Home / Post

Bak Nim Community Healing Center: Activities to Cleaning up the Library & Growing Crops and Vegetables at Bak Nim Community Healing Center

មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
សកម្មភាពពលកម្មនៅចុងខែមិថុនា ឆ្នាំ២០២៦
របាយការណ៍៖ ផាត ពន្លក

នៅចុងខែមិថុនា ឆ្នាំ២០២៦នេះ ស្របតាមផែនការសកម្មភាព ដើម្បីជំរុញនិងលើកកម្ពស់អនាម័យបរិស្ថាន និងបង្កបង្កើនការដាំដុះដំណាំនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ក្រុមការងារ (ឌិន រដ្ឋា និង ផាត ពន្លក) បានធ្វើសកម្មភាពពលកម្មរួមគ្នានៅក្នុងការិយាល័យ និងទីធ្លានៅជុំវិញមជ្ឈមណ្ឌល។ សកម្មភាពនេះ ត្រូវបានបែងចែកកិច្ចការចម្បងពីរ៖ ការងារសម្អាតក្នុងការិយាល័យមជ្ឈមណ្ឌល និងការងារដាំដុះដំណាំកសិកម្មក្នុងបរិវេណជុំវិញមជ្ឈមណ្ឌល។

១) ការងារសម្អាតក្នុងការិយាល័យមជ្ឈមណ្ឌល
សកម្មភាពសម្អាត និងរៀបចំសណ្តាប់ធ្នាប់ផ្នែកខាងក្នុងការិយាល័យ ក្រុមការងារបានយកចិត្តទុកដាក់លើការថែទាំសម្ភារ និងអនាម័យនៅក្នុងអគារ ដើម្បីធានាបាននូវបរិស្ថានស្រស់ស្អាត និងកន្លែងបំពេញការងារប្រកបដោយសុខុមាលភាព ដោយក្រុមការងារបានបោសសម្អាតធូលីដី ជូតសម្អាតកម្រាលឥដ្ឋការ៉ូឱ្យមានភាពស្អាតរលោង និងកាត់បន្ថយមេរោគ។ ម៉្យាងទៀត ក្រុមការងារបានជូតសម្អាតជញ្ជាំងកញ្ចក់ទ្វារនិងបង្អួចឲ្យមានភាពភ្លឺថ្លាច្បាស់ល្អ ដើម្បីអាចមើលទេសភាពនៅជុំវិញខាងក្រៅនៃការិយាល័យមជ្ឈមណ្ឌល។ បន្ថែមពីលើនេះ ក្រុមការងារបានជូតសម្អាតធូលីក្នុងទូឈើ ធ្នើទូឈើ និងរៀបចំឯកសារ ព្រមទាំងរូបភាពអនុស្សាវរីយ៍ផ្សេងៗមានសណ្តាប់ធ្នាប់និងមានសោភ័ណភាពល្អ ដែលបានរក្សាទុកនៅក្នុងមជ្ឈមណ្ឌល។

២) ការងារដាំដុះដំណាំកសិកម្ម ក្នុងបរិវេណមជ្ឈមណ្ឌល
ក្រៅពីការងារបោសសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ផ្នែកខាងក្នុងការិយាល័យ ក្រុមការងារបានពង្រីកសកម្មភាពការងារដាំដុះដំណាំកសិកម្ម និងការភ្ជួររាស់និងដាស់ដីស្រែនៅជុំវិញបរិវេណនៃមជ្ឈមណ្ឌល ដើម្បីទប់រក្សាទឹកភ្លៀងដក់បានល្មម ត្រៀមលក្ខណៈសម្រាប់ដាំដុះស្រូវ និងដំណាំផ្សេងៗក្នុងរដូវវស្សាខាងមុខ។ ក្រៅពីនេះ ក្រុមការងារបានពិនិត្យនិងថែទាំដីចំការសម្រាប់ដាំដំណាំរួមផ្សំ ដូចជាការជ្រោយដី ការដាក់ជី និងបោចជម្រះស្មៅដើម្បីទទួលបានទិន្នផលល្អ ជាពិសេស ដំណាំដំឡូង និងដើមដូងដែលបច្ចុប្បន្នកំពុងតែលូតលាស់៕

_____________________
(English Translation)

At the end of June 2026, based on the work plan to promote hygiene and good environment and increase crop and vegetable yield, our team members, Din Ratha and Phat Punlork, organized following work activities at Bak Nim Community Healing Center such as cleaning up the library and growing crops and vegetables around the Center’s compound.

1. Washing and Cleaning the Office
To ensure beautiful and hygiene environment and workplace, the team focused on general hygiene environment inside the office as follows:

– Sweeping and mopping the tiled floors to keep them clean and polished, effectively reducing dust and germs.
– Cleaning the glass doors and windows to ensure they are clear and bright view of the surrounding landscape outside the office.
– Dusting wooden cabinets and shelves and organizing documents, books, and photographs that preserved in the center’s library.

2. Growing Crops and Vegetables in the Center’s Compound
In addition to cleaning and organizing the interior office, the team expanded their activity to grow crops and vegetables around the center’s compound included:

– Plowing and preparing the rice fields surrounding the center to retain rainwater in preparation for planting rice and vegetables for the upcoming rainy season.
– Inspecting and maintaining the mixed crop plantation by tilling the soil and applying fertilizer to ensure a high yield.
– Having high attention to growing cassava, crops and coconut trees which are currently growing well.

June 30, 2026
Photo by Bak Nim Community Healing Center’s Team
Documentation Center of Cambodia Archives

https://photos.app.goo.gl/n1v3P1BkaQcw4bEi9