Home / Post

Stung Treng Documentation Center: When the war is over, love begins: A simple wedding of a Cambodian soldier living in a village near the Cambodia-Laos border

When the war is over, love begins: A simple wedding of a Cambodian soldier living in a village near the Cambodia-Laos border

Following the end of Thailand’s invasive war against Cambodia’s territory and sovereignty, the sound of gunfire and fierce battle along the Cambodian–Thai border have come to a halt. With the return of calmness, displaced Cambodians are now able to go back to their home and villages. The transition from the terrifying sounds of explosions and bombardments to a state of complete silence and from war to peace reflects upon the hopes and aspirations of Cambodian people. As the nation embraces this moment of peace, a Cambodian soldier from a village near the Cambodia–Lao border begins a new chapter in his life through marriage. On January 2, 2026, Seng Bandit, a Cambodian soldier from the 1st Military Region, carried his fiancée’s hands, Chhean Sophann, to take their pre-wedding photographs at the Physical Legacy of Sangkum Reastr Niyum King Father–Queen Mother (Borei O’Svay–Sen Chey) of the Queen Mother Library and Documentation Center of Cambodia.

នៅពេលដែលសង្គ្រាមផុតរលត់ទៅ សេចក្តីស្រឡាញ់ក៏ចាប់ផ្តើម៖ ពិធីមង្គលការរបស់កងទ័ពកម្ពុជាម្នាក់នៅភូមិមួយក្បែរព្រំដែនកម្ពុជា-ឡាវ

បន្ទាប់ពីសង្រ្គាមឈ្លានពានរបស់ប្រទេសថៃជាលើកទី២មកលើបូរណភាពទឹកដីកម្ពុជាបានបញ្ចប់, សំឡេងផ្ទុះអាវុធពីចម្ងាយ និងសំឡេងប្រយុទ្ធគ្នាក្នុងសមរភូមិយ៉ាងក្តៅគគុកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃប្រជាជនកម្ពុជា ប្រែទៅជាស្ងប់ស្ងាត់ ចំណែកឯប្រជាជនភៀសសឹកកម្ពុជាអាចវិលត្រលប់ទៅកាន់ភូមិដ្ឋានរបស់ខ្លួនវិញ។ ពីសំឡេងដ៏គួរឲ្យរន្ធត់មួយនៃសំឡេងផ្ទុះអាវុធ និងការទម្លាក់គ្រាប់បែក ទៅជាភាពស្ងប់ស្ងាត់, ពីសង្រ្គាមទៅជាសន្តិភាព, ទាំងនេះគឺជាអ្វីដែលប្រជាជនកម្ពុជាចង់ទទួលបាន។ ខណៈពេលដែលប្រទេសជាតិមានសន្តិភាពនាគ្រានេះ, កងទ័ពកម្ពុជាម្នាក់នៅភូមិមួយក្បែរព្រំដែនកម្ពុជា-ឡាវ ចាប់ផ្តើមទំព័រជីវិតថ្មី គឺការរៀបអាពាហ៍ពិពាហ៍។ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ សេង បណ្ឌិត កងទ័ពកម្ពុជានៃយោធភូមិភាគទី១ បានដឹកដៃគូដណ្ដឹងរបស់ខ្លួនឈ្មោះ ឈាន សុភាន់ ដើម្បីផ្ដិតយករូបថតមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ នៅអគារមរតកសង្គមរាស្រ្តនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ)នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។

January 2, 2026
Photo & Text by Sreng Lyda
Documentation Center of Cambodia Archives