លោកគ្រូ និងសិស្សថ្នាក់អនុវិទ្យាល័យ បានទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
របាយការណ៍៖ ផាត ពន្លក
រូបថតដោយ៖ ក្រុមការងារ មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
រសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ លោកគ្រូ ណន សំនៀង រួមទាំងសិស្សថ្នាក់អនុវិទ្យាល័យ២រូប មានឈ្មោះ៖ ស៊ីម ហ៊ួ និង រិទ្ធិន្នី រតនសុខមាន មកពីរាជធានីភ្នំពេញ បានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ក្នុងគោលបំណងចង់ឃើញទីតាំងនៃមជ្ឈមណ្ឌលដែលស្ថិតនៅប្របជើងភ្នំដំរីរមៀលនិងហ៊ុំព័ទ្ធដោយធម្មជាតិពណ៌បៃតងស្រស់បំព្រង នឹងស្វែងយល់អំពីឯកសារប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម រួមទាំងរឿងរ៉ាវនិងបទពិសោធន៍របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងសហគមន៍ភូមិបាក់នឹម។
នៅពេលមកដល់ លោកគ្រូនិងសិស្សទាំងពីររូប ត្រូវបានទទួលស្វាគមន៍យ៉ាងរីករាយនិងកក់ក្តៅពីសំណាក់ ក្រុមការងារនៃមជ្ឈមណ្ឌល។ បន្ទាប់មក ក្រុមការងារបានណែនាំអំពីប្រវត្តិនៃការបង្កើតមជ្ឈមណ្ឌល បេសកកម្ម និងគោលបំណងនៃសកម្មភាពសំខាន់ៗដែលបានកំពុងអនុវត្ត និងការផ្តោតជាចំបងលើការចងចាំ និងផ្សព្វផ្សាយចំណេះដឹងអំពីប្រវត្តិសាស្ត្រកម្ពុជាក្នុងអំឡុងឆ្នាំ១៩៧៥-១៩៧៩ ព្រមទាំងការជំរុញនិងលើកកម្ពស់សុខមាលភាពសម្រាប់ប្រជាជនក្នុងសហគមន៍ភូមិ។
តាមរយៈការទស្សនកិច្ច លោកគ្រូ ណន សំនៀង បានបង្ហាញចំណាប់អារម្មណ៍ថា៖ ការមកទស្សនកិច្ចនៅមជ្ឈមណ្ឌលនេះ គឺជាឱកាសមួយដ៏មានតម្លៃសម្រាប់លោកគ្រូនិងប្អូនៗសិស្សដើម្បីបានស្វែងយល់ដោយផ្ទាល់នូវប្រវត្តិសាស្ត្រកម្ពុជានិងរឿងរ៉ាវផ្ទាល់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ម៉្យាងទៀត លោកគ្រូយល់ឃើញថា៖ មជ្ឈមណ្ឌលនេះ គឺជាទីតាំងមួយដ៏មានសារៈសំខាន់បំផុតក្នុងការថែរក្សាការចងចាំស្តីពីប្រវត្តិសាស្រ្ត ដើម្បីអប់រំយុវជនជំនាន់ក្រោយបានយល់ដឹងពីរឿងរ៉ាវរបស់ខ្លួនក្នុងអតីតកាល។
ការទស្សនកិច្ចនេះ បានទាក់ទាញអារម្មណ៍លោកគ្រូនិងប្អូនសិស្សទាំងពីរ តាមរយ:បរិយាកាសធម្មជាតិដ៏ស្រស់បំព្រងនិងភាពស្ងប់ស្ងាត់របស់មជ្ឈមណ្ឌល ដែលនេះហើយគឺជាទីតាំងមួយត្រូវបានបង្តើតឡើងដើម្បីការសិក្សារៀនសូត្រ ការចងចាំ និងការព្យាបាលផ្លូវចិត្តនៅក្នុងសហគមន៍។
ជាចុងក្រោយ លោកគ្រូបានថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដែលបានផ្តល់ឳកាសនិងការទទួលស្វាគមន៍យ៉ាងរីករាយនិងកក់ក្តៅជាទីបំផុត។ ជាពិសេស លោកគ្រូនឹងនាំយកនូវចំណេះដឹងនិងបទពិសោធន៍ដែលទទួលបានពីការទស្សនកិច្ចនេះ ទៅចែករំលែកបន្តដល់មិត្តភក្តិនិងសិស្សានុសិស្សដទៃទៀត ដើម្បីលើកកម្ពស់នូវការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួនកាន់តែស៊ីជម្រៅបន្ថែមទៀត។ បន្ទាប់មក ក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានថតរូបទុកជាអនុស្សាវរីយ៍ជាមួយលោកគ្រូនិងប្អូនៗប្រកបដោយភាតរភាពក្នុងឳកាសនៃដំណើរទស្សនកិច្ចនេះ ៕
______________________________
(English Translation)
Teacher and Secondary School Students Visited Bak Nim Community Healing Center
August 20, 2026
Report by: Phat Ponlok
Photos by: Bak Nim Community Healing Center Team
At afternoon, on Thursday August 20, 2026, the teacher named Nan Samneang, including two secondary school students named Sim Hour and Rithiny Ratanasokhmean from Phnom Penh, visited Bak Nim Community Healing Center. The purpose of visiting it is to see the Center’s scenic location where is at the foot of Domrei Romiel Mountain, surrounds by fresh nature, and explore historic documents from the Khmer Rouge regime, as well as the personal stories and experiences of Khmer Rouge’s survivors who are living in Bak Nim village community.
Upon their arrival, the teacher and both students also received a joyful and warm welcome from the Center’s staff team. The staff then gave an overview of the Center’s history and mission and the objectives of ongoing activities mainly focusing on memory, promoting historical awareness of Cambodia between 1975 and 1979, and enhancing the well-being of the village community.
During the visit, the teacher, Nan Samneang shared his impression stating that visiting the Center was an invaluable opportunity for himself and students to gain firsthand insight into Cambodian history and the life experiences of Khmer Rouge’s survivors; furthermore, he noted that the Center has serves as a vital location for preserving historical memory to educate young generations about their past. Also, this visit deeply captivated the teacher and students with the center’s beautiful natural environment and serene atmosphere being established for learning, remembrance, and mental healing.
Finally, the teacher expressed his gratitude to the Center’s staff team at Bak Nim Community Healing Center for offering the valued opportunity and warmest welcome. In particular, he noted that he would share the knowledge and insights gained from this visit with friends and other students to extend deeper understanding of their own history. Bak Nim Community Healing Center’s team then took souvenir photos with the teacher and students for the occasion mark in warmest spirit.
August 20, 2026
Documentation Center of Cambodia Archives
https://photos.app.goo.gl/KWmaoYWBHj8uc8Hx5