Home / Post

Stung Treng Documentation: Continuation of Cleanup Activity along the Mekong Riverbank

ការអភិរក្ស និងការអភិវឌ្ឍ
ស្រេង លីដា និង ពេជ្រ វៃ បុគ្គលិកនៃអគារមរតកសង្គមរាស្ត្រនិយម សម្តេចឪ-សម្តេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) បន្តដឹកនាំក្រុមការងារចុះសម្អាតព្រៃ និងកាប់ឆ្ការស្មៅនៅផ្នែកខាងក្រោមនៃដើមឈើធំៗ ដើម្បីលើកកម្ពស់សោភ័ណភាព ព្រមទាំងរៀបចំសណ្តាប់ធ្នាប់ឲ្យកាន់តែមានភាពស្រស់ស្អាត។ កិច្ចការងារសម្អាតព្រៃ និងបោសសម្អាតបរិស្ថានតាមដងទន្លេមេគង្គ មិនត្រឹមតែជួយថែរក្សានូវរាល់សមិទ្ធផលប្រវត្តិសាស្ត្រក្នុងសម័យសង្គមរាស្ត្រនិយមឲ្យមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមការពារបរិស្ថានក្នុងសហគមន៍ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកទស្សនកិច្ចមកកាន់ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់អំពីប្រវត្តិសាស្រ្តសហគមន៍ និងធនធានធម្មជាតិដ៏សម្បូរបែបនៃតំបន់រ៉ាមសារ ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខដ៏ខ្លីនេះ។

Preservation and Development
Sreng Lyda and Pech Vai, Staffs at the Physical Legacy of Sangkum Reastr Niyum King Father-Queen Mother (Borei O’Svay–Sen Chey) continued leading a cleanup activity along the Mekong riverbank. Not only does this effort preserve the historical landmarks of Sangkum Reastr Niyum era but also it protects the local environment. By revitalizing the historical sites, it is ensured that national and internation visitors can visit and explore and appreciate the Ramsar site and rich history of Borei O’Svay Sen Chey district, Stung Treng province.

March 31, 2026
Photo and text by Sreng Lyda
Documentation Center of Cambodia Archives

https://photos.app.goo.gl/Xv8k7o4DWFtHQCxAA