ឌឹម គឹមសាន មេភូមិទី៨ ឃុំកោះសូទិន ស្រុកកោះសូទិន។ នៅពីក្មេង ខ្ញុំទៅរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ចូលរៀននៅសាលាបឋមសិក្សាដីដុះ។ បន្ទាប់មកខ្ញុំបានប្ដូរទៅរៀនសាលាបឋមសិក្សាទួលថ្មរហូតដល់ថ្នាក់ទី៩ចាស់។ បន្ទាប់ពីរដ្ឋប្រហារលន់ នល់ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ ខ្ញុំឃើញបាតុកម្មបានផ្ទុះឡើងនិង ក្បួនបាតុករដង្ហែរចូលមកដល់ទីរួមខេត្ត។ នៅឆ្នាំ១៩៧១ និងឆ្នាំ១៩៧២ ខ្ញុំបន្តរស់នៅជាមួយបងស្រីនៅទីរួមខេត្តកំពង់ចាម ប៉ុន្តែបានឈប់រៀនទៅហើយ ពីព្រោះនៅពេលនោះ ការប្រយុទ្ធគ្នាទាហាន លន់ នល់ និងកងទ័ពរំដោះខ្មែរក្រហមផ្ទុះតែកាន់តែខ្លាំងឡើងៗ។ កងទ័ពរំដោះខ្មែរក្រហម បានបើកការវាយប្រហារ និងរំកិលចូលមកទីរួមខេត្តបន្តិចម្ដងៗ។ នៅឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានបើកការប្រយុទ្ធជាទ្រង់ទ្រាយធំ និងបានរំដោះតំបន់ជាយទីរួមខេត្តកំពង់ចាមដែលជាកន្លែងដែលខ្ញុំស្នាក់នៅជាមួយបងស្រី។ ខ្ញុំ និងបងស្រីត្រូវបានជម្លៀសទៅភូមិរកាគយក្នុងស្រុកកងមាសនៅភូមិរកាគយ។ ខ្ញុំ និងបងស្រីបានស្នាក់នៅភូមិនេះបានមួយរយៈ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ ទីរួមខេត្តកំពង់ចាមត្រូវបានឡោមព័ទ្ធទៅដោយកងទ័ពរំដោះខ្មែរក្រហមគឺមានតែផ្លូវទឹកប៉ុណ្ណោះដែលជាផ្លូវអាចចូលក្នុងទីរួមខេត្ត។ ទាហានម៉ារ៉ីនលន់ នល់ តែងតែបើកនាវាសឹក និងនាវាដឹកស្បៀងនិងសម្ភារៈសឹកផ្សេងៗពីទីក្រុងភ្នំពេញទៅទីរួមខេត្ត និងជាញឹកញាប់ទទួលរងការវាយប្រហារដោយកងទ័ពរំដោះខ្មែរក្រហមពីត្រើយម្ខាងៗនៃទន្លេមេគង្គ។ រហូតឆ្នាំ១៩៧៣ កងទ័ពរំដោះខ្មែរក្រហមបានវាយរំដោះបានពាក់កណ្ដាលនៃទីរួមខេត្តកំពង់ចាម និងនៅបន្តប្រយុទ្ធជាមួយទាហានលន់ នល់ សេសសល់នៅម្ដុំសាលាខេត្ត។ នៅឆ្នាំ១៩៧៤ ខ្ញុំរត់មករស់នៅភូមិកំណើតជាមួយឪពុកម្ដាយវិញ។ ចន្លោះពីឆ្នាំ១៩៧៤ និងដើមឆ្នាំ១៩៧៥ ខ្ញុំត្រូវបានដាក់ធ្វើការកងប្រវាស់ដៃដើម្បីជួយច្រូតស្រូវ និងប្រមូលដំណាំផ្សេងៗចែកគ្នាហូប។ ឆ្នាំ១៩៧៦គឺជាចាប់ផ្ដើមសហករណ៍ និងការធ្វើការនៅកងចល័តនៅតាមការដ្ឋាន។ ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការនៅកងចល័តរយដែលមានទិសដៅទៅធ្វើស្រែនិងលើកទំនប់នៅការដ្ឋានឆ្ន័ត្រ ក្រោយមកទៀតទៅធ្វើការនៅចំការកៅស៊ូពាមជាំង តែក៏ត្រូវបានខ្មែរក្រហមឱ្យមកត្រឡប់មកធ្វើការនៅស្រុកកោះសូទិនវិញ រហូតដល់ពេលដែលខ្មែរក្រហមបានដួលរំលំ។ ក្រោយឆ្នាំ១៩៧៩ ខ្ញុំបានត្រឡប់មករស់នៅផ្ទះខ្ញុំវិញ ហើយប្រកបរបបកសិកម្មវិញ។ ទាក់ទងនឹងបញ្ហាតាមព្រំដែនកម្ពុជា-ថៃ មានបានប៉ះពាល់យ៉ាងខ្លាំង សម្រាប់ខ្ញុំដែលដោយសារតែដំណាំពោតដែលខ្ញុំបានដាំត្រូវលក់ចេញទៅថៃ តែទោះបីយ៉ាងណាក៏មានការប៉ះពាល់ខ្លាំងនោះតែ សម្រាប់ខ្ញុំ ខ្ញុំសុខចិត្តទុកពោតទាំងលក់នៅក្នុងស្រុក និងធ្វើជាពូជសម្រាប់ឆ្នាំក្រោយ។ សម្រាប់ប្រជាពលរដ្ឋភូមិ៨ ខ្ញុំមានប្រមាណ ៦នាក់ដែលបានធ្វើការនៅប្រទេសថៃ ហើយពួកគេក៏បានត្រឡប់មកវិញកាលពីសបា្តហ៍ និងបានរកការងារធ្វើបន្តនៅទីក្រុងភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ខ្ញុំយល់ឃើញថាការបង្កសង្រ្គាមពីសំណាក់កងទ័ពថែនៅពេលនេះ គឺជាការសម្រេច និងទំនួលខុសទាំងស្រុងរបស់មេភូមិភាគ២ ថៃ និងការចិញ្ចឹមចង់បានទឹកដីខ្មែរ និងប្រាសាទបុរាណខ្មែរទៀតផង។ ការដឹកនាំនៃប្រទេសថៃមិនបានអ្នកទទួលខុសត្រូវច្បាស់លាស់ទើបធ្វើឱ្យគ្រប់ភាគីទាំងពិបាក នឹងសម្របសម្រួល ហើយខ្ញុំសង្ឃឹមថា សង្រ្គាមនឹងបញ្ជាប់ទៅឆាប់ ដោយសារខ្ញុំ ក៏ដូចជាអ្នករស់មានជីវិតផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ជាពិសេសបងប្អូន ដែលនៅតាមព្រំដែន បានឆ្លងរួចមកហើយ។

ខ្ញុំឈ្មោះ តាយ ជួន អាយុ ៤៨ ឆ្នាំ(កើតនៅឆ្នាំ ១៩៧៧) កើតភូមិឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ ខ្ញុំរៀបការប្ដីឈ្មោះ ហាក់ ប៊ុនណា និងមានកូនប្រុសស្រីចំនួន៣នាក់។ ឪពុកខ្ញុំឈ្មោះ ប៉ូល សារឿន និងម្ដាយឈ្មោះ តាយ យិត ហើយមានបងប្អូនប្រុសស្រីចំនួន២នាក់។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី៦ ដោយសារឪពុកស្លាប់នៅរបបខ្មែរក្រហម ហើយម្ដាយខ្ញុំបានស្លាប់ដែល តាំងពីខ្ញុំមានអាយុ១៣ឆ្នាំ បានបងប្អូនជីដូនមួយខ្ញុំយកមកចិញ្ចឹមជាមួយនៅស្ទឹងជីនិត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នៅពេលមានជម្លោះព្រំដែនកម្ពុជាថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានរត់មកស្នាក់នៅក្នុងខេត្តសៀមរាបរយៈពេលចំនួន ៣ យប់។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ខ្ញុំបានត្រឡប់ទៅផ្ទះវិញ។ នៅក្នុងជម្លោះព្រំដែនកម្ពុជាថៃមានការផ្ទុះអាវុធតាមបណ្ដាខេត្តមួយចំនួននៅតាមព្រំដែនមានដូចជា ឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់។ ខ្ញុំបានភៀសខ្លួនម្ដងទៀត ដោយសារមានការបាញ់ពីកងទ័ពថៃម្ដងទៀត ខ្ញុំរត់ចូលទៅក្នុងកន្លែងភៀសសឹក សាលារៀនអណ្ដូងបី (ឃ្លាំងដំឡូងលឹម ហេន) ស្នាក់នៅមួយយប់ ដែលស្ថិតនៅភូមិ អូរតាមែងដែលមានជនភៀសសឹកសជាច្រើននៅក្នុងស្រុកអន្លង់វែង។ នៅក្នុងពេលនោះ រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងសប្បុរសជនមានការចែកអំណោយសម្រាប់ជនភៀសសឹកចំនួន៨០០គ្រួសារ។ នៅក្នុងភូមិ,ឃុំខ្ញុំ មិនមានការខូចទ្រព្យសម្បត្តិទេ។ ពាក្យចាមម្រាម គេនិយាយថាមានការទម្លាក់គ្រាប់បែកមួយគ្រាប់នៅបន្ទាយទាហាន៤១ មិនផ្ទុះ នៅក្នុងភូមិអូរស្រឡៅស្រោង។ បន្ទាយនោះមានការសាងសង់សម្រាប់ទាហានហ្វឹកហ្វឺន មានលេនដ្ឋាន និងកន្លែងស្នាក់នៅយ៉ាងស្អាត។ ប្រជាជនរស់នៅស្រុកអន្លង់វែងមិនមានបាត់បង់ជីវិតទេ ប៉ុន្តែកងទ័ពជួរមុខត្រូវបាត់បង់ជីវិតម្នាក់នៅក្នុងស្រុកអន្លង់វែងនៅភូមិដីថ្មី។ នៅក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ដែលមានតែច្រកទ្វារអន្ដរជាតិជាំស្រងាំ និងមានប្រាសាទតាក្របី។ តាមការយល់ឃើញរបស់ខ្ញុំ ជម្លោះព្រំដែនកម្ពុជាថៃ បានប៉ះពាល់ដល់ សេដ្ឋកិច្ច ការរស់នៅនិងជីវភាពប្រចាំថ្ងៃ ត្រូវរត់ចេញពីផ្ទះសម្បែងចុះ ឡើងមិនបានធ្វើការរកស៊ីអ្វី។
ខ្ញុំឈ្មោះ លាត ចន្ថា អាយុ ៥៣ ឆ្នាំ កើតនៅភូមិរកាគយ ឃុំរកាគយ ស្រុកកងមាសខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិកំពង់ក្របី ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំធ្វើការងារនៅក្នុងក្រុមប្រឹក្សាឃុំគគរ។ ឪពុកខ្ញុំឈ្មោះលាត គង់ម្ដាយឈ្មោះសៅ រុន ខ្ញុំមានបងប្អូនប្រុសស្រីចំនួន ៦ នាក់ខ្ញុំជាកូនទីពីរនៅក្នុងគ្រួសារនៅពីក្មេង ។នៅក្នុងឆ្នាំ១៩៧៥ ខ្ញុំត្រូវបានរស់នៅខេត្តកំពង់ចាម ហើយត្រូវបានជម្លៀងមករស់នៅរកាគយ។ ម្ដាយខ្ញុំធ្វើការនៅផ្ទះ ឪពុកខ្ញុំធ្វើការខាងជួសជុលផ្លូវ។ នៅក្នុងរបបខ្មែរក្រហមខ្ញុំស្ថិតនៅក្នុងកងកុមារធ្វើការដេញចាប់លើកអាចម៍គោពីរោងយកទៅចាក់ក្នុងរណ្ដៅជីកំប៉ុស្ដិ៍។ក្នុងសម័យខ្មែរក្រហមគឺហូបបបរមួយថ្ងៃពីពេលកងកុមាររបស់ខ្ញុំមានគ្នាប្រហែលចំនួន២០ទៅ 30 នាក់ ភាគច្រើនជាកូនអ្នកភូមិ។ ខ្ញុំត្រូវបានរបប ហូបបបរមួយវែកដោយមានការគ្រប់គ្រងពីប្រធានកង ដែលមកពីភូមិផ្សេង។ នៅក្នុងរបបខ្មែរក្រហមបែកពីឪពុកម្ដាយខ្ញុំនៅក្នុងកុមារនៅក្នុងសម័យខ្មែរក្រហមខ្ញុំចង់ចាំបំភ្លេចគឺការហូបបបរនិងអាចម៍គោពីរោងយកទៅចាក់នៅកន្លែងជាកំប៉ុស។ ខ្ញុំចូលរៀននៅឆ្នាំ ១៩៨០ អាយុប្រហែលជា ១២ឆ្នាំ នៅសាលាបឋមសិក្សារកាគយនិងបន្តរៀននៅអនុវិទ្យាល័យនៅពាមជីកង។ ខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី ៧ ខ្ញុំក៏ឈប់រៀនដោយសារជីវភាពខ្ញុំខ្វះខាត និងបានប្រកបរបបកសិកម្មជាមួយម្តាយ។ សម្រាប់បញ្ហាជម្លោះនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ខ្ញុំពិតជាសោកស្តាយនូវទង្វើដែលថៃបានធ្វើមកលើកម្ពុជាទាំង ការបិទព្រំដែន ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ជាពិសេសប្រភេទអាវុធធំៗ មកលើទឹកដីកម្ពុជា ជាពិសេសតំបន់ប្រាសាទបុរាណខ្មែរ។ ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងបានឆ្លងកាត់សម័យសង្គ្រាមទៀតនោះ ខ្ញុំពិតជាមិនចង់ឱ្យប្រទេសធ្លាក់ក្នុងភ្លើងសង្គ្រាមម្ដងហើយ ម្ដងទៀតនោះទេ និងអ្វីដែលខ្ញុំកាត់ពិបាកទទួលយកទៀតនោះ គឺបានឃើញកុមារកម្ពុជា ជាច្រើនរូបមិនអាចទៅសាលា និងត្រូវធ្វើការជម្លៀសខ្លួនពីទីលំនៅ ដែលធ្វើឱ្យខ្ញុំនឹកចាំដូចគ្នា អ្វីដែលខ្ញុំបានឆ្លងកាត់កាលពីសម័យខ្មែរក្រហម។