Home / Post

Stung Treng Documentation Center: Educational Visit to the Physical Legacy of Sangkum Reastr Niyum King Father–Queen Mother (Borei O’Svay–Sen Chey)

ទស្សនកិច្ចសិក្សាមកកាន់អគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)

ទស្សនកិច្ចសិក្សាមកកាន់អគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ផ្តល់ឱកាសសម្រាប់សិស្សានុសិស្ស សិក្សារៀនសូត្រអំពីប្រវត្តិសាស្ត្រ និងកេរដំណែលសហគមន៍។ អគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) មិនត្រឹមតែជាទីតាំងប្រវត្តិសាស្ត្រ ប៉ុន្តែជាមជ្ឈមណ្ឌលអប់រំសហគមន៍ សម្រាប់សិស្សានុសិស្ស អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សិស្សានុសិស្សមកពីអនុវិទ្យាល័យបុរីអូរស្វាយសែនជ័យ ចូលរួមទស្សនកិច្ចសិក្សាមកកាន់អគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)។ តាមរយៈបទបង្ហាញរបស់ស្រេង លីដា បុគ្គលិកប្រចាំការ, សិស្សានុសិស្ស រៀនសូត្រអំពីការអភិវឌ្ឍ និងប្រវត្តិសាស្ត្រសហគមន៍នៃបុរីអូរស្វាយ បង្កើតឡើងដោយ ព្រះករុណា សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងភាពរឹងមាំក្នុងការកសាងសហគមន៍ឡើងវិញ ក្រោយពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ទស្សនកិច្ចសិក្សានេះ ក៏រួមបញ្ចូលការចូលទស្សនាបណ្ណាល័យនៃអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) និងស្វែងយល់អំពីប្រភពធនធានដ៏សម្បូរបែប ដើម្បីផ្តល់ឲ្យសិស្សានុសិស្សនូវការយល់ដឹង អំពីប្រវត្តិសាស្ត្ររបស់កម្ពុជា និងសារៈសំខាន់នៃចងក្រងឯកសារ និងការរថែរក្សាប្រវត្តិសាស្រ្ត សម្រាប់មនុស្សជំនាន់ក្រោយ។ បន្ថែមពីលើការរៀនសូត្រអំពីប្រវត្តិសាស្ត្រ, សិស្សានុសិស្សក៏បានយល់ដឹងអំពីគម្រោងសណ្ឋានដី៖ «កែប្រែសណ្ឋានដីបន្សល់ទុកពីសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ទៅជាសណ្ឋានដីសន្តិភាព និងការអភិវឌ្ឍន៍» ដំណាក់កាលទី២ នៅស្រុកបុរីអូរស្វាយសែនជ័យ ដែលគាំទ្រដោយព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច, សិស្សានុសិស្ស ចែករំលែកបទពិសោធន៍របស់ខ្លួនដូចខាងក្រោម៖

សិស្ស តី ស្រីណេ អនុវិទ្យាល័យបុរីអូរស្វាយសែនជ័យ ចែករំលែការយល់ឃើញថា៖ «ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រវត្តិសាស្ត្រនៃស្រុករបស់យើង និងកេរដំណែលបន្សល់ទុកពីសម័យសង្គមរាស្រ្តនិយម។ ទស្សនកិច្ចសិក្សានេះបានជួយឲ្យខ្ញុំយល់កាន់តែច្បាស់អំពីការអភិវឌ្ឍតាមពេលវេលានៅសហគមន៍របស់ខ្ញុំរស់នៅ។ ខ្ញុំពិតជាមានអារម្មណ៍អាណិតអាសូរចំពោះប្រជាជនជំនាន់មុន ដែលបានឆ្លងកាត់ការលំបាកក្នុងសម័យសង្គ្រាម និងរបបប្រល័យពូជសាសន៍»។

សិស្ស ឆឹម ស្រីលីន អនុវិទ្យាល័យបុរីអូរស្វាយសែនជ័យ បានឆ្លុះបញ្ចាំងគំនិតរបស់ខ្លួនថា៖ «ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត និងសោកស្ដាយ បន្ទាប់ពីបានរៀនសូត្រអំពីប្រវត្តិសាស្រ្តខ្មែរក្រហម និងដឹងរឿងរ៉ាវរបស់ប្រជាជនឆ្លងកាត់សង្រ្គាម និងរបបខ្មែរក្រហម។ ប្រជាជនជំនាន់មុន រស់នៅលំបាកយ៉ាងខ្លាំង។ ខ្ញុំយល់ថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយការចងចាំប្រវត្តិសាស្ត្រ មានសារៈសំខាន់ណាស់ដើម្បីកុំឲ្យរឿងរ៉ាវប្រវត្តិសាស្រ្តបែបនេះកើតឡើងម្តងទៀត»។

Educational Visit to the Physical Legacy of Sangkum Reastr Niyum King Father–Queen Mother (Borei O’Svay–Sen Chey)

An educational visit to the Physical Legacy of Sangkum Reastr Niyum King Father–Queen Mother (Borei O’Svay–Sen Chey) offers students a meaningful opportunity to connect classroom learning with Cambodia’s rich historical and heritage. Located in Stung Treng province, this site—established by the Queen Mother Library and the Documentation Center of Cambodia (DC-Cam)—serves as both a historical landmark and an educational hub for students, researchers, and the public.

On March 31, 2026, a group of students from Borei O’Svay Sen Chey Secondary School had a study visit at the Physical Legacy of Sangkum Reastr Niyum King Father–Queen Mother (Borei O’Svay–Sen Chey). Through guided tour, the students learn about the development and community history of Borei O’Svay visited and established by Later King Father Norodom Sihanouk in 1960s and community resilience after war and genocide.

The visit also emphasizes the role of the Queen Mother Library as a vital education and research center for students. With its extensive collections—including historical documents, archives, and materials related to the Khmer Rouge period—the library provides students with a deeper understanding of Cambodia’s complex history and the importance of preserving memory for future generations. In addition to historical learning, the students observe ongoing community development initiatives supported by the Queen Mother Library and the Documentation Center of Cambodia.

At the end of the visit, the students shared their experiences as follows:

Tey Sreyne, a student of Borei O’Svay Sen Chey Secondary School, shared her thought, saying, “I am deeply interested in the history of our district, especially its connection to the legacy of the King Father and Queen Mother. This visit has helped me better understand how our community has developed over time but I truly feel empathy for our people who endured through war and genocide.”

Chhem Sreylin, a student of Borei O’Svay Sen Chey Secondary School, reflected thoughtfully, “Learning about the hardships during the Khmer Rouge regime left me feeling shocked and deeply saddened. I cannot imagine how difficult life was for the people during that time. Hearing these stories makes me appreciate the peace we have today and reminds me of the importance of remembering history so that such tragedies never happen again.”

March 31, 2026
Photo and text by Sreng Lyda
Documentation Center of Cambodia Archives

https://photos.app.goo.gl/Ct6r8r5uZZSKDp1m6