អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទស្សនកិច្ច នៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម៖
របាយការណ៍៖ ផាត ពន្លក
ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៣រូប រស់នៅក្នុងភូមិបាក់នឹម បានអញ្ជើញមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។
ក្នុងអំឡុងពេលទស្សនកិច្ច ក្រុមការងារបានរៀបចំទទួលស្វាគមន៏យ៉ាងរាក់ទាក់និងកក់ក្តៅ រួមមាន៖ ផ្តល់ជូនអាហារសម្រន់បន្តិចបន្តួច និងការធ្វើបទបង្ហាញសង្ខេបស្តីពីការថែទាំសុខភាពតាមរយៈកូនសៀវភៅថែទាំសុខភាពដែលបោះពុម្ពផ្សាយដោយគម្រោងសុខភាពនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ព្រមទាំងការបញ្ជាំងខ្សែភាពយន្តឯកសារខ្លីស្តីពីរបបខ្មែរក្រហម(១៩៧៥-១៩៧៩)។ ខ្លឹមសារនៃដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងសំខាន់គឺផ្តល់ជូននូវការអប់រំនិងការស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហម សាច់រឿងនិងបទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិត ព្រមទាំងលើកស្ទួយការយល់ដឹងអំពីបញ្ហាសុខភាព ដើម្បីចូលរួមចំណែកលើកស្ទួយសុខមាលភាពនៅក្នុងសហគមន៍បាក់នឹម។
សមាសភាពអ្នកចូលទស្សនកិច្ច នៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម រួមមាន៖
១) ខាត់ ឆិល ភេទប្រុស អាយុ៦០ឆ្នាំ កើតនៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។ នៅវ័យកុមារ គាត់បានសិក្សាត្រឹមថ្នាក់ទី២។ ក្នុងឆ្នាំ១៩៧៥ គាត់ត្រូវខ្មែរក្រហមបញ្ជូនទៅក្រុមកងកុមារ ដើម្បីធ្វើការងារដូចជា កាប់ស្លឹកទន្ទ្រាងខែត្រ និងដើររើសអាចម៍គោ។ នៅឆ្នាំ១៩៨០ គាត់បានចូលបម្រើជាទាហាននៅកងពលលេខ៧៥ ប្រចាំខេត្តតាកែវ។ នៅឆ្នាំ១៩៨៧ គាត់ត្រូវគេបាញ់ឲ្យរបួសធ្ងន់កាត់ដៃស្តាំត្រឹមស្មា។ បច្ចុប្បន្ន គាត់រស់នៅជាមួយកូនៗរបស់គាត់។
បច្ចុប្បន្ននេះ លោក ខាត់ ឆិល មានជំងឺលើសឈាម ទឹកនោមប្រៃ និងឈឺចាប់ត្រង់ស្នាមរបួសចាស់។
២) ឯក កល្យា ភេទប្រុស អាយុ៦០ឆ្នាំ កើតនៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នគាត់រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ នៅវ័យកុមារគាត់មិនបានចូលរៀន ដោយត្រូវជួយធ្វើការងារឪពុកម្តាយ។ នៅក្នុងឆ្នាំ១៩៧៥ គាត់ត្រូវបានខ្មែរក្រហមបញ្ជូនទៅធ្វើការងារលំបាកនៅកងចល័តដូចជា រ៉ែកដី និងជីកទំនប់ម្លេច។ អ្វីដែលគាត់នៅចងចាំមិនភ្លេចពីរបបខ្មែរក្រហម គាត់ធ្លាប់ឃើញហេតុការណ៍ផ្ទាល់ភ្នែក ពួកខ្មែរក្រហមចងមនុស្សប្រហែល១០នាក់ និងបណ្តើរយកទៅសម្លាប់។ បច្ចុប្បន្ននេះ លោក ឯក កល្យាន មានបញ្ហាសុខភាព ក្រពះពោះវៀន និង ស្វិតជើងមួយចំហៀង។
៣) ខាត់ ស្រីអ៊ីង ភេទស្រី អាយុ២០ឆ្នាំ អតីតសិស្សអនុវិទ្យាល័យប៉ុនរ៉ានីហ៊ុនសែននារាយណ៍។ ស្រីអ៊ីង មានចំណាប់អារម្មណ៍ទៅលើប្រវត្តិសាស្ត្រកម្ពុជា និងការសិក្សាពីបទពិសោធន៍ជីវិត តាមរយះការស្តាប់រឿងរ៉ាវជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងទស្សនាខ្សែភាពយន្តពីសម័យខ្មែរក្រហម។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមទាំងពីររូប បានថ្លែងអំណរគុណ និងមានចំណាប់អារម្មណ៍ថា៖ ការទស្សនកិច្ចនេះ បានផ្តល់នូវឱកាសដ៏មានតម្លៃសម្រាប់អ្នកចូលរួម ដើម្បីទទួលបាននូវការអប់រំបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា ការសិក្សាស្វែងយល់ ការអានសៀវភៅ និងការស្តាប់នូវរឿងរ៉ាវជីវិតអ្នករស់រានមានពីរបបខ្មែរក្រហម ព្រមទាំងទទួលបាននូវការយល់ដឹងបន្ថែមអំពីការលើកំពស់បញ្ហាសុខភាពនៅក្នុងសហគមន៍ទៀតផង។
Khmer Rouge Survivors visited Bak Nim Community Healing Center:
On the morning of April 9, 2026, the Khmer Rouge survivors who are living in Bak Nim village visited the Bak Nim Community Healing Center.
During the visit, the working group organized a warm and friendly welcome, which included providing light snacks, a brief presentation on healthcare booklets published by Health Project of the Documentation Center of Cambodia (DC-Cam), and a screening of a short documentary film about the Khmer Rouge regime (1975-1979). The significant goal of this visit was to provide education and further understanding of Khmer Rouge history, the life stories and experiences of Khmer Rouge survivors, and to promote health awareness to the well-being of the Bak Nim village community.
1) Khatt Chhel, male, 60 years old, born in Prey Yav village, Kampot province. He only reached Grade 2 in primary school. In 1975, the Khmer Rouge sent him to a children’s mobile unit to cut leaves for fertilizer and collect cow dung. In 1980, he served as a soldier in Division 75 in Takeo province. In 1987, he was seriously injured in combat, resulting in the amputation of his right arm on the shoulder. He lives with his children.
He currently suffers from high blood pressure, kidney issues, and chronic pain from his old wounds.
2) Ek Kalya, male, 60 years old, born in Nearay village, Kampot province. He did not attend school as a child because he had to help his parents. In 1975, he was sent to a mobile labor unit to perform hard labor, such as carrying earth and digging the Mlech dam. He vividly remembers witnessing Khmer Rouge cadres binding approximately 10 people and leading them away to be killed.
He currently suffers from gastrointestinal issues and has a withered leg.
3) Khatt Srey Ing, female, 20 years old, a former student of Bun Rany Hun Sen Nearay Secondary School. She is deeply interested in Cambodian history and learning from life stories and experiences by listening to the stories of Khmer Rouge survivors and watching historical documentaries.
During the visit, the survivors expressed their gratitude, noting that the recent visit provided a valuable opportunity to receive further education on Cambodian history. They appreciated the chance to study, read books, listen to the stories and experiences of Khmer Rouge survivors, and gain a better understanding of how to improve health awareness in the community.
April 9, 2026
Photo and Report by Bak Nim Community Healing Center Team
Documentation Center of Cambodia Archives
https://photos.app.goo.gl/nwQn28iyaxAD1L2t9