ទេសចរណ៍បរទេសចម្រុះជាតិសាសន៍ចំនួន៦នាក់ បានធ្វើដំណើរទស្សនកិច្ចតំបន់ទេសចរណ៍ប្រវត្ដិសាស្រ្ដ និងមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង នៅក្នុងខែកក្កដា ឆ្នាំ២០២៥។ គោលដៅទេសចរណ៍ចំនួន៤រួមមាន សារមន្ទីរតាម៉ុក, ទីតាំងបូជាសព ប៉ុល ពត មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង និងផ្ទះលាក់ខ្លួនប៉ុល ពត ដែលទេសចរណ៍បានដាក់នៅក្នុងកាលវិភាគដែលខ្លួនត្រូវទស្សនានៅអន្លង់វែង។ មជ្ឈមណ្ឌលសន្ដិភាពអន្លង់វែងស្ថិតនៅលើភ្នំដងរែក(អតីតផ្ទះប្រជុំរបស់តាម៉ុក) ត្រូវបានទេសចរណ៍មកដល់នៅវេលាម៉ោង២៖២២នាទីរសៀល ដែលក្រុមការងារបានផ្ដល់បដិសណ្ឋារកិច្ច និងផ្ដល់នូវពិព័រណ៍ទស្សនាដែលមានតាំងជាប់នឹងជញ្ជាំងរួមមាន៖ រូបថតមេដឹកនាំខ្មែរក្រហម និងការជម្លៀសទៅរស់នៅតាមទល់ដែន ព្រមទាំងរូបភាពនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាបន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ។ ក្នុងនោះដែរក៏មានរូបថតរបស់កងទ័ពខ្មែរក្រហមធ្វើសមាហរណកម្មចូលទៅក្នុងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងឆ្នាំ១៩៩៨។ បន្ទាប់មកទេសចរណ៍បានថតរូបអនុស្សាវរីយ៍ជុំគ្នានៅមុខមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង មុននឹងបន្ដដំណើរទៅផ្ទះលាក់ខ្លួនរបស់ប៉ុល ពត និងខៀវ សំផន។ ដំណើរទស្សនកិច្ចបានផ្សាភ្ជាប់នូវបេតិកភណ្ឌវប្បធម៌ និងសង្គ្រាមរវាងតំបន់អន្លង់វែង និងខេត្ដសៀមរាប។ លើសពីនេះ បទពិសោធន៍ដែលកម្ពុជាធ្លាប់ជួបក៏ឆ្លុះបញ្ចាំងអំពីតម្លៃសន្ដិភាពដែលប្រជាជនកម្ពុជាទទួលបានទល់នឹងសព្វថ្ងៃនេះ ខណៈដែលទេសចរណ៍បានលើកឡើងខ្លះៗពីភូមិសាស្រ្ដរស់នៅរបស់ខ្លួននៅជិតប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងសង្គ្រាម។
Six foreign visitors travelled from Siem Reap-Angkor to Anlong Veng where they visited Anlong Veng Peace Center and some of the fourteen historical sites. The Khmer Rouge-related sites are being developed and preserved for reflection on war, genocide, and peace in Cambodia. Ta Mok’s museum, Anlong Veng Peace Center (former meeting house of Ta Mok, the local but powerful warlord), Pol Pot’s Cremation Site and Pol Pot’s bunker are among the most visited sites. The Khmer Rouge regime was responsible for the death of nearly two million people between April 17, 1975 and January 6, 1979. The remnant of the regime continued to regroup and carry out a guerrilla warfare until 1998. Anlong Veng has thus been known as the last stronghold of the KR movement to reintegrate into the Royal Government of Cambodia (RGC).