Home / Post

Kampong Cham Documentation Center: Oral History-Meeting Khmer Rouge Survivors at Home

ខ្ញុំឈ្មោះ តែម ខុម អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននេះ នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំមានឈ្មោះ តែម និងម្ដាយមានឈ្មោះ មិត។ ខ្ញុំគឺជា កូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៤នាក់។ នៅវ័យកុមារ ខ្ញុំរៀនសូត្រត្រឹមថ្នាក់ទី៩ (សង្គមចាស់) នៅសាលាបឋមសិក្សាល្ពាក។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ហុង ស៊ីថន និងមានកូនប្រុស ស្រី៤នាក់។

បន្ទាប់ពីរដ្ឋប្រហារកើតឡើងនៅខែមីនា ឆ្នាំ១៩៧០, សង្រ្គាមចាប់ផ្ដើមផ្ទុះឡើង និងមានការទម្លាក់ គ្រាប់បែកដែលបណ្ដាលឲ្យផ្ទះរបស់អ្នកភូមិឆេះខ្ទេច។ ខ្ញុំដឹងថា ទាហានលន់ នល់ ធ្វើការវាយប្រហារ ទម្លាក់គ្រាប់បែកនោះ គឺដោយសារតែវត្តមានកងទ័ពខ្មែរក្រហមចូលមកដល់ក្នុងភូមិ នៅចុងឆ្នាំ ១៩៧០។ នៅពេលនោះ កងទ័ពខ្មែរក្រហមមានគោលបំណងឈរជើង និងស៊ើបការណ៍នៅក្នុង មូលដ្ឋាន។ ចន្លោះពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៣ កងទ័ពខ្មែរក្រហម បានវាយគ្រប់គ្រងភូមិសាស្រ្ត ជាច្រើន និងកេណ្ឌកងទ័ពត្រៀមវាយផ្ដាច់យកទីរួមខេត្តកំពង់ចាម។

បើទោះបីជាសង្រ្គាម និងការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងឡើងៗយ៉ាងណាក្ដី, ខ្ញុំមិនបានរត់ភៀសខ្លួន ចេញពីភូមិនោះទេ ប៉ុន្តែបានរត់ទៅលាក់សង្ងំខ្លួននៅភ្លឺស្រែដើម្បីគេចពីអំបែងគ្រាប់បែក។ ការទម្លាក់ គ្រាប់បែកនៅពេលនោះ ក៏មានលាយលំនូវការទម្លាក់ធុងសាំង ដែលបណ្ដាលឲ្យមានការឆេះយ៉ាង សន្ធោរសន្ធៅ។ អ្នកភូមិនៅទីនេះ មិនសូវបានស្នាក់នៅផ្ទះរបស់ខ្លួននោះឡើយ។ នៅចុងឆ្នាំ១៩៧៤ ខ្ញុំរៀបការប្រពន្ធ។ នៅពេលដែលរបបខ្មែរក្រហមចូលមកដល់, ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារនៅកង ចល័តវ័យកណ្ដាលទទួល បន្ទុកផ្នែកសេដ្ឋកិច្ច ដូចជាដាំដុះបន្លែ និងដឹកជញ្ចូនបន្លែទៅតាមរោង បាយសហករណ៍។ ការងារនៅកងចល័តបុរសវ័យកណ្ដាល ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច មានរបប អាហារគ្រប់គ្រាន់។ ខ្ញុំត្រូវគិតគូរក្នុងការរៀប ចំបន្លែទៅឲ្យទៅរោងបាយឲ្យបានគ្រប់គ្រាន់។

ចាប់ពី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៧៨ ខ្មែរក្រហមមកពីភូមិ ភាគនិរតីចូលមកគ្រប់គ្រង និងចាប់ផ្ដើមការកាប់ សម្លាប់រង្កាលទៅលើកម្មាភិបាល និងប្រជាជនមូលដ្ឋាន។ នៅពេលនោះ ខ្ញុំរស់នៅក្នុងសភាពភ័យខ្លាច ដោយសារតែការព្រួយបារម្ភអំពីការចាប់ខ្លួនយកទៅសម្លាប់ ចោល។ រហូតដល់កងទ័ពរណសិរ្សចូល មករំដោះប្រជាជន ទើបខ្ញុំអាចរស់រានមានជីវិតថ្មី និងវិលត្រលប់មករស់នៅ និងប្រកមមុខរបរធ្វើស្រែ ចំការនៅភូមិរហូតដល់បច្ចុប្បន្នវិញ។

ខ្ញុំឈ្មោះ ភួង ស្រឿន អាយុ ៦៧ឆ្នាំ និងមានទីកន្លែងកំណើតនៅក្នុងភូមិព្រែកគុយ ឃុំស្រក ស្រុកកំពង់ សៀម ខេត្តកំពង់ចាម។ មានឪពុក ឈ្មោះ ភួង បានស្លាប់ដោយសារជម្ងឺ នៅក្នុងឆ្នាំ១៩៧៣ និងមាន ម្តាយឈ្មោះ យឹម បានសម្លាប់ ក្រោយសម័យខ្មែរក្រហម ដោយសារតែជម្ងឺ។ ស្រឿនមានបងប្អូនចំនួន ៤ បងស្រីទី១ ភួង យឿន (ស្លាប់) បងប្រុសទី២ ឈ្មោះ ភួង ធឿន ទី៣ ភួង ស្រឿន ផ្ទាល់ និងប្អូនប្រុសទី៤ ឈ្មោះភួង ស្រេង។ កាលពីវ័យកុមារខ្ញុំ មិនបានរៀនសូត្រនោះទេ ដោយសារតែកក្តាទី២ផ្ទះនៅឆ្ងាយ និងទី២ប្រទេសមានសង្គ្រាមស៊ីវិលកើតឡើងផងដែរ។

នៅពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០, ប្រជាជននៅក្នុងភូមិ មានឪពុករបស់ ខ្ញុំ និងអ្នកភូមិប្រហែល ១០នាក់ទៀតបាននាំគ្នាទៅអ្វីចូលរួមធ្វើបាតុកម្ម នៅក្នុងទីរួមខេត្ត កំពង់ចាម ដើម្បីទាមទារអំណាចថ្វាយសម្តេចព្រះ នរោត្តម សីហនុ វិញ។ នៅពេលដែលឪពុក និងអ្នកភូមិផ្សេងទៀត ធ្វើដំណើរបានពាក់កណ្ដាលផ្លូវក៏ត្រឡប់មកវិញដោយសារតែមានការបាញ់ប្រហារ ហាមឃាត់ប្រជាជនពីសំណាក់កងទ័ពលន់ នល់។

នៅក្នុងកំឡុងឆ្នាំ១៩៧០-១៩៧៣ នៅក្នុងភូមិ មានការទម្លាក់គ្រាប់បែកខ្លាំងដែលធ្វើឱ្យខូតខាតផ្ទះ រងរបួសប្រជាជន និងធ្វើឱ្យប្រជាជនស្លាប់ផងដែរ។ ពេលដែលមានការទម្លាក់គ្រាប់បែកកើតឡើង ខ្ញុំមិន បាននៅក្នុងភូមិនោះទេព្រោះខ្ញុំ និងគ្រួសារបានចេញទៅរស់នៅតាមវាលស្រែ ដែលទោះបី នៅវាលស្រែក៏ ពិតមែន តែខ្ញុំនៅតែរត់គេចចូលក្នុងលេណដ្ឋានដើម្បីការពារជីវិត ទោះបីមានភ្លៀងធ្លាក់ក៏ត្រូវតែរត់ចូល លេណដ្ឋានដែរ។ នៅចន្លោះឆ្នាំ ១៩៧៣-១៩៧៥ នៅក្នុងភូមិ ខ្ញុំឃើញមានកងទ័ពខ្មែរក្រហមចូលមកសុំ ផ្ទះអ្នកភូមិរស់នៅផងដែរ។ ទាហានដែលឆ្លងកាត់ភាគច្រើនបានប្រាប់យើងថា ជាចលនាតស៊ូប្រឆាំងនឹងរបបលន់ នល់ ។

ឆ្នាំ១៩៧៥ គឺជាពេលដែលខ្មែរក្រហមបានចូលកាន់កាប់អំណាចបានពេញលេញ ខ្ញុំត្រូវបានខ្មែរក្រហម ចល័តនៅលើកប្រព័ន្ធភ្លឺស្រែនៅមូលដ្ឋានស្រុកព្រៃឈរប្រមាណជាង៣ខែ ទើបបានខ្មែរក្រហមចល័តមក ឱ្យលើកទំនប់កែប្រែ នៅក្នុង ឃុំស្រក ស្រុកកំពង់សៀមនេះវិញ។ នៅការដ្ឋានទំនប់នេះ ខ្ញុំបានលើក ចាប់ តាំងពី គ្រឹះរបស់ទំនប់ រហូតដល់បញ្ជាប់ការដ្ឋានទំនប់នេះ ដែលប្រើប្រាប់ពេលវេលាប្រហែលជិត១ឆ្នាំ។ កាលពីពេលដែលនៅការដ្ឋានលើកទំនប់នេះ ខ្ញុំត្រូវធ្វើការចាប់តាំងពីម៉ោង ៦ព្រឹក រហូតដល់ ម៉ោង ១១ថ្ងៃ ទើបបានសម្រាប់អាហារថ្ងៃត្រង់ រួចម៉ោង ១រសៀល ត្រូវចុះធ្វើការបន្តទៀត រហូតដល់ម៉ោង៥ ឬពេលខ្លះដល់ម៉ោង ៦ល្ងាច ហើយនៅក្នុងថ្ងៃខ្លះត្រូវលើកដល់ម៉ោង ១១យប់។ រាល់ព្រឹកមុនពេលដែលចេញ ទៅធ្វើ ការមេកងតែងតែប្រជុំជួរ ដើម្បីឱ្យប្រជាជនខិតខំធ្វើការងារលើកទំនប់ ដើម្បីឱ្យសម្រេចឱ្យតាមផែនការ ដែលអង្គការបានកំណាត់។ ក្រោយពេលបានឡើងទំនប់កែប្រែរួច ខ្ញុំក៏ត្រូវបានខ្មែរក្រហមចល័ត មកទំនប់ ត្រួយចេក ដើម្បីបន្តការងារលើកទំនប់ត្រួយចេកនេះទៀតរហូតដល់កងទ័ពរណសិរ្សចូលមករំដោះប្រជា ជន ទើបខ្ញុំអាចរួចផុតជីវិតពីសេចក្ដីស្លាប់។

ខ្ញុំឈ្មោះ សែត គុជ អាយុ៦៥ឆ្នាំ កើតនៅភូមិស្ពានថ្មី ឃុំកៀនជ្រៃ ប៉ុន្តែបានផ្លាស់មករស់នៅភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធឈ្មោះ គឹម ហាន និងមានកូនប្រុសស្រីចំនួន៦នាក់។ ឪពុករបស់ខ្ញុំ មានឈ្មោះ សែត និងម្ដាយមានឈ្មោះ យ៉ាន។ ខ្ញុំគឺជាទី៤ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់។

នៅពីក្មេងខ្ញុំមិនបានរៀនសូត្រអ្វីនោះឡើយ ពីព្រោះគ្រួសាររបស់ខ្ញុំមានកម្រិតជីវភាពក្រីក្រ។ បន្ទាប់ពីរដ្ឋប្រហារលន់ នល់ កើតឡើងនៅខែមីនា ឆ្នាំ១៩៧០, មានអ្នកភូមិមួយចំនួនបានចូលរួមដង្ហែរបាតុកម្មទៅទីរួមខេត្តកំពង់ចាម ប្រឆាំងរបបលន់ នល់។ បាតុករខ្លះបានបន្តការដង្ហែរបាតុកម្មរហូតទៅដល់ជាយទីក្រុងភ្នំពេញ ចំណែកបាតុករខ្លះទៀតបន្តធ្វើបាតុកម្មនៅទីរួមខេត្តកំពង់ចាម។ មិនយូរប៉ុន្មាន ទាហានលន់ នល់ បានបង្រ្កាបបាតុករដោយគ្រាប់កាំភ្លើង និងបំបែកហ្វូងបាតុករឲ្យវិលត្រឡប់ទៅភូមិវិញ។ បន្ទាប់ពីបាតុកម្មបានវិលទៅរកភាពស្ងប់ស្ងាត់បានមួយរយៈពេល, ខ្ញុំចាប់ផ្ដើមឃើញការមកដល់របស់កងទ័ពខ្មែរក្រហម។ ខ្មែរក្រហមបានបញ្ចូនកងទ័ពរបស់ខ្លួនចូលមកដើម្បីឈរជើង និងស៊ើបការណ៍ផ្សេងៗទាក់ទងទៅហ្នឹងទាហានលន់ នល់។

នៅដើមឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧៣ សង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហម បានផ្ទុះឡើងកាន់តែខ្លាំងឡើងៗ។ កងទ័ពខ្មែរក្រហម បានវាយកាន់កាប់ភូមិជាច្រើន រួមទាំងភូមិរបស់ខ្ញុំ។ យ៉ាងណាក៏ដោយ ទាហានលន់ នល់ តែងតែធ្វើការវាយប្រហារទៅលើភូមិនានា ដែលស្ថិតនៅការគ្រប់គ្រងរបស់ខ្មែរក្រហម ដោយមានទាំងការបាញ់ផ្លោងគ្រាប់ និងការទម្លាក់គ្រាប់បែក។ ខ្ញុំមិនបានរត់គេចខ្លួនចេញពីភូមិនៅពេលនោះទេ ពីព្រោះខ្ញុំបានជីករណ្ដៅត្រង់សេសម្រាប់រត់គេចពីអំបែងគ្រាប់បែក។ ទាហានលន់ នល់ និងទាហានអាមរិក បន្តទម្លាក់គ្រាប់បែកនៅភូមិរបស់ខ្ញុំយ៉ាងច្រើន។ នៅពេលដែលមានការទម្លាក់គ្រាប់បែកម្ដងៗ, ខ្ញុំនិងអ្នកភូមិផ្សេងទៀត តែងតែរត់ចូលការពារខ្លួននៅរណ្ដៅត្រង់សេ ហើយពេលខ្លះ ខ្ញុំបានវិចខ្ចប់បានហូប និងបន្តសង្ងំនៅក្នុងរណ្ដៅត្រង់សេ រហូតដល់យប់ ទើបហ៊ានចាកចេញពីរណ្ដៅ។

បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រងអំណាចនៅខែមេសា ឆ្នាំ១៩៧៥, ខ្ញុំត្រូវបានដាក់ឲ្យធ្វើការងារនៅកងកុមារ។ ក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់មកត្រៀមចូលធ្វើការងារនៅ ទៅកងចល័តបម្រុងនៅការដ្ឋានទំនប់ជ្រោយចេក។ ខ្ញុំត្រូវធ្វើការងារ ពីម៉ោង៧ដល់ម៉ោង១១ ទើបបានសម្រាកអាហារថ្ងៃត្រង់ ហើយបន្ទាប់មក ខ្ញុំត្រូវធ្វើការហូតដល់ល្ងាច។ អស់មួយរយៈក្រោយមក ខ្ញុំត្រូវបានដាក់ចូលធ្វើជាកងចល័តយុវជនខ្មែរក្រហម។

នៅឆ្នាំ១៩៧៨ ខ្ញុំត្រូវបានរើសធ្វើជាកងទ័ពដែលត្រូវប្រយុទ្ធជាមួយកងទ័ពវៀតណាម ប៉ុន្តែខ្ញុំមិន ត្រូវបានបញ្ចូនទៅសមរភូមិនោះទេ ពីព្រោះតែមាឌរបស់ខ្ញុំនៅតូច។ ខ្ញុំបានរួចផុតពីទុកវេទនានិងសេចក្ដីស្លាប់ គឺនៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។

ខ្ញុំឈ្មោះ សៀង ហយ អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ តែម ខុម និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ សៀង និងម្ដាយឈ្មោះឡាង និងមានបងប្អូនស្រី២នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាល្ពាក។ ខ្ញុំឈប់រៀននៅឆ្នាំ ១៩៧០ ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ មិនយូរប៉ុន្មានបន្ទាប់រដ្ឋ ប្រហារនេះ, អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដោយមានកាន់កាំបិទនិងពូថៅ ដង្ហែរទៅកាន់ទីរួមខេត្ត កំពង់ចាម។ ខ្ញុំមិនបានចូលរួមនោះទេ ហើយនៅបន្តធ្វើស្រែចម្ការជាមួយឪពុកម្ដាយនៅភូមិ។ នៅចុងឆ្នាំ ១៩៧០ ខ្ញុំលែងឃើញមានបាតុកម្មទៀតហើយ ប៉ុន្តែមានការមកដល់របស់កងទ័ពខ្មែរក្រហម ដែលបាន មកឈរជើង និងសុំផ្ទះរបស់អ្នកភូមិស្នាក់អាស្រ័យ។ នៅពេលនោះ មេភូមិចាប់ផ្ដើមរៀបចំ និងបែងចែក អ្នកភូមិទៅជាក្រុមសាមគ្គី ដើម្បីធ្វើការដាំដុះសណ្ដែក ពោត និងស្រែចំការជាដើម។

នៅឆ្នាំ១៩៧២ ភូមិ របស់ខ្ញុំស្ថិតនៅក្នុងតំបន់រំដោះខ្មែរក្រហម និងទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងពីទាហានលន់ នល់ ដែលបណ្ដាលឲ្យមានអ្នកភូមិស្លាប់ រួមមាន តា លាង និងវន ចំណែកឯម្នាក់ទៀតឈ្មោះ សុខ រងរបួស ពិការជើងដោយសារតែគ្រាប់បែកធ្លាក់ចូលក្នុងរណ្ដៅត្រង់សេដែលខ្លួនកំពុងតែសង្ងំលាក់ខ្លួន។ ការទម្លាក់ គ្រាប់បែកនៅពេលនោះ ក៏មានលាយលំនូវការទម្លាក់ធុងសាំងដែលបណ្ដាលឲ្យមានការឆេះយ៉ាងសន្ធោរ សន្ធៅ។

នៅឆ្នាំ១៩៧៥ ខ្ញុំរៀបការប្ដី ហើយបានបន្តរស់នៅភូមិ រហូតដល់ខ្មែរក្រហម ឡើងគ្រប់គ្រងអំណាច នៅខែ មេសា ឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៦ សហករណ៍ត្រូវបានបង្កើតឡើង។ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការងារ នៅកងចល័តនារីវ័យកណ្ដាល ហើយខ្ញុំមិនសូវអត់ឃ្លាននោះទេ ពីព្រោះក្រោយមកទៀត ខ្ញុំអាចចូលព្រៃ ធ្វើការរកត្រី និងដំឡូងសម្រាប់ស្ងោរហូប។ បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ចូនមកធ្វើការងារនៅរោងចុងភៅ ហើយខ្ញុំអាចលួចយកត្រីទុកហូបខ្លះ។

នៅឆ្នាំ១៩៧៧ អ្វីៗមានការប្រែប្រួល បន្ទាប់ពីមិត្ត សៀប ដែល និយាយរដឺនៗ និងមកពីភូមិភាគនិរតី ចូលមកធ្វើជាប្រធានគ្រប់គ្រងរួមនៅទីនេះ។ មិត្ត សៀប បញ្ជាឲ្យ ចាប់អ្នកណាដែលបានប្រព្រឹត្តិកំហុស និងជនជាតិចាម ដើម្បីយកទៅសម្លាប់ចោលនៅវត្តល្ពាក។ មាន រណ្ដៅសាកសពនៅវត្តល្ពាក។ បងប្រុសរបស់ខ្ញុំ ដែលធ្វើជាប្រធានកង នៅខាងស្ពឺ ស្រុកចំការលើ ត្រូវបាន មិត្ត សៀប ចាប់យកទៅសម្លាប់ចោលទាំងគ្រួសារ។ នៅអំឡុងពេលធ្វើការងារ ប្រសិនបើយើងធ្វើការងារ មិនគ្រប់តាមផែនការដែលខ្មែរក្រហមដាក់ឲ្យនោះទេ យើងនឹងត្រូវបានស្ដីបន្ទោស ឬសម្លាប់ចោល ដោយ គ្មានការលើកលែង។ ក្រោយមកទៀត ខ្ញុំនិងអ្នកភូមិជាច្រើននាក់ផ្សេងទៀត ត្រូវបានបញ្ចូនឲ្យទៅច្រូតស្រូវ នៅឃុំអំពិល។ បន្ទាប់ពីច្រូតស្រូវហើយ ត្រូវបានរៀបចំឲ្យទៅដេកនៅក្នុងរោងការដ្ឋានរួម ដែលមានលាយ លំគ្នាជាមួយមិត្តនារី និងមិត្តបុរស ដោយមិត្តបុរសៗដេកមួយចំហៀង ហើយមិត្តនារីដេកមួយចំហៀង គឺដេកទល់ក្បាលគ្នា។ ចំពោះការសម្លៀកបំពាក់វិញ ខ្ញុមានតែអាវខ្មៅខោខ្មៅតែប៉ុណ្ណោះ។ ខ្ញុំអាចរស់រាន មានជីវិត នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានវាយផ្ដួលរំលំរបបខ្មែរក្រហម និង រំដោះប្រជាជននៅចុងឆ្នាំ១៩៧៨។ ខ្ញុំ និងប្ដីបានជួបជុំគ្នា និងវិលត្រឡប់មករស់នៅភូមិនៅឆ្នាំ១៩៨០ ហើយបានប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។

ខ្ញុំឈ្មោះ សៀង ហយ អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ តែម ខុម និងមានកូនប្រុសស្រីចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ សៀង និងម្ដាយឈ្មោះឡាង និងមានបងប្អូនស្រី២នាក់ ហើយខ្ញុំគឺជាកូនទី២ក្នុងគ្រួសារ។ នៅពីក្មេង ខ្ញុំរៀនបានត្រឹមថ្នាក់ទី១០ (សង្គមចាស់) នៅសាលាបឋមសិក្សាល្ពាក។ ខ្ញុំឈប់រៀននៅឆ្នាំ ១៩៧០ ដោយសារតែមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ។ មិនយូរប៉ុន្មានបន្ទាប់រដ្ឋ ប្រហារនេះ, អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដោយមានកាន់កាំបិទនិងពូថៅ ដង្ហែរទៅកាន់ទីរួមខេត្ត កំពង់ចាម។ ខ្ញុំមិនបានចូលរួមនោះទេ ហើយនៅបន្តធ្វើស្រែចម្ការជាមួយឪពុកម្ដាយនៅភូមិ។ នៅចុងឆ្នាំ ១៩៧០ ខ្ញុំលែងឃើញមានបាតុកម្មទៀតហើយ ប៉ុន្តែមានការមកដល់របស់កងទ័ពខ្មែរក្រហម ដែលបាន មកឈរជើង និងសុំផ្ទះរបស់អ្នកភូមិស្នាក់អាស្រ័យ។ នៅពេលនោះ មេភូមិចាប់ផ្ដើមរៀបចំ និងបែងចែក អ្នកភូមិទៅជាក្រុមសាមគ្គី ដើម្បីធ្វើការដាំដុះសណ្ដែក ពោត និងស្រែចំការជាដើម។ នៅឆ្នាំ១៩៧២ ភូមិ របស់ខ្ញុំស្ថិតនៅក្នុងតំបន់រំដោះខ្មែរក្រហម និងទទួលរងការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងពីទាហានលន់ នល់ ដែលបណ្ដាលឲ្យមានអ្នកភូមិស្លាប់ រួមមាន តា លាង និងវន ចំណែកឯម្នាក់ទៀតឈ្មោះ សុខ រងរបួស ពិការជើងដោយសារតែគ្រាប់បែកធ្លាក់ចូលក្នុងរណ្ដៅត្រង់សេដែលខ្លួនកំពុងតែសង្ងំលាក់ខ្លួន។ ការទម្លាក់ គ្រាប់បែកនៅពេលនោះ ក៏មានលាយលំនូវការទម្លាក់ធុងសាំងដែលបណ្ដាលឲ្យមានការឆេះយ៉ាងសន្ធោរ សន្ធៅ។ នៅឆ្នាំ១៩៧៥ ខ្ញុំរៀបការប្ដី ហើយបានបន្តរស់នៅភូមិ រហូតដល់ខ្មែរក្រហម ឡើងគ្រប់គ្រងអំណាច នៅខែ មេសា ឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៦ សហករណ៍ត្រូវបានបង្កើតឡើង។ ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើការងារ នៅកងចល័តនារីវ័យកណ្ដាល ហើយខ្ញុំមិនសូវអត់ឃ្លាននោះទេ ពីព្រោះក្រោយមកទៀត ខ្ញុំអាចចូលព្រៃ ធ្វើការរកត្រី និងដំឡូងសម្រាប់ស្ងោរហូប។ បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ចូនមកធ្វើការងារនៅរោងចុងភៅ ហើយខ្ញុំអាចលួចយកត្រីទុកហូបខ្លះ។ នៅឆ្នាំ១៩៧៧ អ្វីៗមានការប្រែប្រួល បន្ទាប់ពីមិត្ត សៀប ដែល និយាយរដឺនៗ និងមកពីភូមិភាគនិរតី ចូលមកធ្វើជាប្រធានគ្រប់គ្រងរួមនៅទីនេះ។ មិត្ត សៀប បញ្ជាឲ្យ ចាប់អ្នកណាដែលបានប្រព្រឹត្តិកំហុស និងជនជាតិចាម ដើម្បីយកទៅសម្លាប់ចោលនៅវត្តល្ពាក។ មាន រណ្ដៅសាកសពនៅវត្តល្ពាក។ បងប្រុសរបស់ខ្ញុំ ដែលធ្វើជាប្រធានកង នៅខាងស្ពឺ ស្រុកចំការលើ ត្រូវបាន មិត្ត សៀប ចាប់យកទៅសម្លាប់ចោលទាំងគ្រួសារ។ នៅអំឡុងពេលធ្វើការងារ ប្រសិនបើយើងធ្វើការងារ មិនគ្រប់តាមផែនការដែលខ្មែរក្រហមដាក់ឲ្យនោះទេ យើងនឹងត្រូវបានស្ដីបន្ទោស ឬសម្លាប់ចោល ដោយ គ្មានការលើកលែង។ ក្រោយមកទៀត ខ្ញុំនិងអ្នកភូមិជាច្រើននាក់ផ្សេងទៀត ត្រូវបានបញ្ចូនឲ្យទៅច្រូតស្រូវ នៅឃុំអំពិល។ បន្ទាប់ពីច្រូតស្រូវហើយ ត្រូវបានរៀបចំឲ្យទៅដេកនៅក្នុងរោងការដ្ឋានរួម ដែលមានលាយ លំគ្នាជាមួយមិត្តនារី និងមិត្តបុរស ដោយមិត្តបុរសៗដេកមួយចំហៀង ហើយមិត្តនារីដេកមួយចំហៀង គឺដេកទល់ក្បាលគ្នា។ ចំពោះការសម្លៀកបំពាក់វិញ ខ្ញុមានតែអាវខ្មៅខោខ្មៅតែប៉ុណ្ណោះ។ ខ្ញុំអាចរស់រាន មានជីវិត នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាបានវាយផ្ដួលរំលំរបបខ្មែរក្រហម និង រំដោះប្រជាជននៅចុងឆ្នាំ១៩៧៨។ ខ្ញុំ និងប្ដីបានជួបជុំគ្នា និងវិលត្រឡប់មករស់នៅភូមិនៅឆ្នាំ១៩៨០ ហើយបានប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។

Kae Prae (Re-education) Dam locates in L’peak village,Srak commune, Kampong Siem district, Kampong Cham province and its distance is about twenty kilometers from the provincial town. The dam is preserved and developedas a water storage reservoir for irrigating the rice fields of nearby communities. The dam was built by the forced labor of the Cambodian people to store waterfor rice fields and plantations during the Khmer Rouge regime (1975-1979). During the Khmer Rouge period, the Kae Prae dam was in Region 42 of the CentralZone (Old North Zone). The Central Zone was divided into three regions: Region 41; Region 42; and Region 43. As a result of forced labor, starvation, illness and execution, many people lost their life during constructing the dam.

Kampong Cham Documentation Center: Oral History-Meeting Khmer Rouge Survivors at Home.
Report by Sang Chanthou, Ly David, Touch Vannet and Seang Chenda
July 11, 2025
Documentation Center of Cambodia Archives

Full report