Home / Post

Bak Nim Community Healing Center: សកម្មភាពភ្ជួរដាស់ដីស្រែ នៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម

សកម្មភាពភ្ជួរដាស់ដីស្រែ ក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម៖

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦
រូបថត៖ ផាត ពន្លក

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានទឹកភ្លៀងមួយមេធំ ក្រុមការងារនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានចាប់ផ្តើមសកម្មភាពភ្ជួរដាស់ដីស្រែជាលើកទី១ ដើម្បីរៀបចំរាស់ដីសម្រាប់ការធ្វើស្រែនៅរដូវវស្សាខាងមុខ។ ការភ្ជួរដាស់ដីស្រែនេះ គឺក្នុងគោលបំណងធ្វើឱ្យដីស្រែមានសភាពទន់ល្អ កម្ចាត់ស្មៅ និងជួយរក្សាសំណើមក្នុងដីបានយូរ ដើម្បីងាយស្រួលក្នុងការដាំដុះ និងបង្កបង្កើនផលកសិកម្ម។ តាមរយ:ការងារនេះដែរ ក្រុមការងារនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម បានសហការគ្នាយ៉ាងសកម្មនិងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់រៀបចំដីកសិកម្មឱ្យបានស្អាតល្អ មានសណ្តាប់ធ្នាប់ ដើម្បីត្រៀមការបង្កបង្កើនផលដំណាំកសិកម្ម នៅរដូវវស្សាពេលខាងមុខនេះ៕
———-

On May 21, 2026, after receiving a heavy rainfall, the team at Bak Nim Community Healing Center began their first round of plowing to prepare the rice field lands for growing crops in the upcoming rainy season. The plowing aims to soften the soil, eliminate weeds, and retain soil moisture for a longer period, making agricultural cultivation production easier. Through this effort, the team at Bak Nim Community Healing Center is actively working responsibly and attentively to prepare the agricultural land in preparation for the upcoming rainy season crop production.

May 21, 2026
Photo by Phat Punlork
Documentation Center of Cambodia Archives

https://photos.app.goo.gl/d7iSQKdM5194ALtp9