ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម ចូលរួមឧបត្ថម្ភថវិកាជាមួយយុវជនធ្លាប់មកទស្សនកិច្ចស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) ដើម្បីរួមចំណែកដល់កងទ័ពជួរមុខនិងប្រជាជនភៀសសឹក។
យុវជនមកពីវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែល ក្តុលផ្សារ ធ្វើដំណើរថ្មើរជើងចេញពីសាលាវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុលផ្សារ មកកាន់ផ្ទះសគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង និងតាមភូមិនានាក្នុងឃុំទន្លូង ដើម្បីរៃអង្គាសថវិកា ស្បៀងអាហារ សម្រាប់ផ្តល់ជូនប្រជាជនភៀសសឹក និងកងកម្លាំងជួរមុខកំពុងការពារទឹកដីពីសត្រូវឈ្លានពានតាមព្រំដែនខ្មែរ-ថៃ។
យុវជនទាំងនេះធ្លាប់ទទួលការអប់រំស្តីពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និងទប់ស្កាត់អំពើឃោរឃៅធ្ងន់ធ្ងរនៅមជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ធលឯកសារកម្ពុជា។
ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្ម លើកទឹកចិត្តដល់យុវជនឲ្យខិតខំធ្វើការងារមនុស្សធម៌ ជាពិសេសជួយដល់ជនភៀសសឹកដែលជាជនរស់រានមានជីវិតពីរបបខ្មែរក្រហម និងកូនចៅ។ ក្រុមការងារមជ្ឈមណ្ឌលឯកសារកោះថ្មក៏លើកទឹកចិត្តដល់យុវជនឲ្យជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះតាមព្រំដែនខ្មែរ-ថៃ។ យុវជនធ្វើដំណើរចេញពីផ្ទះសហគមន៍ក្តុលលើ-សាលាគរុភណ្ឌស្ទៀង ហើយច្រៀងបទចម្រៀងជាតិ និងស្រែកលើកទឹកចិត្តដល់កងកម្លាំងជួរមុខ។
Photos by Vy Sitha and Chhum Ra
July 28, 2025
Documentation Center of Cambodia Archives