នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ មានសិស្សមកពីសាលាបឋមសិក្សាប៊ុនរ៉ានីហ៊ុនសែនកោះថ្ម ចំនួន២០នាក់(ស្រី១២នាក់) បានចូលមកទស្សនាពិព័រណ៍រូបភាពនៅក្នុងមជ្ឈមណ្ឌលឯកសារកោះថ្ម។
ជាកិច្ចចាប់ផ្ដើម កញ្ញា ស៊ីថា បានស្វាគមន៍សិស្សានុសិស្ស និងណែនាំខ្លួន។ បន្ទាប់មក កញ្ញា ស៊ីថា បានណែនាំអំពីបណ្ដុំរូបភាពសំខាន់ៗ រួមមាន៖
• ទី១៖ បណ្ដុំរូបភាពបង្ហាញពីជីវភាព និងការបំពេញការងាររបស់ប្រជាជនក្នុងសម័យខ្មែរក្រហម។
• ទី២៖ បណ្ដុំរូបភាពពីសភាពការណ៍ និងដំណើរការក្រោយពេលរបបខ្មែរក្រហមដួលរលំ។
• ទី៣៖ បណ្ដុំរូបភាពបង្ហាញពីដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ក្នុងអំឡុងពេលនោះ កញ្ញា ស៊ីថា បានចោទសួរ ដើម្បីឲ្យសិស្សបានចែករំលែកចំណាប់អារម្មណ៍ និងការយល់ដឹងផ្ទាល់ខ្លួនចំពោះប្រវត្តិសាស្ត្រ។ ក្នុងគោលបំណងឲ្យសិស្ស ស្វែងយល់ពីប្រវត្តិសាស្ត្រ និង ការចងចាំក្នុងមូលដ្ឋាន តាមរយៈការទស្សនាពិព័រណ៍រូបភាពឯកសារប្រវត្តិសាស្ត្រ។ ម្យ៉ាងទៀត ដើម្បី ពង្រឹងចំណេះដឹង និងបណ្តុះស្មារតីស្រឡាញ់ការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រដល់កុមារ និងយុវជនជំនាន់ ក្រោយ។
ជាកិច្ចបញ្ចប់ កញ្ញា ស៊ីថា បានណែនាំ និងលើកទឹកចិត្តឲ្យសិស្សានុសិស្សត្រឡប់ទៅសាកសួរ លោកតា លោកយាយ ឬជីដូនជីតាដែលធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមដោយផ្ទាល់ តាមរយៈសំណួរ មួយចំនួនដូចជា៖
• តើពួកគាត់ធ្លាប់បានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ?
• តើការរស់នៅ និងអាហារហូបចុកនៅក្នុងសម័យនោះមានលក្ខណៈយ៉ាងដូចម្តេចដែរ?
• នៅក្នុងសម័យខ្មែរក្រហម តើរឿងរ៉ាវអ្វីខ្លះដែលធ្វើឲ្យគាត់ចងចាំមិនភ្លេច?
ការសង្កេត៖
• សិស្សានុសិស្សបានស្តាប់ការពន្យល់ និងណែនាំពីសំណាក់ ក្រុមការងារប្រចាំមជ្ឈមណ្ឌល ឯកសារកោះថ្ម។
• សិស្សទស្សនាផ្ទាំងរូបភាពប្រវត្តិសាស្ត្រ និងផែនទី ដែលបានតាំងបង្ហាញ។
បញ្ហាប្រឈម៖
• សិស្សមានរយៈពេលខ្លីក្នុងការទស្សនាពិព័រណ៍រូបភាព
On November 11, 2026, twenty students (including 12 females) from Bun Rany Hun Sen Koh Thma Primary School visited the photo exhibition at the Koh Thma Documentation Center.
To begin the session, Ms. Sitha welcomed the students and introduced herself. She then presented the key photo collections, which included:
1st: Photos depicting daily life and forced labor under the Khmer Rouge regime.
2st: Photos showing the conditions and developments following the collapse of the Khmer Rouge regime.
3st: Photos chronicling the historic journey toward the overthrow of the Pol Pot genocidal regime.
During the tour, Ms. Sitha asked guiding questions to encourage students to share their personal impressions and reflections on history. The visit aimed to help students understand local history and collective memory through archival photography, while strengthening historical knowledge and nurturing a passion for historical inquiry among children and the younger generation.
In conclusion, Ms. Sitha advised and encouraged the students to speak with their grandparents or elders in their families who survived the Khmer Rouge regime, using questions such as:
• What experiences did they go through during that period?
• What were daily living conditions and food rations like at that time?
• What are the most unforgettable memories or events they still carry from the Khmer Rouge era?
Observations:
-The students listened attentively to the presentations and guidance provided by the staff of the Koh Thma Documentation Center.
-The students actively examined the historical photographs and maps on display.
Challenges:
-The students had limited time to tour the photo exhibition.
Text by Vy Sitha
Photos by Vorn Bopha and Chham Ra
November 11, 2026
Documentation Center of Cambodia Archives
https://photos.app.goo.gl/TTqdjBFvVhsvVBc8A