ក្រសួងកិច្ចការនារី បើកវគ្គបណ្ដុះបណ្តាលដល់មន្ត្រីសាលាស្រុកបុរីអូរស្វាយ សែនជ័យ
របាយការណ៍ដោយ៖ ស្រេង លីដា
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងកិច្ចការនារី ខេត្តស្ទឹងត្រែង បានរៀបចំវគ្គបណ្តុះបណ្តាលមួយសម្រាប់មន្ត្រីរដ្ឋបាលឃុំ និងមន្រ្តីនៅសាលាស្រុកបុរីអូរស្វាយសែនជ័យ។ វគ្គបណ្តុះបណ្តាលនេះផ្តោតស្តីពី៖ បច្ចេកទេសសម្របសម្រួល ,ការនិយាយជាសាធារណៈ ,និងការរៀបចំទម្រង់សម្រាប់បង្ហាញបទបង្ហាញខ្លីៗ។ កម្មវិធីបានប្រព្រឹត្តទៅយ៉ាងរលូននៅ អគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) មានការចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីជាច្រើន។
វគ្គបណ្ដុះបណ្តាលនេះមាន លោក ហ៊ត ពីន ប្រធានការិយាល័យមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង ដែលជាគ្រូបង្គោលផ្ទាល់។ លោកបានចែករំលែកបទពិសោធន៍និងបច្ចេកទេសសំខាន់ៗដែលអាចអនុវត្តបាននៅក្នុងការងាររដ្ឋបាលប្រចាំថ្ងៃ។ លោកផ្តល់អនុសាសន៍ដ៏មានតម្លៃស្ដីពីការជួបប្រជុំសម្របសម្រួល និងអភិវឌ្ឍសមត្ថភាពក្នុងការនិយាយឲ្យមានប្រសិទ្ធភាព។ កម្មវិធីនេះមានគោលបំណងលើកស្ទួយសមត្ថភាពមន្រ្តីអាជ្ញាធរស្រ្តីក្នុងមូលដ្ឋាន ដើម្បីអភិវឌ្ឍគុណភាពការងារនិងការទំនាក់ទំនងជាមួយសហគមន៍កាន់តែមានប្រសិទ្ធភាព។
Training: “Public Coordination, Public Speaking, and Short Presentation Skills” organized by Stung Treng Provincial Department of Women’s Affairs at the Physical Legacy of Sangkum Reastr Niyum, King Father-Queen Mother (Borei O’Svay-Sen Chey)
July 8, 2025
Documentation Center of Cambodia Archives