The Queen Mother Library
ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ និសិ្សតឆ្នាំទី៤ចំនួន១៩រូប ជំនាញផ្នែកច្បាប់មកពីសាលកវិទ្យាល័យជាតិគ្រប់គ្រង ក្នុងរាជធានីភ្នំពេញ បានមកទស្សនកិច្ចនិងសិក្សាស្វែងយល់អំពីការផ្សព្វផ្សាយសៀវភៅនិងបណ្ណសារប្រវត្តិសាស្រ្តនៃកម្ពុជាមួយចំនួន ដែលបានដាក់បំរើជាសាធារណជូនដល់ សិស្ស និសិ្សត អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ នៅក្នុងព្រះរាជបណ្ណាល័យហ្លួងម៉ែ។
ក្រោយបានទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែរួចមក ក្រុមនិស្សិតទាំងអស់នៃសាលកវិទ្យាល័យជាតិគ្រប់គ្រង មានចំណាប់អារម្មណ៍ថា៖ មូលហតុដែលយើងខ្ញុំមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ ព្រោះអ្នកគ្រូនៅសាលាមានគោលការណ៍មួយ គឺចង់ឲ្យសិស្សស្គាល់ពីកន្លែងប្រវត្តិសាស្រ្តឲ្យបានច្រើន អ្នកគ្រូ បានណែនាំយើងខ្ញុំមកទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ដំបូងឡើយ យើងខ្ញុំគិតថា ព្រះរាជបណ្ណល័យហ្លួងម៉ែគឺជាកន្លែងមួយដែលសរសេររៀបរាប់ពីជីវប្រវត្តិរបស់សម្ដេចម៉ែប៉ុណ្ណោះ ព្រោះតែមានឈ្មោះថា ព្រះរាជបណ្ណាល័យហ្លួងម៉ែ។ ប៉ុន្តែក្រោយពីយើងខ្ញុំនិងមិនរួមថ្នាក់បានទស្សនកិច្ចនៅព្រះរាជបណ្ណាល័យហ្លួងម៉ែរួច ទើបយើងខ្ញុំដឹងថា នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ មានការចងក្រងឯកសារផ្សេងៗជាច្រើន ដែលនិយាយពីប្រវត្តិសាស្រ្តខ្មែរក្រហម និងមានវិឌីអូឯកសារផ្សេងៗទៀត។ បន្ទាប់ពីពេលដែលបានការណែនាំរៀបរាប់ពីឯកសាររបស់លោកគ្រូ អ្នកគ្រូ នៅព្រះរាជបណ្ណាល័យហ្លួងម៉ែ យើងខ្ញុំពិតជាចាប់អារម្មណ៍ ក្នុងការចងក្រងឯកសាររបស់ព្រះរាជបណ្ណាល័យហ្លួងម៉ែណាស់ ព្រោះវាអាចផ្ដល់នូវឯកសារមួយចំនួនដល់សិស្សនិស្សិតដែលគាត់ចង់ដឹងពីប្រវត្តិសាស្រ្តខ្មែរតាំងពីសម័យដើម ដូចជាមុនសម័យប៉ុល ពត ឬក្រោយសម័យប៉ុល ពតជាដើម។
ជាពិសេស ក្រោយបានទទួលការស្វាគមន៍យ៉ាងរាក់ទាក់នៅក្នុងព្រះរាជបណ្ណាល័យហ្លួងម៉ែ យើងខ្ញុំជាក្រុមនិស្សិតទាំងអស់ បានទទួលចំណេះដឹងបន្ថែមអំពីប្រវត្តិសាស្រ្ត ព្រឹត្តិការណ៍កម្ពុជាក្នុងសម័យនានា សិល្បៈ ស្ថាបតយ្យកម្ម និងគំនូរ នៅក្នុងបណ្ណសារនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលទាំងនេះគឺដូចទៅនឹងចំណងចំណូលចិត្តរបស់ក្រុមនិសិ្សតយើងខ្ញុំ។ នៅក្នុងមជ្ឈមណ្ឌលឯកសារកម្ពុជា មានទិដ្ឋភាពស្ងប់ស្ងាត់ រួមជាមួយរុក្ខជាតិស្អាតៗ និងមានការរៀបចំយ៉ាងទាក់ទាញ មិនតែប៉ុណ្ណោះ មិត្តភក្តិទាំងអស់មានការចាប់អារម្មណ៍ជាមួយរូបគ្រុឌដែលជាស្លាកសញ្ញារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ហើយពេលដែលបានយល់នៅអត្ថន័យនៃរូប ពួកខ្ញុំកាន់តែមានការចាប់អារម្មណ៍ខ្លាំងបន្ថែមទៅទៀត។
October 1, 2025
Photo by Thy Kim Hong
Documentation Center of Cambodia Archives