របាយការណ៍ស្ដីពីកិច្ចវឌ្ឍនភាពនៃCommunity Ecotourism ក្នុងរដូវកាលបៃតង នៅស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សហការជាមួយអង្គការ សេប៉ា និងសហគមន៍អេកូទេសចរណ៍ភូមិអូរស្វាយ រៀបចំកិច្ចប្រជុំស្ដីពី “វឌ្ឍនភាពនៃ Community Ecotourism ក្នុងរដូវកាលបៃតង នៅស្រុកបុរីអូរស្វាយ សែនជ័យ” ដើម្បីពិភាក្សា និងកំណត់យុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅតំបន់។ កិច្ចប្រជុំមានអ្នកចូលរួមចំនួន ៨នាក់ ដែលក្នុងនោះមានស្រ្តីចំនួន ២នាក់។ កិច្ចប្រជុំដឹកនាំដោយលោក ពេជ្រ ដារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។
កិច្ចប្រជុំការ បានធ្វើឡើងនៅអគារមរតកសង្គមរាស្ត្រនិយម សម្ដេចឪ-សម្ដេចម៉ែ (បុរីអូរស្វាយ-សែនជ័យ) ដែលជាមជ្ឈមណ្ឌលសហគមន៍នៃព្រះរាជបណ្ណាល័យហ្លួងម៉ែ និងមជ្ឈមណ្ឌលឯកសារកម្ពុជា។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងសេវាកម្មសហគមន៍ ដោយផ្តោតលើការបង្កើនគុណភាព និងតម្លៃសមរម្យសម្រាប់ភ្ញៀវទេសចរណ៍ នៅពេលដែលធម្មជាតិស្រស់បំព្រង ក្នុងរដូវបៃតងនេះ។
Evaluation and Assessment Meeting on Community Ecotourism in “Green Season”
By Stung Treng Provincial Tourism Department
Date: July 28, 2025
Venue: The Physical Legacy of Sangkum Reastr Niyum, King Father-Queen Mother (Borei O’Svay-Sen Chey)
Photo: Sreng Lyda
Documentation Center of Cambodia Archives