស្សនាកុននៅមុននេះហើយ ខ្ញុំបានឃើញពីការឆ្លុះបញ្ចាំងជាច្រើន និងមានក្ដីស្រណោះអាណិតដល់ប្រជាជននៅសម័យខ្មែរក្រហម ពីព្រោះប្រជាជនទាំងនោះមិនមានអាហារហូបចុកគ្រប់គ្រាន់ និងមិនមានកម្លាំងដើម្បីធ្វើការជូនអង្គការដែលបានគាបសង្កត់ខ្លួននាសម័យខ្មែរក្រហម។ ខ្ញុំមិនចង់ឲ្យមានការរើសអើងប្រជាជននៅអន្លង់វែងទេ ពីព្រោះកាលពីសម័យខ្មែរក្រហមត្រូវបានបង្ខំឲ្យចូលបម្រើក្នុងចលនាបដិវត្ដន៍ ចំណែកឯការរស់នៅក្នុងស្រុកភូមិនាពេលបច្ចុប្បន្ននេះ ខ្ញុំមិនឃើញមានឧក្រិដ្ឋកម្មឃោរឃៅដូចពីមុននោះទេ ក្រៅពីបញ្ហាសង្គមទូទៅ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ឬអំពើលួចប្លន់ជាដើម»។
សួត ច័ន្ទថា ភេទប្រុស អាយុ១៦ឆ្នាំ យល់ឃើញថា៖« វីដេអូដែលចាក់បញ្ចាំងមុននេះ បានឆ្លុះបញ្ចាំងពីសម័យខ្មែរក្រហម ដែលជាសម័យមួយធ្វើឲ្យប្រជាជនមានការលំបាក ហូបចុករួម រស់នៅរួម និងធ្វើស្រែរួម ហើយពុំមានសិទ្ធិសេរីភាពក្នុងការរស់នៅ។ កុមារតូចៗមិនទទួលបានការរៀនសូត្រគ្រប់គ្រាន់ និងយកកុមារទៅធ្វើជាទាហានជាដើម។ វីដេអូខាងលើបានផ្សាភ្ជាប់ទៅនឹងសម័យខ្មែរក្រហមដែលពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខ ហើយវិស័យផ្សេងៗមិនសូវទូលំទូលាយដូចជាវិស័យពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ ប្រជាជនត្រូវខិតខំប្រឹងប្រែងធ្វើការងារ បើមិនដូច្នោះទេ នឹងទទួលរងការធ្វើបាប»។
គោលគំនិតនៃការចាក់បញ្ចាំងខ្សែភាពយន្ដឯកសារ «អន្លង់វែង»ទៅកាន់សិស្សានុសិស្សក្នុងន័យថា ទិដ្ឋភាពដែលបង្ហាញទាំងនោះបានបង្កប់ទៅដោយអត្ថន័យប្រវត្ដិសាស្រ្ដ និងការវិលទៅរកសេរីភាព និងជីវភាពឯកជនវិញ។ រដូវកាលនេះ ប្រជាកសិករកំពុងមមាញឹកក្នុងការច្រូតកាត់ស្រូវយ៉ាងនឿយហត់។ តែទោះជាយ៉ាងណា ប្រវត្ដិសាស្រ្ដបានបង្រៀនយើងថា ស្បៀងអាហារ គឺជាយុទ្ធសាស្រ្ដស្លាប់រស់របស់ប្រជាជន។
រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១២ ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហារូបត្ថម្ភ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សង្គមដែលប្រជាពលរដ្ឋទទួលបានសន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រប់គ្រាន់ គឺជាសង្គមមួយដ៏រឹងមាំ មានភាពធន់ មានសាមគ្គីភាព មានការអភិវឌ្ឍ និងមានស្ថិរភាពសង្គម។ ផ្ទុយទៅវិញ បើប្រជាពលរដ្ឋជួបប្រទះអសន្តិសុខស្បៀង និងបញ្ហាអាហារូបត្ថម្ភ សង្គមនោះមិនអាចថែរក្សាបាននូវសន្តិភាព និងសុខុមាលភាព រួមទាំងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយបានឡើយ៕