Home / Post

Bak Nim Community Healing Center: A Visit of Student from Hun Sen High School in Chhouk District, Kampot Province.

ទស្សនកិច្ចសិក្សារបស់សិស្ស នៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
របាយការណ៍ដោយ៖ ផាត ពន្លក

នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ កញ្ញា វុធ ដានា អាយុ ១៨ឆ្នាំ ដែលជាសិស្សរៀននៅក្នុងវិទ្យាល័យ ហ៊ុន សែន ស្រុកឈូក បានចូលទស្សនកិច្ចនៅក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់បន្ថែមស្តីពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ និងរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងសកម្មភាពការងាររបស់មជ្ឈមណ្ឌលក្នុងការចូលរួមជួយជម្រុញនិងលើកកម្ពស់បញ្ហាសុខភាពអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងសហគមន៍។

ក្នុងអំឡុងពេលទស្សនកិច្ច កញ្ញា វុធ ដានា បានចំណាយពេលសិក្សាស្វែងយល់បន្ថែម តាមរយ:ការអានសៀវភៅនិងឯកសារប្រវត្តិសាស្ត្រកម្ពុជាមួយចំនួន ដែលបានរក្សាទុកសម្រាប់ការអានសាធារណ:នៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ជាមួយគ្នានេះដែរ កញ្ញា វុធ ដានា ទទួលបានការពន្យល់ណែនាំយ៉ាងក្បោះក្បាយ និងការស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់បុគ្គលិកនៃមជ្ឈមណ្ឌល ដែលទាក់ទិននឹងសារៈសំខាន់នៃការប្រមូលផ្តុំនិងថែរក្សាឯកសារប្រវត្តិសាស្រ្ត និងរឿងរ៉ាវអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមក្នុងសហគមន៍ ដើម្បីទុកជាប្រយោជន៍ដល់ការសិក្សាស្វែងយល់និងស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយ។

ជាចុងក្រោយ កញ្ញា វុធ ដានា បានសម្តែងនូវអារម្មណ៍រីករាយយ៉ាងក្រៃលែង និងចំណាប់អារម្មណ៍ទៀតថា៖ សិក្សាស្វែងយល់បន្ថែម តាមរយ:ការសៀវភៅនិងឯកសារប្រវត្តិសាស្ត្រកម្ពុជា គឺបានផ្តល់នូវឱកាសដ៏មានតម្លៃដើម្បីបានសិក្សាស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្ររបស់ខ្លួនយ៉ាងស៊ីជម្រៅ និងរឿងរ៉ាវរបស់អ្នករស់រានមានជីវិត តាមរយៈការអានឯកសារនិងសៀវភៅរាប់រយក្បាល នៅក្នុងបណ្ណាល័យនៃមជ្ឈមណ្ឌល។ ជាពិសេស កញ្ញា វុធ ដានា បានថតរូបជាអនុស្សាវរីយ៍ជាមួយបុគ្គលិកប្រចាំនៅក្នុងមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម និងទទួលបានសៀភៅមួយច្បាប់ស្តីពី «ព្រះរាជពីធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់៩០ យាងចូល៩១​ ព្រះវស្សាសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ»​ ទៀតផង៕

___________________________
(English Translation)

A Student Visited Bak Nim Community Healing Center

On October 1, 2026, afternoon, a student named Vuth Danea, female, 18 years old, from Hun Sen High School in Chhouk district, Kampot province, visited Bak Nim Community Healing Center. The purpose of her visit was to gain a deeper understanding of Cambodian history between 1975 and 1979, the Khmer Rouge survivor stories, and the center’s activities in promoting and supporting the health and well-being of the survivors who are living in the Bak Nim community.

During the visit, Vuth Danea spent time reading several Cambodian historical documents and books preserved for public access in the Center’s library. Vuth Danea also received a warmly welcome and additional explanation by the Center’s staff regarding the importance of collecting and preserving historical archives and survivor stories for the sake of education and research studies for future generations.

In conclusion, Vuth Danea expressed her great pleasure and impression that additional reading several Cambodian historical documents and books was provided a valuable opportunity to deeply explore Cambodia’s history and survivor stories through hundreds of books and documents preserved in the library. Also, Vuth Danea took commemorative photos with the staff of the Bak Nim Community Healing Center and received a copy of the book titled “Royal Kingdom of Cambodia Marks the 90th Birthday​ of Her Majesty NORODOM MONINEATH SIHANOUK”.

October 1, 2026
Photo and Report by Phat Punlork
Documentation Center of Cambodia Archives

https://photos.app.goo.gl/iTkoT2L8FQWQ51PE7