Home / Post

Promoting Democracy and Good Governance Through Youth Leadership in Volunteer Civil Action: ​Takeo Documentation Center Staff Support Volunteers in Applying Leadership, Governance, and Research Skills – October, 2025

Project: Promoting Democracy and Good Governance through Youth Volunteer Leadership in Social Engagement

Report Authors: Pheng Pong-Rasy and Chim Sokkea
Activity Period: October 11–16, 2025
Locations: Takeo and Kandal provinces, Cambodia

Purpose of the Activity:
The Documentation Center of Cambodia (DC-Cam) conducted field visits to monitor and support youth volunteers as they interviewed survivors of the Khmer Rouge regime. The goal was to help volunteers apply leadership, governance, and research skills learned in prior training sessions.

Activity:
During the field activities conducted in various communities in October 2025, Cambodian youth volunteers from the Documentation Center of Cambodia (DC-Cam) had the opportunity to apply lessons on leadership, good governance, democratic principles, and research techniques learned during the first and second training sessions held in August and September 2025.
To ensure that the youth volunteers were confident and courageous in their work with survivors of the Khmer Rouge regime, DC-Cam staff from the Takeo and Prey Veng provincial branches visited the field to monitor, evaluate, and provide additional guidance on leadership, communication, and work processes, including instructions on how to submit documentation.
From October 11–16, 2025, the DC-Cam team traveled to Bati, Tram Kak, and Prey Kabas districts in Takeo province, and then to Kandal Stung district in Kandal province, to observe and guide youth volunteers on how to submit documents to DC-Cam. They visited survivors’ homes with the volunteers and observed the interview process.

Key Observations:
– Volunteers often skipped initial greetings and jumped straight into interviews.
– Interviews lacked depth due to insufficient probing of survivors’ experiences.
– Nervousness and inexperience led to awkward communication.
– Some volunteers failed to bring notebooks, missing key details.
– Volunteers struggled to help survivors recall their most difficult life experiences.
– Post-interview interactions were rushed, missing opportunities for rapport.
– Volunteers often didn’t introduce themselves properly, affecting trust.

Recommendations:
– Spend time building rapport before interviews.
– Allow survivors to fully share their stories before asking detailed questions.
– Use natural, conversational body language and phrasing.
– Always bring note-taking materials.
– Guide survivors through chronological storytelling to identify key experiences.
– Stay a few minutes after interviews to chat and close respectfully.
– Clearly introduce oneself to build trust and connection.

Technical Training:
Volunteers initially struggled with transferring interview files using apps like CamScanner, OneDrive, and Google Drive. After hands-on guidance, they became confident in submitting documents independently.

របាយការណ៍
សកម្មភាពចុះសង្កេតមើល តាមដាន និងផ្តល់ការណែនាំបន្ថែម ដល់យុវជនស្ម័គ្រចិត្តកម្ពុជា ក្នុងពេលធ្វើសម្ភាសន៍ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

កាលបរិច្ឆេទ៖ ថ្ងៃទី១១-១៦ ខែតុលា ឆ្នាំ២០២៥
ទីតាំង៖ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ស្រុកត្រាំកក់, ស្រុកបូរីជលសារ, និងស្រុកព្រៃកប្បាស ខេត្តតាកែវ
បុគ្គលិក៖ ផេង ពង្សរ៉ាស៊ី និង ជីម សុខគា

គោលបំណងនៃសកម្មភាព៖
បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តតាកែវ បានចុះទៅកាន់សហគមន៍ ដើម្បីតាមដាន និងគាំទ្រយុវជនស្ម័គ្រចិត្ត នៅពេលអ្នកទាំងនោះចុះទៅសម្ភាសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គោលដៅគឺដើម្បីជួយយុវជនស្ម័គ្រចិត្តឱ្យអនុវត្តភាពជាអ្នកដឹកនាំ ការគ្រប់គ្រង និងជំនាញស្រាវជ្រាវដែលបានរៀននៅក្នុងវគ្គបណ្តុះបណ្តាលពីមុន។

សកម្មភាព៖
ស្ថិតក្នុងពេលវេលានៃការចុះទៅអនុវត្តសកម្មភាពនៅតាមសហគមន៍នៅក្នុងខែតុលា ឆ្នាំ២០២៥ នេះ យុវជនស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា មានឱកាសក្នុងការអនុវត្តមេរៀនស្តីអំពីភាពជាអ្នកដឹកនាំ, អភិបាលកិច្ចល្អ, គោលការណ៍លទ្ធិប្រជាធិ​បតេយ្យ និងបច្ចេកទេសក្នុងការស្រាវជ្រាវ ដែលខ្លួនបានសិក្សារួចមកហើយកាលពីវគ្គបណ្តុះបណ្តាលលើកទី១ និងលើកទី២កន្លងទៅក្នុងខែសីហា និងកញ្ញា ឆ្នាំ២០២៥។ ដើម្បីធានាថា យុវជនស្ម័គ្រចិត្តទាំងនោះ មានភាពជឿជាក់ និងប្រើប្រាស់ភាពក្លាហានរបស់ខ្លួនក្នុងការអនុវត្តការងារជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា តាមរយៈសាខាមជ្ឈមណ្ឌលឯកសារកម្ពុជាប្រចាំខេត្តតាកែវ និងខេត្តព្រៃវែង បានចុះដល់ទីតាំងផ្ទាល់ដើម្បីត្រួតពិនិត្យ វាយតម្លៃ ផ្តល់អនុសាសន៍បន្ថែមទាក់ទងនឹងភាពជាអ្នកដឹកនំា ទំនាក់ទំនង និងដំណើរការសកម្មភាពការងារ ព្រមទាំងការបង្រៀនពីរបៀបនៃការបញ្ជូនឯកសារ។

ពីថ្ងៃទី១១-១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាខេត្ត តាកែវ បានធ្វើដំណើរទៅកាន់ស្រុកបុរីជលសារ ស្រុកត្រាំកក់ ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបន្តដំណើរទៅកាន់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីពិនិត្យ វាយតម្លៃ ផ្តល់អនុសាសន៍បន្ថែម និងបង្រៀនដល់យុវជនស្ម័គ្រចិត្តឱ្យចេះពីរបៀបបញ្ជូនឯកសារមកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា។ យើងបានចុះទៅកាន់ផ្ទះរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ជាមួយយុវជនស្ម័គ្រចិត្ត និងបានសង្កេតមើលដំណើរការនៃកិច្ចសម្ភាសរបស់អ្នកទាំងនោះ។

តាមរយៈការសង្កេតជាមួយយុវជនស្ម័គ្រចិត្តទាំងអស់ យើងសង្កេតឃើញភាពខ្វះចន្លោះមួយចំនួនដែលយុវជនស្ម័គ្រចិត្តពុំទាន់បានអនុវត្តឱ្យបានល្អនៅឡើយ។ ចំណុចខ្វះខាតទាំងនោះគឺ៖
១) ពេលចូលដល់ផ្ទះអ្នករស់រានមានជីវិត យុវជនស្ម័គ្រចិត្តពុំបានចំណាយពេលវេលាបន្តិចបន្តួចរបស់ខ្លួនក្នុងការសំណេះសំណាល ឬសួរសុខទុក្ខម្ចាស់ផ្ទះ ឬអ្នករស់រានមានជីវិតឡើយ។ យុវជនស្ម័គ្រចិត្តភាគច្រើន បានចាប់ផ្តើមធ្វើកិច្ចការតែម្តង។
២) យុវជនស្ម័គ្រចិត្ត ហាក់ដូចជាពុំបានពិភាក្សាលម្អិតពីបទពិសោធន៍ដែលពុំអាចបំភ្លេចបានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលជាហេតុធ្វើឱ្យព័ត៌មានដែលទទួលបាន នៅមានភាពខ្វះខាត ឬមិនពេញលេញ។
៣) ការប្រើប្រាស់ពាក្យសម្តី និងកាយវិការ នៅឆ្គាំឆ្គងខ្លះ ដោយសារតែអ្នកទាំងនោះមានការភិតភ័យ និងពុំធ្លាប់មានបទពិសោធន៍ធ្វើសម្ភាសជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ពីមុនមក។
៤) យុវជនស្ម័គ្រចិត្តខ្លះពុំបានយកសៀវភៅកំណត់ហេតុទៅជាមួយឡើយ ដែលជាហេតុធ្វើឱ្យខ្លួនពុំបានកត់ត្រានូវចំណុចសំខាន់ៗដែលអ្នករស់រានមានជីវិតបានប្រាប់ និងពុំបានកត់ត្រាពីចម្ងល់ផ្សេងៗសម្រាប់សួរត្រឡប់ទៅកាន់អ្នករស់រានមានជីវិតវិញ។
៥) ក្នុងករណីដែលចាស់ៗគាត់ពិបាកបែងចែកថា តើបទពិសោធន៍ណាដែលលំបាក ឬជូរចត់ជាងគេក្នុងជីវិតគាត់ យុវជនស្ម័គ្រចិត្តពុំទាន់ចេះសួរសំណួរណាដែលអាចលើកទឹកចិត្តចាស់ៗឱ្យនឹកឃើញពីបទពិសោធន៍លំបាកៗទាំងនោះ។
៦) នៅពេលដែលដំណើរការកិច្ចការសម្ភាសត្រូវបានបញ្ចប់ យុវជនស្ម័គ្រិចត្តហាក់ដូចជាប្រញាប់ប្រញាល់ចាកចេញភ្លាម ដោយមិនបាននៅអង្គុយសំណេះសំណាលបន្ថែមទៀតទេ។
៧) យុវជនស្ម័គ្រចិត្តខ្លះ ពុំបានបង្ហាញអត្តសញ្ញាណរបស់ខ្លួនប្រាប់ទៅចាស់ៗថា ខ្លួនរស់នៅទីណាទេ ទន្ទឹមនឹងអ្នកទាំងនោះរស់នៅក្នុងភូមិឃុំជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែរ។ ការមិនបង្ហាញអត្តសញ្ញាណ គឺអាចជាការបាត់បង់ព័ត៌មានពីចាស់ៗ ព្រោះថាគាត់អាចមិនទុកចិត្តយើង។

ការផ្តល់អនុសាសន៍លើចំណុចទាំង៧៖
១) ពេលចូលដល់ផ្ទះអ្នករស់រាន គួរត្រូវចំណាយពេលវេលាសមគួរប្រហែលពី៥ទៅ១០នាទី ដើម្បីសំណេះសំណាលពីនេះពីនោះជុំវិញជីវិតរស់នៅប្រចាំថ្ងៃ និងរបររកស៊ីបច្ចុប្បន្ន។ វាជាជំនួបបែបធម្មតារបស់អ្នកភូមិ។ ជៀសវាង ចូលទៅភ្លាម ចាប់ផ្តើមសួរសំណួរភ្លាម។
២) ពេលសួរនាំពីបទពិសោធន៍ជីវិត (ក្នុងផ្នែកទី២នៃកម្រងសំណួរ) សូមកុំប្រញាប់ប្រញាល់។ សួរឱ្យគាត់រៀបរាប់រឿងរ៉ាវរបស់គាត់ឱ្យអស់សិន ទើបយើងអាចផ្តោតសួរពីចំណុចដែលយើងចង់បាន។
៣) សូមប្រើប្រាស់កាយវិការរបៀបជាអ្នកភូមិជជែកគ្នា។ ជៀសវាងអានសំណួរដែលមាននៅក្នុងកម្រងសំណួរសួរគាត់។ ត្រង់នេះមានន័យថា យើងអាចលួចមើលកម្រងសំណួរ រួចយកតាមរបៀបការរៀបចំពាក្យសម្តីរបស់យើងសួរទៅគាត់។
៤) សូមឱ្យមានសៀវភៅកំណត់ហេតុ និងប៊ិច ដើម្បីកត់ត្រាចំណុចសំខាន់ៗ និងកត់ត្រាពីអ្វីដែលយើងចង់សួរបន្តទៅគាត់។
៥) ក្នុងករណីដែល ចាស់ៗគាត់ពិបាកបែងចែកថា តើបទពិសោធន៍ណាដែលលំបាក ឬជូរចត់ជាងគេក្នុងជីវិតគាត់ សូមឱ្យគាត់រៀបរាប់ពីបទពិសោធន៍របស់គាត់តាមលំដាប់លំដោយ (ឧទាហរណ៍៖ មុនដំបូងគាត់ធ្វើពេទ្យឃុំ, បន្ទាប់មកគាត់ប្តូរទៅធ្វើជាសមាជិកក្រុមនារី, បន្ទាប់មកទៀតគាត់ប្តូរមកធ្វើពេទ្យស្រុក ហើយចុងក្រោយគាត់ត្រូវបណ្តេញចេញពីពេទ្យ​ដោយសារតែប្តីរបស់គាត់ជាប់ពាក់ព័ន្ធនឹងកំហុសសីលធម៌)។ យើងត្រូវសួរគាត់ម្តងមួយព្រឹត្តិការណ៍រហូតដល់អស់។ បន្ទាប់មក សូមឱ្យគាត់គិតមើលថា តើក្នុងចំណោមព្រឹត្តិការណ៍ទាំងនោះ មានព្រឹត្តិការណ៍ណាដែលគាត់គិតថា ធូរចត់ ឬលំបាកជាងគេ ឬសប្បាយជាងគេ។
៦) នៅពេលកិច្ចការសម្ភាសចប់សព្វគ្រប់ជាមួយគាត់ សូមកុំប្រញ៉ាប់ប្រញាល់ចាកចេញពីគាត់។ យើងគួរនៅចំណាយពេលវេលាពី៥ទៅ១០នាទី ដើម្បីនៅជជែកលេងជាមួយគាត់ និងរៀបចំឧបករណ៍របស់យើងមុនចាកចេញ។ បន្ទាប់មក យើងលាគាត់ចេញមក។
៧) សូមបង្ហាញអត្តសញ្ញាណរបស់ខ្លួនប្រាប់ទៅចាស់ៗ ព្រោះថាយើងគឺជាមនុស្សនៅក្នុងភូមិឃុំជាមួយគាត់។ ធ្វើដូច្នេះ យើងនឹងអាចចំណេញព័ត៌មានបានច្រើនជាង ការមិនបានប្រាប់គាត់។ ឧទាហរណ៍៖ ខ្ញុំជាកូនរបស់ ពូ ព្រឿន មីង យ៉ុ នៅជិតនេះដែរ។ ខ្ញុំស្គាល់យាយ តែប្រហែលជាយាយមិនចាំខ្ញុំទេ!………..

ការបង្រៀនបន្ថែមពីការផ្ទេរ ឬបញ្ជូនឯកសារ​ដែលសម្ភាសបាន៖
យុវជនស្ម័គ្រចិត្តភាគច្រើន ពុំទាន់យល់ច្បាស់ពីរបៀបនៃការបញ្ជូនឯកសារពីទូរសព្ទ ឬឧបករណ៍របស់ខ្លួន មកកាន់មជ្ឈមណ្ឌលឯកសារកម្ពុជា តាមរយៈអនឡាញ និងកម្មវិធីមួយចំនួនដូចជា CamScanner App, OneDrive, និង Drive។ ភាពមិនយល់ច្បាស់នេះ បានបង្កជាការធុញទ្រាន់ក្នុងការអនុវត្តសកម្មភាព​។ បន្ទាប់ពីមានការពន្យល់ និងអនុវត្តជាក់ស្តែងក្នុងការបញ្ជូនឯកសាររួចមក យុវជនស្ម័គ្រចិត្តទាំំងអស់ យល់ច្បាស់ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចូនឯកសារដោយពុំចាំបាច់មានការណែនាំតទៅទៀត។

Full report