គរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ធ្វើទស្សនាកិច្ចសិក្សាមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម
ដោយ ទូច វណ្ណេត
នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៦ គរុសិស្សនៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ចំនួន១១នាក់ ធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់អំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) នៅមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម។ ដំណើរទស្សនកិច្ចនេះជាផ្នែកមួយនៃការអប់រំកម្មវិធីសិក្សាក្រៅប្រព័ន្ធសម្រាប់គរុសិស្សទាំងអស់ ដើម្បីជាការស្វែងយល់ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងប្រភពធនធានដែលមាននៅមជ្ឈមណ្ឌលស្រាវជ្រាវនេះ។
ជាកិច្ចចាប់ផ្តើមនៃដំណើរទស្សនាកិច្ច គរុសិស្សទាំងត្រូវបានទទួលស្វាគមន៍ពី ស៊ាង ចិន្តា នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម និងធ្វើបទបង្ហាញអំពីបេសសកម្មភាពការងារ និងកិច្ចការស្រាវជ្រាវរបស់មជ្ឈមណ្ឌល។
ជាកិច្ចបន្ទាប់ ទូច វណ្ណេត បុគ្គលិកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម ដឹកនាំគរុសិស្សទាំងអស់ទៅទស្សនាពិព័រណ៍អចិន្ត្រៃយ៍ ដែលបង្ហាញអំពីប្រវត្តិមេដឹកនាំខ្មែរក្រហម, ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរបបខ្មែរក្រហម, ការបង្ខំធ្វើការងារជាទម្ងន់នៅតាមការដ្ឋានទំនប់ និងការដួលរលំរបបខ្មែរក្រហម។ បន្ទាប់មក ទូច វណ្ណេត បន្តដឹកនាំគរុសិស្សទៅស្វែងយល់អំពីឯកសារបទសម្ភាសន៍ នៅបន្ទប់បណ្ណសារ និងអានសៀវភៅនៅបណ្ណាល័យ ដែលមានសម្រាប់តម្កល់សៀវភៅគ្រប់ប្រភេទពាក់ព័ន្ធប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។
ជាចុងបញ្ចាប់នៃដំណើរទស្សនកិច្ចនេះ ក្រុមការងារ មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំពង់ចាម បានផ្តល់សៀវភៅមួយចំនួនជូនគរុសិស្សចូលរួមទាំង សម្រាប់ប្រើប្រាស់ស្រាវជ្រាវ និងជាឯកសារ ទៅតាមតម្រូវការរបស់ខ្លួន។
Pre-Service Teachers from the Regional Teacher Training Center, Kampong Cham Province, Visit the Kampong Cham Documentation Center
By Touch Vannet
On September 17, 2026, eleven pre-service teachers from the Regional Teacher Training Center of Kampong Cham visited the Kampong Cham Documentation Center to learn about the history of Democratic Kampuchea (1975–1979). The study visit was part of an extracurricular educational program designed to provide pre-service teachers with an opportunity to increase their understanding of the history of Democratic Kampuchea and explore the document resources available at the Center.
At the beginning of the visit, the pre-service teachers were welcomed by Seang Chenda, Director of Kampong Cham Documentation Center. He gave a brief presentation on the Center’s mission, activities, and research work, as well as its role in documenting, preserving, and educating the public about Cambodia’s history.
Following the introduction, Touch Vannet, a researcher staff at the Kampong Cham Documentation Center, led the group to the Center’s permanent exhibition. The exhibition presents the history of the Khmer Rouge leadership, the daily lives of Cambodian people under the Khmer Rouge regime, forced labor at work sites and dam construction projects, and the collapse of the Khmer Rouge regime.
The pre-service teachers then visited the archive room to learn about interview documents and survivor testimonies. They also explored the library, which contains books and other resources related to the history of Democratic Kampuchea (1975–1979).
At the conclusion of the study visit, the staffs of the Kampong Cham Documentation Center, provided the participating pre-service teachers with a selection of books and publications for their personal study, research, and educational needs.
The study visit provided the pre-service teachers with an opportunity to engage with historical documents, survivor testimonies, exhibitions, and other research resources, helping to strengthen their knowledge and understanding of Cambodia’s difficult past.
September 17, 2026
Photo by Sang Chanthou
Documentation Center of Cambodia Archives
https://photos.app.goo.gl/xo1RqnEBZCB66YKp9