សុខ ឡាត់ អាយុ៦៤ឆ្នាំ រស់នៅក្នុងភូមិបាក់នឹម
សុខ ឡាត់ ភេទស្រី អាយុ៦៤ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ សុខ ឡាត់ រស់នៅជាមួយនឹងការចងចាំដ៏ឈឺចាប់ ពោរពេញដោយការឈឺចាប់ព្រាត់ប្រាស់ពីរបបខ្មែរក្រហមដែលមិនអាចបំភ្លេចបាន។ សុខ ឡាត់ កើតនៅឆ្នាំ១៩៦០ ក្នុងឃុំចន្រ្ទា ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដែលជាតំបន់សម្បូរដោយវាលស្រែខៀវស្រងាត់។ ក្នុងវ័យកុមារ ជីវិតរបស់គាត់រស់នៅដោយភាពកក់ក្តៅក្នុងគ្រួសារ ដូចក្មេងៗដទៃទៀតដែរ។ នៅពេលសង្គ្រាមបានកើតឡើង ស្ថានភាពជីវិតរបស់គាត់បានផ្លាស់ប្តូរគ្រប់យ៉ាង។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលនោះ សុខ ឡាត់ អាយុត្រឹមតែ១៥ឆ្នាំ ប៉ុណ្ណោះ។ ក្តីស្រមៃអនាគតដែលធ្លាប់មានត្រូវបានបំផ្លាញ ដោយការបង្ខំឲ្យជម្លៀសចេញពីស្រុកកំណើត។ ការជម្លៀសនេះ មិនត្រឹមតែបំបាត់ទីលំនៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំបែកបំបាក់គ្រួសាររបស់លោកយាយឲ្យឃ្លាតឆ្ងាយពីគ្នា។ឪពុកម្តាយនិងបងប្អូនត្រូវបានអង្គការបែងចែកឲ្យទៅធ្វើការនៅតំបន់ផ្សេងៗគ្នាដោយគ្មានការធានាថានឹងបានជួបជុំគ្នាវិញ។ សុខ ឡាត់ បាត់បងប្រុសបង្កើតពីរនាក់ឈ្មោះ សុខ អឿន និង សុខ ភនរហូតដល់សព្វថ្ងៃ។
បន្ទាប់ពីអង្គការបំបែកចេញពីគ្រួសារ សុខ ឡាត់ ត្រូវបានបញ្ជូនទៅនៅក្នុង“ភូមិគំរូ” ដែលជាកន្លែងគាត់ត្រូវធ្វើការងារដូចជាទាសករ។ ក្នុងរយៈពេលបីឆ្នាំ សុខ ឡាត់ ត្រូវបំពេញការងារជាច្រើនប្រភេទតាមការចាត់តាំងរបស់អង្គការដូចជា សាងសង់ផ្ទះនិងធ្វើការងារផ្នែកផ្គត់ផ្គង់អាហារ។ សុខ ឡាត់ បានរំលឹកទៀតថា ត្រីមួយគីឡូត្រូវចែកចាយឲ្យបានបីពេលសម្រាប់មនុស្សជាច្រើននាក់។ ប្រជាជនរស់នៅក្នុងភាពអត់ឃ្លាន និងស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងពីក្រុមខ្មែរក្រហម។ ក្រោយមក គាត់ត្រូវអង្គការបញ្ជូនទៅធ្វើការនៅកងចល័តដោយធ្វើការងារលំបាកជាងមុន។ សុខ ឡាត់ ត្រូវក្រោកពីព្រលឹមមុនមាន់រងារដើម្បីធ្វើការស្រែចម្ការ និងជីកប្រឡាយពេញមួយថ្ងៃ ក្រោមកម្ដៅថ្ងៃក្តៅ។ ការងារដ៏លំបាកនេះ បានធ្វើឲ្យសុខភាព គាត់ធ្លាក់ចុះយ៉ាងខ្លាំង ព្រោះរបបអាហារ ដែលទទួលបានមានតែបបររាវៗពីរពេលក្នុងមួយថ្ងៃ។ ទោះបីជាកម្លាំងកាយខ្សោយគាត់ត្រូវតែបន្តតស៊ូ ដើម្បីរស់រានមានជីវិត។
បច្ចុប្បន្ននេះ សុខ ឡាត់ កំពុងមានជំងឺប្រចាំកាយដូចជា ជំងឺក្រពះពោះវៀន ខ្សោយកម្លាំង និង ជំងឺលើសឈាម។ គាត់ជឿថាជំងឺទាំងនេះ គឺបណ្តាលមកពីការងារធ្ងន់ និងការខ្វះអាហារក្នុងអតីតកាល។ ក្នុងឆ្នាំ២០២៣ សុខ ឡាត់ បានចូលរួមកម្មវិធីពិនិត្យសុខភាពដែលរៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ តាមរយៈកម្មវិធីពិនិត្យសុខភាពនេះ សុខ ឡាត់ទទួលបានកូនសៀវភៅណែនាំអំពីការថែទាំសុខភាព ដែលជួយបង្កើនការយល់ដឹងបន្ថែមអំពីការថែទាំសុខភាព ដើម្បីលើកស្ទួយសុខភាពបានប្រសើរឡើង។
នៅចុងបញ្ចប់ សុខ ឡាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានផ្តល់ឱកាសដល់រូបគាត់ទទួលបានសេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ និងផ្តល់ចំណេះដឹងសំខាន់ៗស្តីពីការថែទាំសុខភាព។
The Khmer Rouge Survivor Story and Current Health Condition.
Sokh Latt, female, 64 years old, is living in Bak Nim village, Chres commune, Chum Kiri district, Kampot province. Sok Lat lives with painful and unforgettable memories of loss and suffering from the Khmer Rouge’s regime. Sokh Latt was born in 1960 in Chantrea commune, Svay Rieng district, Svay Rieng province which was a huge area being green rice fields. During childhood, she lived a warm family life the same as other children; however, when the war occurred in the country, every aspect of her life changed.
On April 17, 1975, Sokh Latt was only 15 years old. Her dreams for the future were broken when she was forcibly evacuated from her hometown. This displacement did not only mean the loss of her home it also tore her family apart. Her parents and siblings were assigned by the Angkar to work in different areas with no guarantee they would ever meet with each other. Until this day, Sokh Latt lost all contact with two of her brothers named Sokh Oeun and Sokh Phorn.
After being separated from her family, Sokh Latt was sent to Kumrou village “Model Village” where she was forced to work like a slave. For three years, she performed various tasks assigned by the Angkar such as building houses and working for food supply section. She recalled that a single kilogram of fish had to be distributed over three meals for many people. At that time, the people lived in starvation under the strict control of the Khmer Rouge. Later, she was sent to work in mobile unit where the tasks were even the most difficult. Sokh Latt had to wake up before dawn to work in the rice fields and dig canals all day under the very hot sunlight. This exhausting labor caused her health as her food ration consisted of only two bowls of watery porridge per day. Despite her physical weakness, she had to continue to survive during that time.
In 2023, Sokh Latt participated in a health screening project organized by the Documentation Center of Cambodia. With this project, she received a health care guidebook, which has helped increase her knowledge of self-care and improve her overall well-being. In conclusion, She expressed her deeply gratitude to the Documentation Center of Cambodia for providing her the opportunity to have essential health care knowledge and receive free health screening fee.
Currently, Sokh Latt suffers from chronic illnesses such as gastrointestinal issues, physical weakness and hypertension. She believes that these conditions are a result of the heavy work and lack of nutrition that she faced in the past.
ឈូក អូន អាយុ៧០ឆ្នាំ រស់នៅក្នុងភូមិបាក់នឹម
ឈូក អូន ភេទស្រី អាយុ៧០ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឈូក អូន កើតក្នុងគ្រួសារកសិករ។ នៅវ័យកុមារ គាត់បានរៀនថ្នាក់ទី៤ នៅសាលាវត្តផល្លាស្អិត បន្ទាប់មកគាត់បានឈប់រៀន ពីព្រោះដោយស្ថានការណ៍ប្រទេសកើតសង្រ្គាម។ បន្ទាប់ពីរដ្ឋប្រហារនៅក្នុងឆ្នាំ១៩៧០ ឈូក អូន បានបោះបង់ការសិក្សាដើម្បីជួយការងារក្នុងគ្រួសារ។
អំឡុងពេលនៃរបបខ្មែរក្រហម ក្នុងឆ្នាំ១៩៧៥ ឈូក អូន ត្រូវបានបង្ខំឲ្យបែកចេញពីគ្រួសារនិងចាកឆ្ងាយពីផ្ទះ ដោយបានធ្វើការងារក្នុងកងចល័ត។ ឈូក អូន ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការងារលំបាកៗជាច្រើន ដូចជាជីកដី កសាងទំនប់ និងធ្វើស្រែ។ ការងារទាំងនេះ ត្រូវធ្វើពីព្រឹកដល់ល្ងាច ជួនកាលបន្តធ្វើរហូតដល់យប់ជ្រៅ ដោយពុំបានសម្រាក។ របបអាហារដែលទទួលបានគឺតិចតួចបំផុត ភាគច្រើនជាបបរដែលមានទឹកច្រើននិងអង្ករតិចបំផុត។ ក្នុងអំឡុងពេលនោះ ឈូក អូន រស់នៅក្នុងស្ថានភាពខ្វះអាហារ និងការភ័យខ្លាចជានិច្ច។ មនុស្សជាច្រើនបានស្លាប់ដោយសារអត់អាហារនិងជំងឺ។ ឈូក អូន បានធ្លាក់ខ្លួនឈឺជាញឹកញាប់ ប៉ុន្តែមិនមានថ្នាំព្យាបាលនិងការថែទាំសុខភាពនាមត្រឹមត្រូវទេ។ រហូតមកដល់ពេលនេះ ការរស់នៅក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងក្នុងរបបខ្មែរក្រហម បានធ្វើឲ្យរូបគាត់មានសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ហើយមិនអាចភ្លេចបាននូវការលំបាកដែលបានកើតឡើង។ ក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម ឈូក អូន បានបាត់បង់បងបង្កើតម្នាក់ រហូតមកដល់បច្ចុប្បន្ននេះ។ ក្រោយឆ្នាំ១៩៧៩ ឈូក អូន បានរួចផុតពីរបបខ្មែរក្រហម ហើយត្រឡប់មករស់នៅក្នុងភូមិវិញ។ ទោះបីជាបានរស់រានមានជីវិត ប៉ុន្តែ ឈូក អូន ត្រូវចាប់ផ្តើមជីវិតឡើងវិញ ដោយគ្មានទ្រព្យសម្បត្តិ និងមានស្នាមរបួសជាប់ដិតដាមពីអតីកាល។ ឈូក អូន បានខិតខំធ្វើការងារ ដើម្បីរកស៊ីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ននេះ ឈូក អូន មានបញ្ហាសុខភាពជាច្រើនដូចជា ជំងឺលើសឈាម ជំងឺឡើងជាតិអាស៊ីត និងជំងឺសន្លាក់។ ជំងឺទាំងនេះធ្វើឲ្យគាត់មានការលំបាកក្នុងការធ្វើការងា និងរស់នៅប្រចាំថ្ងៃ។ ទោះបីជាមានបញ្ហាសុខភាព គាត់ខិតខំរស់នៅដោយអត់ធ្មត់ និងពឹងផ្អែកលើគ្រួសារ។ បទពិសោធន៍ជីវិតរបស់ឈូក អូន ចាប់ពីអតីតកាលរហូតដល់បច្ចុប្បន្ននេះ បានបង្ហាញពីការលំបាក និងបញ្ហាប្រឈមយ៉ាងច្រើន។ ឈូក អូន សង្ឃឹមថា ការចែករំលែករឿងរ៉ាវនេះ នឹងជួយរំលឹកកូនចៅជំនាន់ក្រោយ បានយល់ដឹងអំពីរឿងអតីតកាលរបស់គាត់។
The Khmer Rouge Survivor Story and Current Health Condition.
Chhouk Aun, female, 70 years old, is currently living in Bak Nim village, Chres commune, Chum Kiri district, Kampot province. Chhouk Aun was born in farming family condition. She studied at Grade 4 in Phalla Sa-et school in Pagoda. However, she was eventually forced to quit school due to the outbreak of the civil war in the country. Following the 1970 coup d’état, she left her studies permanently to assist her family at home.
In 1975, Chhouk Aun was forcibly separated from her family and sent to work at mobile unit. At that time, the Khmer Rouge forced her to work very hard such as digging soil, building dams, and doing farming. These work assignments started from the early morning till late evening and sometimes continued late into the night without rest.
The food was extremely insufficient, consisting of watery porridge with very little rice. During this period, she lived in starvation and terror conditions. Many people around her died from famine and disease. While she frequently fell ill herself, there was no proper medicine or healthcare assistance. To this day, the memory of living under the strictest and deepest psychological pressure, she could never forget the hardships she faced to. Under the Khmer Rouge’s regime, she lost one sibling who has disappeared since that day.
After 1979, Chhouk Aun survived the regime and returned to her home village. Although she escaped with her life, she had to restart her life from nothing, possessing no property and carrying the deep scars of the past. She worked tirelessly to rebuild her life and support family. Chhouk Aun’s life experience is reflecting to the challenges of the present that she has struggled for survival. She hopes that sharing her story will serve as a reminder and a lesson for younger generations to understand the history of that regime she lived through.
Currently, Chhouk Aun faces several health challenges such as hypertension, high uric acid, and joint pain. These conditions make daily life difficult. Despite these health issues, Chhouk Aun remains resilient through life with her family support.
Bak Nim Community Healing Center
The Khmer Rouge Survivor Story and Current Health Condition
April 23, 2026
Photo and Text by Phat Punlork
Documentation Center of Cambodia Archives
https://photos.app.goo.gl/BZ1TB4edhMxsFbvD9