Home / Post

Koh Thma Documentation Center: សិស្សមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចំនួន៥នាក់(ស្រី៥) អញ្ជើញមកអានសៀវភៅ ទស្សនាវដ្តីស្វែងរកការពិត នៅផ្ទះសហគមន៍ភូមិក្តុលលើ ឬសាលាគរុភណ្ឌស្ទៀង ថ្ងៃទី៤ ខែកក្តដា ឆ្នាំ២០២៥

វេលាម៉ោង១:០០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ មានសិស្សនុស្សសិស្សស្រីចំនួន៥នាក់ មកពីវិទ្យាល័យប៊ុន រ៉ានីហ៊ុន សែនក្ដុលផ្សារបានឆ្លៀតពេលចូលមកអានសៀវភៅនៅផ្ទះសហគមន៍ភូមិក្ដុលលើ។ សិស្សានុស្សបានចំណាយពេលមួយម៉ោង ដែលទំនេរពីការសិក្សា។

ជាកិច្ចចាប់ផ្ដើម លោកឈុំ រ៉ា បានធ្វើការណែនាំខ្លួននិងធ្វើបទបង្ហាញអំពីរូបភាពអ្នកទោសចំនួន៩ ដែលត្រូវបានជាប់ទោសនៅមន្ទីរស-២១។

ជាកិច្ចបន្ទាប់លោកឈុំ រ៉ា បានណែនាំឲ្យសិស្សានុស្សឲ្យអានទស្សនាវដ្ដីស្វែងរកការពិត នៃមជ្ឈមណ្ឌលឯកសារកោះថ្ម លេខពិសេសឆ្នាំ២០២៤។ ទស្សនាវដ្ដីនេះបានសង្ខេបអំពីពិព័រណ៍មួយចំនួនដែលមាននៅក្នុងកន្លែងពិព័រណ៍រូបនៅសាលាបឋមសិក្សាកោះថ្មមួយចំនួនដែរ ។ ជាពិសេសទស្សនាវដ្ដីនេះបានសេចក្ដីសង្ខេបរបស់ លោកតា លោកយាយមួយចំនួននៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩)។

ជាកិច្ចបញ្ចប់លោកឈុំ រ៉ាបានសំណូមពរឲ្យសិស្សានុស្សទាំងអស់អានរឿងរ៉ាវរបស់លោកតា កិ ផាន់ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងជាជនពិការ ដែលរស់នៅក្នុងភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទំព័រទី៣៣។

ឈ្មោះ កិ ផាន់ ភេទប្រុស អាយុ៨៥ឆ្នាំ មានស្រុកកំណើតនៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំរស់នៅភូមិក្តុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ កិ(ស្លាប់) និងម្តាយឈ្មោះ សាន់(ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់។ ខ្ញុំមានប្រពន្ធ២នាក់ ប្រពន្ធទី១ ខ្សូយ(ស្លាប់)។ប្រពន្ធទី២ ឈ្មោះផាត់ វេ អាយុ៦៩ឆ្នាំ មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ខ្ញុំមានកូនប្រុសម្នាក់ជាមួយប្រពន្ធទី២។

នៅក្នុងសម័យខ្មែរក្រហមកុមារមិនត្រូវបានមិនអនុញ្ញតឲ្យរៀនសូត្រឡើយ។ វត្តអារាមត្រូវបិទគ្រប់ទីកន្លែង។ ខ្មែរក្រហមផ្សឹកព្រះសង្ឈ។ ខ្មែរក្រហមបង្ខំឲ្យប្រជាជនធ្វើការទាំងយប់ថ្ងៃគ្មានពេលឈប់សម្រាក។ ខ្ញុំធ្វើការងារធ្ងន់ ហើយបានហូបតែបបរស។ ខ្ញុំធ្លាប់បានឃើញខ្មែរក្រហមយកមនុស្សទៅវាយទម្លាក់ក្នុងអណ្ដូង ដោយសារតែច្រៀងចម្រៀងមិនមែនបទបដិវត្តន៍។ នៅពេលយប់តែងតែមានកងឈ្លបមកលួចស្ដាប់នៅក្រោមផ្ទះ ដើម្បីលួចស្ដាប់ លួចមើលក្រែងមានប្រជាជនណាលួចដាំបាយនិងនិយាយមិនល្អពីអង្គការ។ ប្រសិនបើមានកងឈ្លបនិងរាយការណ៍ជួនថ្នាក់លើ និងចាប់ប្រជាជនទាំងនោះទៅសម្លាប់ចោល។ ខ្មែរក្រហមបានជម្លៀសខ្ញុំទៅម្លិចស្រុកស្នួល ដើម្បីឲ្យធ្វើស្រែចំការ។ បន្ទាប់មកខ្មែរក្រហម បានឲ្យខ្ញុំដើរទៅជិះកាណូតឆ្លងទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ខ្ញុំនៅបានមួយខែឮសេចក្ដីប្រកាសថា ប្រជាជននៅស្រុកភូមិណា សូមត្រឡប់ទៅស្រុកនោះវិញ។ ខ្ញុំបានធ្វើដំណើរត្រឡប់មកភូមិក្ដុលលើ ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាមវិញ។ សព្វថ្ងៃខ្ញុំមានជំងឺញ័រដៃ និងជើង ។

ចំណាប់អារម្មណ៍របស់សិស្សានុសិស្សក្រោយពេលអានរឿងរ៉ាវរបស់លោកតាកិ ផាន់រួច ៖

១) ឈ្មោះ ហម សុថាវរីយ៍ ភេទស្រី អាយុ១៣ឆ្នាំ រៀននៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ។ ខ្ញុំយល់ថា លោកតាកិ ផាន់ពិតជាពូកែណាស់ ដែលអាចរស់រានមានជីវិតបានរហូតមកដល់សព្វថ្ងៃនេះ។ មួយទៀតខ្ញុំចាប់អារម្មណ៍ត្រង់ចំណុចដែលលោកតាកិផាន់និយាយថា” លោកតាធ្លាប់បានឃើញខ្មែរ ក្រហមយកមនុស្សវាយទម្លាក់ក្នុងអណ្ដូង ដោយសារច្រៀងចម្រៀងមិនមែនបដិវត្តន៍”។

២) ឈ្មោះ ការ៉េ កញ្ញា ភេទស្រី អាយុ១៣ឆ្នាំ រៀននៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ។ ក្រោយពេលខ្ញុំបានអានសាច់រឿងរបស់លោកតាកិ ផាន់ រួចខ្ញុំគិតថាប្រជាជនដែលរស់នៅក្នុងរបបខ្មែរក្រហមពិតជាពិបាករស់នៅខ្លាំងណាស់។ ដូចជានៅក្នុងសាច់រឿងរបស់លោកតាកិផាន់បានលើក ឡើងថា”ខ្មែរក្រហមបង្ខំឲ្យធ្វើការទាំងយប់ថ្ងៃ។ ជាពិសេសនៅពេលយប់ តែងតែមានឈ្លបមកលប លួចចាំស្ដាប់ក្រែងមានផ្ទះប្រជាជនណាលួចដាំបាយឬនិយាយមិនល្អពីអង្គការ។ បើសិនជាកងឈ្លបនោះ ដឹងនិងចាប់ទៅសម្លាប់ចោល។”

៣) ឈ្មោះគឿន ម៉ានី ភេទស្រី អាយុ១៣ឆ្នាំ រៀននៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ។ ក្រោយពេល ខ្ញុំបានអានសាច់រឿងរបស់លោកតាកិ ផាន់ រួចខ្ញុំគិតថាលោកតាកិផាន់ ជាបុគ្គលដ៏អស្ចារ្យដែលអាចឆ្លងផុតរឿងរ៉ាវដ៏ឃោរឃៅមួយនេះបាន។ ម្យ៉ាងទៀតខ្ញុំបានចាប់អារម្មណ៍ទៅកុមារនៅក្នុងរបបខ្មែរក្រហម លោកតាកិផាន់បាននិយាយថា”នៅក្នុងសម័យខ្មែរក្រហមមិនអនុញ្ញាតឲ្យកុមាររឿនសូត្រឡើយ។” ខ្ញុំគិតថាកុមារបានបាត់បង់សិទ្ធមិនដូចកុមារនាពេលបច្ចុប្បន្ននេះឡើយ។

៤) ឈ្មោះតុងឃាង ណាឡែន ភេទស្រី អាយុ១៣ឆ្នាំ រៀននៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុល ផ្សារ។ ខ្ញុំសូមសរសើរចំពោះលោកតាដែលបានបន្សល់ទុកនូវឯកសាររឿងរ៉ាវផ្ទាលខ្លួនទុកជាប្រយោជន៍ដល់ខ្ញុំដែលជាក្មេងជំនាន់បានដឹងពីរឿងរ៉ាវរបស់លោកតាផ្ទាល់។ ជាពិសេសខ្ញុំកោតសរសើរចំពោះ លោកតាដែលអាចរស់រានមានជីវិតពីរបបឃោរឃៅមួយនេះ។

៥)ឈ្មោះភី ណេកា ភេទស្រី អាយុ១៣ឆ្នាំ រៀននៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ។ ក្រោយពេលខ្ញុំបានអានសាច់រឿងរបស់លោកតាកិ ផាន់រួច ខ្ញុំចាប់អារម្មណ៍ទៅលើ៣ចំនុច។ ទី១ កុមារមិនត្រូវបានអនុញ្ញាតឲ្យសិក្សារៀនសូត្របាន។ ទី២ ផ្សឹកព្រះសង្ឃនិងបិទវត្តអារាម។ ទី៣ ខ្មែរក្រហមបង្ខំឲ្យធ្វើការទាំងយប់ថ្ងៃ។

ឈ្មោះ ហម សុវរីយ៍ ភេទស្រី អាយុ១៣ឆ្នាំ រៀននៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ។ ខ្ញុំយល់ថា លោកតាកិ ផាន់ពិតជាពូកែណាស់ ដែលអាចរស់រានមានជីវិតបានរហូតមកដល់សព្វថ្ងៃនេះ។ មួយទៀតខ្ញុំចាប់អារម្មណ៍ត្រង់ចំណុចដែលលោកតាកិផាន់និយាយថា” លោកតាធ្លាប់បានឃើញខ្មែរ ក្រហមយកមនុស្សវាយទម្លាក់ក្នុងអណ្ដូង ដោយសារច្រៀងចម្រៀងមិនមែនបដិវត្តន៍”។

ឈ្មោះ ការ៉េ កញ្ញា ភេទស្រី អាយុ១៣ឆ្នាំ រៀននៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ។ ក្រោយពេលខ្ញុំបានអានសាច់រឿងរបស់លោកតាកិ ផាន់ រួចខ្ញុំគិតថាប្រជាជនដែលរស់នៅក្នុងរបបខ្មែរ ក្រហមពិតជា ពិបាករស់នៅខ្លាំងណាស់។ ដូចជានៅក្នុងសាច់រឿងរបស់លោកតាកិផាន់បានលើក ឡើងថា”ខ្មែរក្រហម បង្ខំឲ្យធ្វើការទាំងយប់ថ្ងៃ។ ជាពិសេសនៅពេលយប់ តែងតែមានឈ្លបមកលប លួចចាំស្ដាប់ក្រែងមានផ្ទះ ប្រជាជនណាលួចដាំបាយឬនិយាយមិនល្អពីអង្គការ។ បើសិនជាឈ្លបនោះ ដឹងនិងចាប់ទៅសម្លាប់ចោល។”

ឈ្មោះគឿន ម៉ានី ភេទស្រី អាយុ១៣ឆ្នាំ រៀននៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ។ ក្រោយពេល ខ្ញុំបានអានសាច់រឿងរបស់លោកតាកិ ផាន់ រួចខ្ញុំគិតថាលោកតាកិផាន់ ជាបុគ្គលដ៏អស្ចារ្យដែលអាចឆ្លងផុត រឿងរ៉ាវដ៏ឃោរឃៅមួយនេះបាន។ ម្យ៉ាងទៀតខ្ញុំបានចាប់អារម្មណ៍ទៅកុមារនៅក្នុងរបបខ្មែរក្រហម លោកតាកិផាន់បាននិយាយថា”នៅក្នុងសម័យខ្មែរក្រហមមិនអនុញ្ញាតឲ្យកុមាររឿនសូត្រឡើយ។” ខ្ញុំគិតថាកុមារបានបាត់បង់សិទ្ធមិនដូចពេលបច្ចុប្បន្ននេះឡើយ។

ឈ្មោះតុងឃាង ណាឡែន ភេទស្រី អាយុ១៣ឆ្នាំ រៀននៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុល ផ្សារ។ ខ្ញុំសូមសរសើរចំពោះលោកតាដែលបានបន្សល់ ឯកសាររឿងរ៉ាវផ្ទាលខ្លួនទុកជាប្រយោជន៍ ដល់ខ្ញុំដែលជាក្មេងជំនាន់បានដឹងពីរឿងរ៉ាវរបស់លោកតាផ្ទាល់។ ជាពិសេសខ្ញុំកោតសរសើរចំពោះ លោកតាដែលអាចរស់រានមានជីវិតពីរបបឃោរឃៅមួយនេះ។

ឈ្មោះភី ណេកា ភេទស្រី អាយុ១៣ឆ្នាំ រៀននៅសាលាវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនក្ដុលផ្សារ។ ក្រោយពេលខ្ញុំបានអានសាច់រឿងរបស់លោកតាកិ ផាន់រួច ខ្ញុំចាប់អារម្មណ៍ទៅលើ៣ចំនុច។ ទី១ កុមារមិនត្រូវបានអនុញ្ញាតឲ្យសិក្សារៀនសូត្របាន។ ទី២ ផ្សឹកព្រះសង្ឃនិងបិទវត្តអារាម។ ទី៣ ខ្មែរក្រហមបង្ខំឲ្យធ្វើការទាំងយប់ថ្ងៃ។

Full report