រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ នាំយកកូនឈើប្រណីត ១៧២ដើម
ជូនមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តស្ទឹងត្រែង
នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ បាននាំយកកូនឈើប្រណីតសរុបចំនួន ១៧២ដើម ដើម្បីប្រគល់ជូនអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ(អូរស្វាយ-សែនជ័យ) ដែលជាទីតាំងរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តស្ទឹងត្រែង និងព្រះរាជបណ្ណាល័យហ្លួងម៉ែ សម្រាប់ដាំដុះ។
សកម្មភាពនេះ ដឹកនាំដោយលោក ព្រាប សារ៉េត នាយករងរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យការសម្របសម្រួល និងស្នើសុំកូនឈើពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។ កូនឈើប្រណីតដែលបាននាំមកប្រគល់ និងត្រៀមដាំដុះនៅក្នុងបរិវេណមអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ សម្ដេចម៉ែ(អូរស្វាយ-សែនជ័យ) ខាងមុខពេលនេះ រួមមានកូនឈើក្រញូងចំនួន ១២២ដើម និងកូនឈើបេងចំនួន ៥០ដើម។
Borei O’Svay Sen Chey District Administration Donates 172 Luxury Saplings to Stung Treng Documentation Center
On July 13, 2026, the Borei O’Svay Sen Chey District Administration delivered a total of 172 luxury wood saplings to the Sangkum Reastr Niyum King Father–Queen Mother (Borei O’Svay–Sen Chey) of the Queen Mother Library, which serves as the office for the Stung Treng Documentation Center, for planting within its premises.
The initiative was led by Mr. Preap Saret, Deputy Director of the Borei O’Svay Sen Chey District Administration, who coordinated and requested the saplings from the Stung Treng Provincial Department of Agriculture, Forestry, and Fisheries. The luxury saplings delivered for the upcoming planting at the Sangkum Reastr Niyum King Father–Queen Mother (Borei O’Svay–Sen Chey) grounds include 122 Kranhung saplings and 50 Beng saplings.
July 13, 2026
Photo by Preap Saret
Deputy Director of the Borei O’Svay Sen Chey District Administration
text by Sreng Lyda
Documentation Center of Cambodia Archives
https://photos.app.goo.gl/jPEt5gBqWK7VZpsa6