Home / Post

Koh Thma Documentation Center: សិស្សចំនួន៤នាក់ (ស្រី៤) មកពីសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ បានធ្វើដំណើរមកផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ដើម្បីសុំទីតាំងអង្គុយធ្វើកិច្ចការសាលានិងរំលឹកមេរៀន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥

វេលាម៉ោង ៤:០០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ មានសិស្សស្រីចំនួន៤នាក់ (ស្រី៤) មកពីសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ បានធ្វើដំណើរមកផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ដើម្បីសុំទីតាំងអង្គុយធ្វើកិច្ចការសាលានិងរំលឹកមេរៀន។

ជាកិច្ចចាប់ផ្ដើម លោក ឈុំ រ៉ា បានធ្វើការណែនាំខ្លួន និងបានសួរពីគោលបំណងរបស់សិស្សានុសិស្ស ដើម្បីងាយស្រួលក្នុងការរៀបចំឲ្យត្រូវតាមគោលបំណងរបស់សិស្ស។

គោលបំណងរបស់សិស្សអញ្ជើញមកផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ដើម្បីធ្វើកិច្ចការសាលា និងរំលឹកមេរៀន។ ខាងក្រោមនេះ ជាការយល់ឃើញ និងចំណាប់អារម្មណ៍របស់សិស្សានុសិស្ស៖

១) នាងខ្ញុំ ឈ្មោះ កុល វ៉ារ៉ង អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ ថ្ងៃនេះខ្ញុំទំនេរពីការសិក្សាររយៈពេលមួយម៉ោងក៏បានបបួលមិត្តភក្តិមកអង្គុយរំលឹកមេរៀន និងធ្វើកិច្ចការសាលានៅផ្ទះសហគមន៍ភូមិក្ដុលលើ។ ខ្ញុំគិតថានៅទីនេះស្ងាត់ល្អ ស្អាតនិងមានទេសភាពស្អាត។ ម៉្យាងទៀតខ្ញុំចង់ឲ្យមិត្តភក្តិបានស្គាល់ផ្ទះសហគមន៍ភូមិក្ដុលលើ ដែលជាកន្លែងឯកសារប្រវត្តិសាស្រ្តរបបកម្ពុជាកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។

២) នាងខ្ញុំឈ្មោះ អេង ពីន អាយុ ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ ថ្ងៃនេះខ្ញុំមកមានគោលបំណងមកអង្គុយរំលឹកមេរៀនជាមួយមិត្តភក្តិនៅផ្ទះសហគមន៍ភូមិក្ដុលលើ។ ជាពិសេសខ្ញុំចង់ឃើញរូបភាពអ្នកទោសដែលមិត្តខ្ញុំនិយាយប្រាប់ថាមាននៅក្នុងផ្ទះសហគមន៍ភូមិក្ដុលលើ។ ខ្ញុំមានអារម្មណ៍ថាផ្ទះសហគមន៍ភូមិក្ដុលលើស្អាតនិងមានផាសុខភាព។ លើសពីនេះខ្ញុំមានអារម្មណ៍ថា ដូចជាបានទៅដល់គុកទួលស្លែង។ ក្រោយពេលខ្ញុំឃើញរូបភាពអ្នកទោសទាំងនេះ ខ្ញុំពិតជាមានអារម្មណ៍ ថាអាណិត និងសោកស្ដាយជាខ្លាំង ហើយខ្ញុំមិនចង់ឲ្យរបបដ៏ឃោរឃៅមួយនេះកើតឡើងម្ដងទៀតឡើយ។

៣) នាងខ្ញុំឈ្មោះ ឈាង សៀវលីន អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ នៃសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ ខ្ញុំមកផ្ទះសហគមន៍ភូមិក្ដុលលើដោយសារមិត្តភក្ដិបបួលមករំលឹកមេរៀន។ ពេលខ្ញុំចូលមកផ្ទះ សហគមន៍ភូមិក្ដុលលើធ្វើឲ្យខ្ញុំនឹកដល់សម័យខ្មែរក្រហមធ្លាប់បានសិក្សា ដែលជាហេតុបណ្ដាលចិត្តធ្វើឲ្យខ្ញុំចង់ដឹងពីប្រវត្តិ សាស្រ្តកម្ពុជាប្រជាធិបតេយ្យកាន់តែច្រើនឡើង។ ថ្ងៃក្រោយខ្ញុំនឹងមកសិក្សាស្វែងយល់អំពីរបបខ្មែរក្រហមឲ្យបានច្រើនបន្ថែមទៀត។

៤) នាងខ្ញុំឈ្មោះ រៀម ហ្គេកហ័ង អាយុ ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០ ​នៃសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្ដុលផ្សារ។ ថ្ងៃនេះខ្ញុំមកផ្ទះសហគមន៍ភូមិក្ដុលលើ ដើម្បីអង្គុយរំលឹកមេរៀនជាមួយមិត្តភក្តិ ព្រោះទីនេះស្ងប់ស្ងាត់និងមានទេសភាពល្អ ធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់អានសៀវភៅ។ ពេលខ្ញុំមកផ្ទះសហគមន៍ភូមិក្ដុលលើ ខ្ញុំបានចាប់អារម្មណ៍ទៅលើរូបភាពអ្នកទោស និងសៀវភៅប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។

រាយការណ៍ដោយៈ វី ស៊ីថា

នាងខ្ញុំឈ្មោះ កុល វ៉ារ៉ង អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុន សែនក្ដុលផ្សារ។ ថ្ងៃនេះខ្ញុំទំនេរពីការសិក្សាររយៈពេលមួយម៉ោងក៏បានបបួលមិត្តភក្តិមកអង្គុយរំលឹកមេរៀន និងធ្វើកិច្ចការសាលានៅផ្ទះសហគមន៍ភូមិក្ដុលលើ។ ខ្ញុំគិតថានៅទីនេះស្ងាត់ល្អ ស្អាតនិងមានទេសភាពស្អាត។ ម៉្យាងទៀតខ្ញុំចង់មិត្តភក្តិបានស្គាល់ផ្ទះសហគមន៍ភូមិក្ដុលលើដែលជាកន្លែងមានឯកសារប្រវត្តិសាស្រ្តរបបកម្ពុជាកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។

នាងខ្ញុំឈ្មោះអេង ពីន អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន ក្ដុលផ្សារ។ ថ្ងៃនេះខ្ញុំមកមានគោលបំណងមកអង្គុយរំលឹកមេរៀនជាមួយមិត្តភក្តិនៅផ្ទះសហគមន៍ភូមិក្ដុល លើ។ ជាពិសេសខ្ញុំចង់ឃើញរូបភាពអ្នកទោសដែលមិត្តខ្ញុំនិយាយប្រាប់ថាមាននៅក្នុងផ្ទះសហគមន៍ភូមិក្ដុល លើ។ ខ្ញុំមានអារម្មណ៍ថាផ្ទះសហគមន៍ភូមិក្ដុលលើស្អាតនិងមានផាសុខភាព។ លើសពីនេះខ្ញុំមានអារម្មណ៍ថា ដូចជាបានទៅដល់គុកទួលស្លែង។ ក្រោយពេលខ្ញុំឃើញរូបភាពអ្នកទោសទាំងនេះ ខ្ញុំពិតជាមានអារម្មណ៍ ថាអាណិត និងសោកស្ដាយជាខ្លាំង ហើយខ្ញុំមិនចង់ឲ្យរបបដ៏ឃោរឃៅមួយនេះកើតឡើងម្ដងទៀតឡើយ។

នាងខ្ញុំឈ្មោះឈាង សៀវលីន អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុន សែនក្ដុលផ្សារ។ ខ្ញុំមកផ្ទះសហគមន៍ភូមិក្ដុលលើដោយសារមិត្តភក្ដិបបួលមករំលឹកមេរៀន។ ពេលខ្ញុំចូលមកផ្ទះ សហគមន៍ភូមិក្ដុលលើធ្វើឲ្យខ្ញុំនឹកដល់សម័យខ្មែរក្រហម ដែលជាហេតុបណ្ដាលចិត្តធ្វើឲ្យខ្ញុំចង់ដឹងពីប្រវត្តិ សាស្រ្តកម្ពុជាប្រជាធិបតេយ្យកាន់តែច្រើនឡើង។ ថ្ងៃក្រោយខ្ញុំនិងមកសិក្សាស្វែងយល់អំពីរបបខ្មែរក្រហមឲ្យ បានច្រើនបន្ថែមទៀត។

នាងខ្ញុំឈ្មោះរៀម ហ្គេកហ័ង អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុន សែនក្ដុលផ្សារ។ ថ្ងៃនេះខ្ញុំមកផ្ទះសហគមន៍ភូមិក្ដុលលើ ដើម្បីអង្គុយរំលឹកមេរៀនជាមួយមិត្តភក្តិ ព្រោះទីនេះ ស្ងប់ស្ងាត់និងមានទេសភាព ធ្វើឲ្យខ្ញុំមានអារម្មណ៍ចង់អានសៀវភៅ។ ពេលខ្ញុំមកផ្ទះសហគមន៍ភូមិក្ដុលលើ ខ្ញុំបានចាប់អារម្មណ៍ទៅលើរូបភាពអ្នកទោស និងសៀវភៅប្រវត្តិសាស្រ្តរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។

Photos by Vy Sitha and Chhum Ra
July 18, 2025
Documentation Center of Cambodia Archives

Full report