អ្នកគ្រូ ឌួង រ៉ាដែន បង្រៀននៅសាលាបឋមសិក្សាបារាយណ៍កើត បានមកទស្សនាមជ្ឈមណ្ឌលឯកសារកម្ពុជាសាខាខេត្តព្រៃវែង នៅសប្តាហ៍ទី២ ខែកញ្ញា ឆ្នាំ២០២៥។ អ្នកគ្រូ ធ្លាប់បានចូលរួមក្នុងសកម្មភាពសង្គមជាច្រើននៅភូមិកំណើតរបស់គាត់។ ក្រៅពីអានសៀវភៅ និងឯកសារខ្លះៗនៅក្នុងការិយាល័យមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ក្រុមការងារបានពិភាក្សាកិច្ចការងារយុវជនស្ម័គ្រចិត្ត និងការងារនៅក្នុងសហគមន៍ជាមួយអ្នកគ្រូ។ អ្នកគ្រូ បានស្នើសុំសៀវភៅមួយចំនួនដូចជា ទម្លាយភាពស្ងៀមស្ងាត់, បូជាភ្លើង, សៀវភៅណែនាំគ្រូបង្រៀន និងទស្សនាវដ្តីស្វែងរកការពិត ដើម្បីទុកជាឯកសារផ្ទាល់ខ្លួន។ អ្នកគ្រូ បានចាត់ទុកឯកសារទាំងនោះថា ជាឯកសារដ៏មានតម្លៃបំផុត។
Mrs. Duong Raden, a teacher at Baray Ket Primary School, visited Prey Veng Documentation Center during the second week of September 2025. She has participated in many social activities within her community. During her visit, she read various books and documents at the Center, and the team engaged in discussions with her about youth volunteerism and community development. Mrs. Raden requested several books, including Breaking the Silence, Holocaust: Questions I Am Asked About the Holocaust, the Teacher’s Guide, and Searching for the Truth magazine, which she wished to keep as personal resources. She considered these documents to be of great value.
Photo & Report: Dararoth Meta and Thon Sreypich