អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទស្សនសហគមន៍បាក់នឹមកិច្ចមជ្ឈមណ្ឌលសះស្បើយ
របាយការណ៍៖ ផាត ពន្លក
រូបថត៖ ក្រុមការងារមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម
កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤រូប ដែលរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត បានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម។ ការអញ្ជើញមកជួបជុំគ្នានេះ ក្នុងគោលបំណងសំខាន់ដែលអ្នករស់រានមានជីវិតនៅក្នុងសហគមន៍មានឱកាសជួបជុំពិភាក្សា និងចែករំលែកបទពិសោធន៍នៃការចងចាំពីអតីតកាល និងព្រមទាំងបានស្វែងយល់អំពីការថែទាំសុខភាពរាងកាយនិងផ្លូវចិត្តក្នុងជីវិតរស់នៅប្រចាំថ្ងៃទៀតផង។ តាមរយៈនៃការជួនឲ្យជុំសន្ទនានេះដែរ អ្នករស់រានមានជីវិតបានបង្ហាញពីស្ថានភាពសុខភាព និងតម្រូវការរបស់ខ្លួន ដែលពាក់ព័ន្ធនឹងការថែទាំសុខភាពនៅក្នុងវ័យចាស់ជរា។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួន៤រូប រួមមាន៖ អ៊ំប្រុស វ៉ា ចន្ទ អាយុ៦១ឆ្នាំ អ៊ំស្រី ជួន វ៉ន អាយុ៥៥ឆ្នាំ អ៊ំស្រី សុខ នួន អាយុ៥៨ឆ្នាំ និង អ៊ំស្រី ជុំ វ៉ន អាយុ៦៧ឆ្នាំ។
អ៊ំស្រី ជុំ វ៉ន មានទីកន្លែងកំណើតនៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន គាត់រស់នៅភូមិបាក់នឹម។ អ៊ំស្រី បានរៀបរាប់ថា មានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម និងជំងឺលើសឈាម ដែលត្រូវការតាមដានសុខភាពជាប្រចាំ។ អ៊ំស្រី មានអារម្មណ៍សប្បាយចិត្តដែលបានមកជួបអ្នករស់រានមានជីវិតដទៃទៀត និងចែករំលែកបទពិសោធន៍។ អ៊ំស្រី យល់ថា៖ មជ្ឈមណ្ឌលគួរបន្តមានសកម្មភាពពាក់ព័ន្ធនឹងសុខភាព ដើម្បីផ្តល់ចំណេះដឹង និងជួយអ្នករស់រានមានជីវិតក្នុងសហគមន៍។
អ៊ំប្រុស វ៉ា ចន្ទ មានទីកន្លែងកំណើតនៅភូមិទុល ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន គាត់រស់នៅភូមិបាក់នឹម។ អ៊ំប្រុស បានឱ្យដឹងថា៖ មានបញ្ហាសុខភាពពាក់ព័ន្ធនឹងសួត និងត្រូវការតាមដានស្ថានភាពជំងឺ។ អ៊ំប្រុស មានចំណាប់អារម្មណ៍ថា៖ មជ្ឈមណ្ឌលជាកន្លែងសម្រាប់អ្នករស់រានមានជីវិតជួបជុំ និងចែករំលែកបទពិសោធន៍។ អ៊ំប្រុស ចង់ឱ្យមានសកម្មភាពអប់រំ និងការយកចិត្តទុកដាក់លើសុខភាពបន្តជាប្រចាំ។
អ៊ំស្រី សុខ នួន មានទីកន្លែងកំណើតនៅភូមិអង់តាសោម ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិបាក់នឹម។ អ៊ំស្រី បានចែករំលែកអំពីបញ្ហាសុខភាពពាក់ព័ន្ធនឹងបេះដូង និងរោគសញ្ញាមួយចំនួនដែលធ្លាប់ជួបប្រទះ។ អ៊ំស្រី យល់ថា៖ ការទទួលបានព័ត៌មានត្រឹមត្រូវអំពីសុខភាពមានសារៈសំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ មួយវិញទៀត អ៊ំស្រី សង្ឃឹមថា៖ មជ្ឈមណ្ឌលនឹងបន្តរៀបចំសកម្មភាពអប់រំសុខភាព និងការជួបជុំសហគមន៍។
អ៊ំស្រី ជួន វ៉ន អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិធ្មា ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត និងបច្ចុប្បន្នរស់នៅភូមិបាក់នឹម។ អ៊ំស្រី បានបញ្ជាក់ថា៖ មានជាតិស្ករក្នុងឈាមខ្ពស់ ទឹកនោមផ្អែម និងជាតិខ្លាញ់ក្នុងឈាមខ្ពស់ ដែលត្រូវការថែទាំ និងតាមដានជាប្រចាំ។ អ៊ំស្រី មានចំណាប់អារម្មណ៍ថា៖ ការមកមជ្ឈមណ្ឌលបានផ្តល់ឱកាសឱ្យស្វែងយល់បន្ថែមអំពីសុខភាព និងចែករំលែកបទពិសោធន៍ជាមួយអ្នករស់រានមានជីវិតដទៃទៀត។ ម៉្យាងទៀត អ៊ំស្រី ចង់ឱ្យមានការចែករំលែកចំណេះដឹងអំពីអាហារ ការរស់នៅ និងការថែទាំសុខភាពសម្រាប់អ្នកមានជំងឺប្រចាំកាយ។
ក្នុងឳកាសនៃទស្សនកិច្ចរបស់អ្នករស់រានមានជីវិត គឺបានបង្កើតឱកាសសម្រាប់ការជួបជុំ ការចែករំលែកការចងចាំនិងបទពិសោធន៍ជីវិត ព្រមទាំងការពិភាក្សាអំពីបញ្ហាសុខភាព។ អ្នករស់រានមានជីវិតទាំង៤រូប បានបង្ហាញពីតម្រូវការចំពោះការទទួលបាននូវព័ត៌មានស្តីពីសុខភាព និងការយកចិត្តទុកដាក់លើសុខភាពរាងកាយនិងផ្លូវចិត្ត។ ជាពិសេសសកម្មភាពនេះ បានបង្ហាញថា មជ្ឈមណ្ឌលសះស្បើយសហគមន៍បាក់នឹម គឺជាទីតាំងមួយសម្រាប់ការជួបជុំគ្នា និងចែករំលែកនូវបទពិសោធន៍ក្នុងអតីតកាលចំពោះគ្នាទៅវិញទៅមក និងព្រមទាំងជួយជម្រុញលើកកម្ពស់ដើម្បីគាំទ្រសុខភាពរបស់អ្នករស់រានមានជីវិតនៅក្នុងសហគមន៍៕
_____________________________
(English Translation)
Khmer Rouge Survivors Visit Bak Nim Community Healing Center
Photo and Report by Team, Bak Nim Community Healing Center
On Thursday, in the afternoon, September 17, 2026, four Khmer Rouge survivors from Bak Nim village, Chres commune, Chum Kiri district, Kampot province, visited Bak Nim Community Healing Center. The main purpose of this gathering is to provide an opportunity for community survivors to meet, discuss, and share memories from the past, as well as to learn about physical and mental healthcare for their daily lives. Through this conversational gathering, all the survivors also shared their health conditions and specific elder care needs.
The four Khmer Rouge survivors included: Mr. Va Chann is 61 years old), Mrs. Chhuon Van is 55 years old, Mrs. Sokh Nuon is 58 years old, and Mrs. Chum Vorn is 67 years old.
• Mrs. Chum Vorn was born in Tul village, Mean Chey commune, Chhouk district, Kampot province. She currently lives in Bak Nim village. She shared that she has chronic health conditions, including diabetes and hypertension, which require regular medical monitoring. She expressed happiness at meeting other survivors and sharing experiences, noting that the center should continue health-related activities to provide knowledge and support to survivors in the community.
• Mr. Va Chann was born in Tul village, Mean Chey commune, Chhouk district, Kampot province. He currently lives in Bak Nim village. He stated that he has lung-related health issues requiring regular follow-up. He expressed that the center serves as a vital space for survivors to gather and connect, hoping that educational activities and healthcare attention will continue regularly.
• Mrs. Sok Nuon was born in Ang Ta Saom village, Nheng Nhang commune, Tram Kak district, Takeo province. She currently lives in Bak Nim village. She shared details regarding heart-related health issues and symptoms she has experienced. She emphasized that receiving accurate health information is crucial for daily living and expressed hope that the center will keep organizing health education activities and community gatherings.
• Mrs. Chuon Van was born in Thmea village, Krang Snay commune, Chhouk district, Kampot province. He currently resides in Bak Nim village. She stated that she suffers from high blood sugar, diabetes, and hyperlipidemia (high blood cholesterol), which require ongoing care and monitoring. He noted that visiting the center provided an opportunity to learn more about health and connect with fellow survivors. Additionally, he hoped for continued guidance regarding nutrition, lifestyle habits, and healthcare for individuals with chronic illnesses.
This visit created a meaningful opportunity for survivors to connect, exchange memories, share life experiences, and discuss their health matters. Particularly, those survivors expressed the need for health information along with attentive physical and mental healthcare. Noticeably, this event demonstrated that Bak Nim Community Healing Center serves as a vital gathering space for sharing historical experiences and actively promoting health support for local community survivors.
September 17, 2026
Documentation Center of Cambodia Archives
https://photos.app.goo.gl/ypMwGhdLcD62NbKY9