Veal Veng Reconciliation Center

Veal Veng Reconciliation Center: សកម្មភាពក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែងចុះសួរសុខទុក្ខ និងសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥

Veal Veng Reconciliation Center: សិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនប្រម៉ោយចំនួន ១០នាក់ (ស្រី៥នាក់) បានមកចែករំលែកអំពីរឿងរ៉ាវក្រោយសង្រ្គាមរយៈពេល៥ថ្ងៃរវាងប្រទេសកម្ពុជា និងប្រទេសថៃក្នុងខែកក្កដា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥ និងចូលរួមកិច្ចពិភាក្សាចំណេះដឹងស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥

Veal Veng Reconciliation Center: សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយចំនួន ៩នាក់ (ស្រី៧នាក់) បានមកទស្សនកិច្ច និងសិក្សារៀនសូត្រស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលផ្សះផ្សាវាលវែង។ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥

Veal Veng Reconciliation Center: សិស្សានុសិស្សនៃអនុវិទ្យាល័យហ៊ុនសែនប្រម៉ោយមកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ដើម្បីអានសៀវភៅ និងចូលរួមកិច្ចពិភាក្សាចំណេះដឹងស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)