Home / Post

Bak Nim Community Healing Center: លោកជំទាវ កុយ ពិសី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម

លោកជំទាវ កុយ ពិសី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។

May 17, 2026
Photo by Phat Punlork
Documentation Center of Cambodia Archives
នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ កុយ ពិសី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើទស្សនកិច្ចមកកាន់មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ដែលមានទីតាំងនៅតាមបណ្តាយជួរភ្នំដំរីរមៀល ស្ថិតក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ លោកជំទាវ កុយ ពិសី បានអញ្ជើញដល់ទីតាំងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម នៅវេលាម៉ោង១២:០០នាទីថ្ងៃត្រង់។ នៅក្នុងពេលនោះ លោកជំទាវបានទទួលការស្វាគមន៍យ៉ាងរីករាយរ៉ាក់ទាក់ និងកក់ក្តៅបំផុតពីសំណាក់ក្រុមបុគ្គលិកប្រចាំការនៅទីនោះ។ លោកជំទាវបានអញ្ជើញមើលនិងអានសៀវភៅប្រមាណជិត៣០០ក្បាលដែលទាក់ទិនប្រវត្តិសាស្រ្តកម្ពុជាជាពិសេសប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥-១៩៧៩ ដើម្បីរក្សាទុកសម្រាប់ការផ្សព្វផ្សាយនិងប្រើប្រាស់ជាសាធារណ:នៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ទន្ទឹមគ្នានេះដែរ លោកជំទាវបានធ្វើដំណើរទស្សនាទេសភាពដ៏ស្រស់ត្រកាលនៅបរិវេណជុំវិញការិយាល័យនៃមជ្ឈមណ្ឌល និងបានទទួលទានអាហាររួមគ្នាជាមួយក្រុមការងារ និងព្រមទាំងបានថតរូបទុកជាអនុស្សាវរីយ៍ទៀតផង៕

——————–

Her Excellency Koy Pisey, Minister Attached to the Prime Minister, visited Bak Nim Community Healing Center:

On Sunday afternoon, 17th May 2026, Her Excellency Koy Pisey, Minister Attached to the Prime Minister, visited Bak Nim Community Healing Center where it located near the foot of Damrei Romeal Mountain at Bak Nim village, Chres commune, Chum Kiri district, Kampot province.

Her Excellency arrived at Bak Nim Community Healing Center at 12:00 PM; at that time, Her Excellency and delagates received cordially and warmly welcome by the Center staff. At the Cener, Her Excellency viewed and red the historic books relating to Cambodian History, especially the History of the Democratic Kampuchea’s regime between 1975-1979 in which about 300 books were totally preserved and disseminated for publics at the Center’s library. Meanwhile, Her Excellency had a tour around the beautiful compound and the Center, had lunch with the delegate team, and took souvenir photos as well.

https://photos.app.goo.gl/tvRNDSCUD5dUdu439